ភាគ៣៥

1.1K 43 1
                                    

ភាគនេះក្ដៅគគុកហើយ ឈុតធំៗក៏ជិតឈានចូលមកដល់ដែរ

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣៥

ក្រោយពីបានលឺម្ចាស់ប្រុសនិយាយថានាងសារភាពស្នេហ៍ទៅគាត់ឡេឡានីក៏ក្ដាប់មាត់រួចងាកបែរមុខចេញមិនប្រឈមជាមួយនឹងគេទៀត នេះមកចាប់កំហុសគ្នាទាំងបែបនេះតែម្ដងរឺ?
«មិចក៏មិនឆ្លើយ? មុននេះនាងនិយាយថានាងស្រឡាញ់យើងណានាងល្អិត..»
«ហ៊ឹម..ខ្ញុំចង់ទៅងូតទឹកសម្អាតខ្លួន» ឡេឡានីក៏និយាយពង្វាងរួចព្យាយាមកិលខ្លួនចេញបំណងចង់ទៅបន្ទប់ទឹក តែកាលបើនាងដាក់ជើងដល់ដីនាងក៏បែរជាមិនអាចក្រោកបានព្រោះតែជើងនាងនៅញ័រទទ្រើតនៅឡើយ ស្រីតូចក៏មិនបានបញ្ចេញអាការៈអ្វីចម្លែកពោលគឺនាងនៅស្ងៀមទាល់តែហូស៊ុកសម្គាល់ដឹងថានាងនៅអង្គុយទ្រឹងមិនទៅណាសោះ ទើបគេក្រោកទៅមើលនាង។
«ឡេឡានី..»
«អ..អត់ក្រោកទេ!» កាលបើហូស៊ុកចូលមកជិតនាងរួចកាន់ស្មានាង ឡេឡានីក៏បែរជាហាមឃាត់នឹងវាសដៃគេចេញព្រោះគិតថាគេអាចនឹងមកបបួលនាងក្រោកឈរ ហូស៊ុកក៏ជ្រឹមចិញ្ចើមបន្តិចរួចក៏អោនមើលទើបគេសម្គាល់ដឹងថាជើងនាងដែលទម្លាក់ប៉ះដល់ដីនោះក៏ញ័រទទ្រើត គ្រានោះហើយដែលគេចាប់ភ្លឹកដឹងថានាងនៅឈឺខ្លួនពីរឿងកាលពីយប់មិញមិនទាន់បាត់នៅឡើយ។
«ហ្អាយ៎ ម្ចាស់ប្រុស! ចង់ធ្វើអី?» ឡេឡានីក៏ភ្ញាក់ស្រែកចាច៎កាលបើហូស៊ុកលើកនាងបីឡើងដល់ថ្នាក់នាងទាញភួយមករុំខ្លួនសឹងមិនទាន់។
«បិទធ្វើអីទៅ? យប់មិញមានកន្លៀតណាដែលយើងមិនបានឃើញនឹងប៉ះពាល់នោះ?»
«ម្ចាស់ប្រុស» ឡេឡានីក៏តំឡើងសំឡេងទាំងមុខឡើងក្រហមងាំង នេះគេចេះនិយាយពាក្យទាំងអស់នេះតាំងពីពេលណា? គេចម្លែកខ្លាំងដល់ថ្នាក់ថានាងធ្វើខ្លួនមិនត្រូវឡើយពេលនៅក្បែរគេ។
«ចាំយើងនាំនាងទៅបន្ទប់ទឹក ហើយក៏ងូតទឹកជាមួយនឹងគ្នាល្អទេ?»
«ងូតទឹកជាមួយគ្នា? ហ្អាយ៎ អត់ទេៗៗៗ» ឡេឡានីព្យាយាមប្រកែកដាច់អហង្ការទាំងដែលរាងកាយនាងនៅក្នុងការបីក្រសោបរបស់ហូស៊ុកសោះ ដូច្នេះគេចង់នាំនាងទៅណាក៏បានដែរស្រេចតែចិត្តរបស់គេ នាយក៏មិនស្ដាប់ព្រមទាំងបីឡេឡានីទៅកាន់បន្ទប់ទឹកដែលនៅក្បែរនោះ មកដល់មាត់ទ្វារឡេឡានីក៏លូកដៃទាញអោបទ្វារបន្ទប់ទឹកជាប់ហាក់មិនចង់ចូល នាងតោងទ្វារតោងទូដូចជាកូនស្វាអ៊ីចឹងដែរ ហូស៊ុកក៏អស់សំណើចមិនស្ទើរតែគេនៅតែប្រើគ្រប់វិធីដើម្បីទាញនាងចូលទៅខាងក្នុងឲ្យទាល់តែបាន។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now