ភាគទី៧៨

576 34 2
                                    

ភាគចុងក្រោយ បើសិនជាគ្មានអ្នកខមិនទៀត..

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧៨

ពួកគេទាំង២ក៏នាំគ្នាចូលមកកាន់សួនកំសាន្តដែលស្ងាត់ជ្រងំនោះតែ២នាក់ ដោយឡេឡានីនាងមិនបានគិតច្រើនតាមទម្លាប់របស់នាង ស្រីតូចក៏ដើរមើលការលក់នៅក្នុងសួនកំសាន្តមុននឹងបោះជំហានចូលទៅកាន់ហាងលក់របស់អនុស្សាវរីយ៍មួយដែលនៅមិនឆ្ងាយពីទីនោះ។
«ស្អាតដល់ហើយ» ស្រីតូចឈប់នៅពីមុខកន្លែងមួយដែលមានបូរតុក្កតាស្រស់ស្អាតជាច្រើននៅទីនោះ នាងឃើញហើយក៏ពេញចិត្តតែថាមុននឹងនាងយកបាននាងក៏ត្រូវតែលេងហ្គេមបាញ់កាំភ្លើងយកវាជាមុនសិន។
«សួស្ដីអ្នកនាង..»
«បាញ់ត្រូវប៉ុន្មានគ្រាប់ទើបអាចយកបូរតុក្កតាពណ៌ឈូកនោះ?» ឡេឡានីក៏បែរភ្នែកសំឡឹងមើលទៅបូរតុក្កតានោះរួចប្រញាប់សួរភ្លាម បុគ្គលិកនៅទីនោះក៏ញញឹមរួចទាញកាំភ្លើងហ្គេមនោះយកមកឲ្យនាង។
«តែ៣គ្រាប់ប៉ុណ្ណោះអ្នកនាង តែទាមទារឲ្យអ្នកនាងបាញ់ត្រូវពណ៌តែមួយគ្នាទាំង៣ទើបបាន» លឺចំនួនគ្រាប់ឡេឡានីក៏មិនសូវជារុញរាតែអ្វីដែលនាងរុញរានោះគឺការកំណត់ឲ្យបាញ់ឲ្យត្រូវពណ៌ដូចគ្នានោះ ឡេឡានីក៏ទម្លាក់កាំភ្លើងចុះបំណងចង់ចុះចាញ់ទៅហើយតែក៏បែរជាមានអ្នកទាញយកកាំភ្លើងជំនួសនាង។
«តែ៣គ្រាប់ទេត្រូវទេ?» អ្នកដែលទាញយកនោះជាហូស៊ុកនឹងឯង គេនិយាយជាមួយនឹងបុគ្គលិកនោះដោយគេជាអ្នកអះអាងលេងហ្គេមមួយនេះ គ្រាន់តែបានឃើញវត្តមានរបស់ហូស៊ុកភ្លាមបុគ្គលិកនោះលេបទឹកមាត់ក្អឹកត្បិតថាមើលតាមទឹកមុខរបស់គេមិនជាបញ្ហាឡើយត្រឹមហ្គេមប៉ុណ្ណេះ។
ផាំង! ផាំង..ផាំង
កាំភ្លើង៣គ្រាប់ហោះចេញពីបង់ព្រមៗគ្នាបាញ់ទម្លុះប៉េងប៉ោងពណ៌ឈូកនោះឲ្យវាផ្ទុះបែកក្នុងប៉ុន្មានវិនាទីស្របគ្នា ស្រីតូចដែលឈរមើលឯណោះក៏ភាំងបន្តិចរួចងាកមើលទៅនាយមិនដកភ្នែក។
«នេះជារង្វាន់របស់អ្នកប្រុស» មិនបង្អង់ចាំយូរបុគ្គលិកម្នាក់នោះក៏ប្រញាប់ហុចបូរតុក្កតាដែលឡេឡានីបានសួរមុននោះទៅកាន់នាយកម្លោះដែរលេងហ្គេមជំនួសមុននេះ ហូស៊ុកទទួលយកវាមករួចបែរទៅមើលឡេឡានី ស្រីតូចក៏ថយក្រោយបន្តិចតែក៏មិនរហ័សជាងដៃអ្នកដែលទាញបូរយកមកបំពាក់ឲ្យនាងនោះឡើយ ហូស៊ុកបំពាក់បូរឲ្យនាង ជូនវាជាកាដូលើកដំបូងតាំងពីនាយបានចួបនឹងនាង គេតែងតែទិញរបស់ឲ្យនាងជាច្រើនតែគេក៏បែរជាមិនដែលមានអារម្មណ៍សប្បាយដូចជាពេលនេះឡើយ ត្បិតថាឡេតែងតែគិតថារបស់បែបនេះវាមិនមានតម្លៃ តែគេគិតខុសហើយរបស់តូចតាចប៉ុណ្ណាក៏ដោយឲ្យតែវាជារបស់ដែលនាងចង់បានគឺមានតម្លៃទាំងអស់។
«ខ្ញុំជូនអ្នកនាង..ចាត់ទុកជាកាដូរាប់អានគ្នាលើកដំបូងចុះណា៎ ឡេឡានី!នាងល្អិត..» ពាក្យថានាងល្អិតដែលគេនិយាយនោះក៏នាំឲ្យអ្នកដែលបានស្ដាប់លឺនោះងើបមុខមើលគេទាំងជ្រឹមចិញ្ចើមហាក់បីដូចជាប្រហែលៗ គ្រប់ពាក្យគ្រប់ម៉ាត់ដែលលាក់កប់ក្នុងខួរក្បាលរបស់គេក៏បន្លឺឡើងជាបន្តបន្ទាប់ហាក់នាំឲ្យនាងច្របូកច្របល់ ឡេឡានីលើកដៃទប់ក្បាលខ្លួនឯងថ្នមៗ។
«ឡេឡានី..»
ក្រឺង! ក្រឺង..
ខណៈនោះទូរសព្ទ័នាងក៏រោទ៍បន្លឺឡើងកាត់ការសួរនាំរបស់ហូស៊ុក ស្រីតូចប្រញាប់នាំខ្លួនចេញពីគេបន្តិចរួចទាញទូរសព្ទ័ឡើងមុននឹងបង្ហាញស្នាមញញឹមកាលបើបានឃើញលេខនរណាមិនដឹងខលចូលមកនាង។
(បងហេនរី..អូ! អូនកំពុងតែនៅក្រៅ..) ឡេឡានីក៏និយាយទាក់ទងជាមួយនឹងបុរសម្នាក់ដែលគ្រាន់តែលឺភ្លាមហូស៊ុកក៏ស្គាល់បាត់ទៅហើយថាគេជាអ្នកណា គ្រាន់តែថាគេមិនទាន់អាចធ្វើអ្វីបានព្រោះនាងនៅជាមួយនឹងអ្នកម្ខាងទៀតទៅហើយ។
(អរគុណបងហើយដែលមិនខឹងរឿងកូនទៅទស្សនកិច្ចនោះ អឺម! សូមឲ្យបងសំណាងល្អណា៎)
ការនិយាយទាក់ទងគ្នាក៏ត្រូវបានបញ្ចប់ ឡេឡានីដាក់ទូរសព្ទ័ព្រមជាមួយនឹងអារម្មណ៍ល្អកាលបើបាននិយាយជាមួយគូដណ្ដឹងរួចមក នាងដាក់ទូរសព្ទ័ចូលកាបូបបន្តិចមុននឹងងាកមើលទៅនាយដែលកំពុងតែឈរនៅជ្រុងម្ខាងឯណោះ គេក៏ឈររង់ចាំនាងនិយាយយ៉ាងស្ងៀមស្ងាត់ ហាក់ដូចជាគេកំពុងតែមានអ្វីគិតនៅក្នុងចិត្តអ៊ីចឹងដែរ មិនបង្អង់នាងក៏ប្រញាប់ដើរចូលទៅរកគេ។
«លោកពូ..» ដោយសារតែគេមានអាយុមើលទៅដូចជាជ្រេបន្តិចទើបនាងប្ដូរពីហៅលោកមកជាហៅលោកពូវិញទើបមើលទៅវាសាកសមជាង ហូស៊ុកក៏ងាកមើលមកនាងរួចញញឹមបន្តិច។
«និយាយរួចហើយមែនទេ? អ្នកនាងចង់ទៅណាទៀតទេ? រឺក៏ចង់លេងហ្គេមអីទៀត?» ហូស៊ុកក៏ប្ដូរពីទឹកមុខស្រពាប់ស្រពោនមកជាញញឹមស្រស់ថ្លាវិញកាលបើឃើញនាង ការផ្លាស់ប្ដូរឆាប់រហ័សបែបនេះក៏នាំឲ្យឡេឡានីអត់មិនឆ្ងល់មិនបានតែម្ដង។
«ខ្ញុំអាចសួរលោកបានទេ? លោកកើតអី?» ឡេឡានីក៏បង្ហាញភាពព្រួយបារម្ភនឹងចង់ដឹងលឺតាមទម្លាប់របស់នាង ហូស៊ុកក៏បានឃើញតាមរយៈក្រសែភ្នែកស្រទន់របស់នាង ក្រសែភ្នែកដែលមិនផ្លាស់ប្ដូរទាល់តែសោះ ក្រសែភ្នែកមួយនេះហើយដែលគេតែងតែនឹករលឹកនោះ គេចង់អោបនាង និយាយប្រាប់នាងថាគេនឹកនាងខ្លាំងណាស់ រង់ចាំនាងយូរខ្លាំងណាស់ តែគេក៏មិនអាចព្រោះបើគេកាន់តែព្យាយាមស្និតស្នាលជាមួយនាងខុសពីធម្មតា គេក៏នឹងអាចបាត់បង់នាង។
«អត់អីទេ..ខ្ញុំគ្រាន់តែនឹកឃើញដល់មនុស្សស្រីម្នាក់..បើសិនជានាងនៅជាមួយខ្ញុំម៉្លេះពេលនេះពួកយើងក៏បានសាងអនុស្សាវរីយ៍ជាមួយគ្នាច្រើន ខ្ញុំនឹងព្យាយាមអោបក្រសោបនាង ចំណាយពេលនៅជាមួយនាងឲ្យបានច្រើន ស្រឡាញ់នាងឲ្យបានច្រើនដូចជានាងបានសន្សំចិត្តស្រឡាញ់ខ្ញំកន្លងមក..» គ្រប់ពាក្យគ្រប់ម៉ាត់ដែលហូស៊ុកពោលចេញមកហាក់ដូចជាចាក់ដោតក្នុងទ្រូងរបស់អ្នកកំពុងតែស្ថាប់ដល់ថ្នាក់នាងត្រូវសម្រក់ទឹកភ្នែកនៅចំពោះមុខគេ ទាំងដែលនាងខ្លួនឯងដឹងច្បាស់ថាពួកគេមិនមានអ្វីទាក់ទងជាមួយគ្នាឡើយ។
«ឡេឡានី..» ឃើញឡេឡានីសម្រក់ទឹកភ្នែកហូស៊ុកក៏ប្រញាប់ឧទានហៅនាង ឡេឡានីក៏ប្រញាប់លើកដៃជូតទឹកភ្នែកខ្លួនឯងរួចងាកមើលមកហូស៊ុកទាំងញញឹម។
«ខ្ញុំជាមនុស្សភ្នែកទន់ណាស់ ជួនកាលក៏រំជួលចិត្តយំទាំងគ្មានមូលហេតុបែបនេះ ខ្ញុំក៏មិនយល់ដែរ ហិហិ» ឡេឡានីសើចនៅចំពោះមុខគេ តែហូស៊ុកមិនបានសើចជាមួយនឹងនាងទេ ព្រោះតែគេព្រួយបារម្ភពីនាង បើសិនជានាងមិនចងចាំគេ ចុះហេតុអីក៏នាងយំពេលលឺគេនិយាយពាក្យទាំងនេះ?
«ពួកយើងទៅមើលអីបន្តទៀតទៅល្អទេ?» នាងតូចក៏បញ្ចប់ការសន្ទនាឡើងដោយការដើរនាំមុខហូស៊ុកទៅ គ្រាន់តែចេញផុតពីគេឡេឡានីក៏លូកដៃខ្ទប់ទ្រូងខ្លួនឯងហាក់បីដូចជាមានអ្វីចាក់ស្រេះក្នុងទ្រូងអ៊ីចឹងដែរ។
(គេជាអ្នកណាឲ្យប្រាកដទៅ? ហេតុអី? ហេតុអីក៏ពេលចួបគេបេះដូងខ្ញុំតែងតែឈឺចាប់ដោយគ្មានមូលហេតុបែបនេះ?) ជាពាក្យដែលនាងនិយាយក្នុងចិត្តតែម្នាក់ ជាពាក្យដែលនាងតែងតែសួរខ្លួនឯងជារឿយៗ បើសិនជាដូចអ្វីដែលគូដណ្ដឹងនាងបានប្រាប់នាងថានាងមិនមែនជាអ្នកនៅទីនេះ មិនធ្លាប់រស់នៅទីនេះ ចុះហេតុអីក៏នាងមានអារម្មណ៍ថានាងមានអនុស្សារ មានការចងចាំជាមួយអ្នកនៅទីនេះទៅវិញ?
(នាំនាងចេញទៅ..យកនាងទៅជាមួយឯងទៅ..បើសិនជាឯងនៅតែបណ្ដោយឯងនឹងបាត់បង់នាង..ហូស៊ុក ហ្វ្រេដឌើរីកស៍..) ហូស៊ុកឯណោះក៏មានពាក្យជាច្រើនលោតឡើងក្នុងខួរក្បាល ពាក្យបញ្ជាឲ្យគេចូលទៅចាប់កាន់ដៃឡេឡានីជាប់ណែន កាន់ជាប់នឹងអូសនាំនាងចេញពីទីនោះទាំងមិននិយាយអ្វីមួយម៉ាត់សោះ។
«លោក..លោកនាំខ្ញុំទៅណា?»
«ទៅកន្លែងផ្សេង..កន្លែងដែលមានតែពួកយើង គ្មានអ្នកណាអាចមករារាំងយាយីទៀត»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now