ភាគទី៥៩

655 34 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥៩

«អ៊ីចឹងបានន័យថាគាត់រអិលដួលមុនថ្ងៃដែលគាត់បំណងចង់ទៅអាមេរិកចួបបងរឺ?» ក្រោយពីសួរសុខទុក្ខអ្នកម៉ាក់របស់អេមម៉ាលីរួចរាល់ពួកគេក៏នាំគ្នាចេញពីទីនោះមកដោយអេមម៉ាលីនៅតែបំពាក់ទឹកមុខស្រពាប់ស្រពោនដដែលមិនខុសពីកាលដែលពួកគេមកដល់ ហូស៊ុកក៏បានត្រឹមបង្ហាញភាពសោកស្ដាយលើអ្វីដែលបានកើតឡើងនៅលើអ្នកម៉ាក់នាងឯណោះ។
«បងស៊ុកកុំបោះបង់ខ្ញុំចោលម្នាក់ទៀតណា ព្រោះថាខ្ញុំនឹងកូនគ្មានសល់អ្នកណាទៀតឡើយក្រៅពីបងដែលអាចពឹងពាក់បាន» អេមម៉ាលីបញ្ឈប់ដំណើរដោយការចូលអោបក្រសោបចង្កេះរបស់នាងជាប់ណែន ស្រីតូចនិយាយរៀបរាប់បែបកម្សត់ដើម្បីទទួលបានការអាណិតនឹងយកចិត្តួុកដាក់ពីហូស៊ុក ហើយវាក៏បានផលពិតមែន។
«កុំបារម្ភអី..» ហូស៊ុកក៏លូកដៃគោះខ្នងនាងនឹងនិយាយតែមួយឃ្លាប្រយោគដែលនាំឲ្យបេះដូងនាងកាន់តែរីកមាឌភ្លាម អេមម៉ាលីក៏ដកខ្លួនចេញពីការអោបរួចងើបសំឡឹងមើលទៅអ្នកម្ខាងទៀត ត្របកភ្នែកតូចស្ដើងបើកព្រឹមៗសំឡឹងមើលទៅគេមុននឹងមុខខិតស្រាលៗទៅរកគេ តែហូស៊ុកក៏បែរជាងាកចេញព្រោះតែវត្តមានលោកម្ចាស់ហ្គេសស្ពើចូលមកដល់ទីនោះ។
«លោកប៉ា?» ហូស៊ុកងាកបែរទៅនិយាយជាមួយនឹងបុរសចំណាស់ដែលចូលមកព្រមជាមួយភាពប្រញាប់ប្រញាល់ដែលនាំឲ្យហូស៊ុកត្រូវបំភ្លេចចោលគ្រប់យ៉ាងទាំងការថើបដែលហៀបនឹងកើតឡើងជាមួយនឹងអេមម៉ាលីនោះនឹងប្រញាប់ចូលទៅរកលោកប៉ាគេ។
«ប៉ាបានសួរគ្រូពេទ្យពីអាការៈម៉ាក់អេមម៉ាលីហើយ មើលទៅដូចជាធ្ងន់ធ្ងរណាស់ គាត់មិនអាចសូម្បីតែលើកដៃផង នេះបានត្រឹមតែគាត់បើកត្របកភ្នែកចាត់ទុកថាជាសំណាងណាស់ទៅហើយ» អ្វីដែលលោកហ្គេសស្ពើមានប្រសាសន៍វាជាអ្វីដែលអេមម៉ាលីចង់បានបំផុត នាងតូចក៏លើកដៃម្ខាងធ្វើជាវាសក្រោមភ្នែកហាក់ដូចជារំជួលចិត្តក្រោយទទួលបានដំណឹងបែបនេះ ហូស៊ុកក៏ក្រវីក្បាលតិចៗរួចលូកដៃទះស្មានាងថ្នមៗទុកជាការលួងលោម។
«អ្នកមីងនឹងមិនអីទេ»
«ហ៊ឹក សង្ឃឹមថាវានឹងដូចជាអ្វីដែលបងបាននិយាយទៅចុះ បងស៊ុក ហ៊ឺ» អេមម៉ាលីឆក់យកឱកាសជាថ្មីដោយលូនចូលអោបរាងកាយហូស៊ុកជាប់ណែនរួចយំតិចៗទាមទារចំណាប់អារម្មណ៍នឹងការលួងលោមពីគេ លោកម្ចាស់ហ្គេសស្ពើក៏ងាកមើលទៅកាន់បន្ទប់សម្រាករបស់ម៉ាក់អេមម៉ាលីរួចព្រលែងខ្យល់ដង្ហើមធំបែបតានតឹងចិត្ត។
ក្រឺង! ក្រឺង..
ខណៈនោះទូរសព្ទ័នៅនឹងហោប៉ៅរបស់ហូស៊ុកក៏រោទ៍ឡើង នាយទាញវាយកមកមើលទើបឃើញថាវាជាលេខដែលទាក់ទងមកពីវិមានឯណោះ អេមម៉ាលីក៏ងើបភ្នែកមើលទាំងងឿងឆ្ងល់ថានរណាខលមកនាយ?
«អ្នកណានឹងបងស៊ុក?»
«គឺគ្មានទេ, ប្រហែលជាគេច្រឡណលេខហើយ» ហូស៊ុកក៏បញ្ចប់ដោយការបិទរួចទម្លាក់ចូលក្នុងហោប៉ៅខោវិញទាំងគេមិនបានដឹងឡើយថាអ្នកនៅខាងនោះមានអ្វីដែលត្រូវការប្រាប់មកគេ តើនៅខាងនោះមានរឿងអ្វីខ្លះកើតឡើងក្រោយពីការចាកចេញមកប៉ុន្មានថ្ងៃនេះ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now