ភាគទី៧៦

522 31 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៧៦

តាមផ្លូវទៅកាន់ព្រលានយន្តហោះ រូម៉ាក៏អោបដៃលោកប៉ានាងជាប់ត្បិតថាថ្ងៃនេះលោកប៉ានាងត្រូវឡើងយន្តហោះទៅបរទេសហើយគាត់ក៏ទៅមួយរយៈពេលយូរផងដែរ នាងមិនដែលបែកលោកប៉ាយូរបែបនឹងឡើយ ហើយហេនរីក៏មិនដែលទុកកូនចោលយូរបែបនេះដែរ តែគេក៏ទុកចិត្តត្បិតថាមានឡេឡានីនៅបានជាគ្នាជាមួយនឹងកូនទើបគេអាចទៅបានយ៉ាងស្ងប់ចិត្ត។
«ប៉ានឹងប្រញាប់មកវិញទេណាម៉ា កូននៅជាមួយម៉ាក់ទេតើ ចាំម៉ាក់កំដរកូនមើលរឿងជាមួយគ្នាហើយពួកយើងក៏នឹងរៀនចម្អិនអាហារណា៎ ម៉ាក់ដឹងថាកូនចូលចិត្ត» ឃើញកូនស្រីក្រៀមក្រំ ឡេឡានីក៏ខិតចូលទៅជិតហេនរីដើម្បីឲ្យកាន់តែជិតកូនដែលអង្គុយនៅម្ខាងដៃរបស់ហេនរី ស្រីតូចលូកដៃកាន់ច្បិចថ្ពាល់កូនបន្តិចលួងលោមនាង រូម៉ាក៏ងើបមុខមើលម្ដាយរួចពេបមាត់បន្តិច។
«ស្ដាប់តាមម៉ាក់ណា៎កូន កូននៅទីនេះជាមួយនឹងម៉ាក់ណា៎ ចប់ការងារពេលណាប៉ានឹងប្រញាប់ហោះមករកកូននឹងម៉ាក់វិញ ហើយពួកយើងនឹងទៅដើរលេងបរទេសជាមួយគ្នាល្អទេ? ជិតដល់ថ្ងៃកំណើតរបស់អ្នកម៉ាក់កូនដូចគ្នា» ហេនរីក៏ព្យាយាមប្រើគ្រប់វិធីលួងលោមកូនរហូតដល់នាងប្រែទឹកមុខពីស្រពាប់ស្រពោនមកជាញញឹមស្រស់បស់វិញ រូម៉ាក៏លូកថ្ពក់កូនដៃជាមួយលោកប៉ានឹងអ្នកម៉ាក់នាង។
«សន្យាណា៎ ពួកយើងនឹងចួបជុំគ្នាបែបនេះរហូត កូនមិនដែលមានក្ដីសុខដូចជាពេលនេះឡើយ កូនក្រោកពីគេងមកឃើញប៉ាម៉ាក់ កូនអាចហៅប៉ាម៉ាក់បានដូចជាក្មេងដទៃទៀត កូនសប្បាយចិត្តណាស់» រូម៉ាតែងតែប្រាថ្នាថានាងអាចនឹងមានថ្ងៃដែលអាចមានម្ដាយហៅដូចជាគេ ត្បិតថាម្ដាយនាងបានចាកចេញពីវិមានតាំងពីនាងមិនទាន់ធំដឹងក្ដី បន្សល់ទុកឲ្យនាងរស់នៅក្នុងនាមជាក្មេងដែលកំព្រាម្ដាយ គ្មានវត្តមានម្ដាយនៅក្បែរកៀកកើយតាំងពីក្មេង តែក្រោយពីមានឡេឡានីចូលមកក្នុងជីវិតនាង ប្រែក្លាយពីបងស្រីមកជាម្ដាយមក ជីវិតនាងក៏ហាក់លែងមានចន្លោះខ្វះខាតទៀត ព្រោះថានាងមានម្ដាយ មានអ្នកមើលថែចាំធ្វើអាហារនឹងគេងអោបនាងរាល់យប់ដូចជាអ្វីដែលនាងតែងតែប៉ងប្រាថ្នាកន្លងមក។
«មិនបែកគ្នាទេ» ឡេឡានីនិយាយឡើងរួចងើបមុខមើលទៅហេនរីជាគូដណ្ដឹងបន្តិច នាយក៏ញញឹមដាក់ឡេឡានីទាំងគ្មានទុក្ខកង្វល់ ហើយអ្វីដែលគេមិនដឹងនោះគឺរបស់ណាដែលមានម្ចាស់ រមែងតែងតែម្ចាស់ដើមមកតាមរកវិញជាក់ជាមិនខានឡើយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tahanan ng mga kuwento. Tumuklas ngayon