ភាគ៩៤

572 29 0
                                    

ពណ៌ក្រហមតំណាងឲ្យការស្លាប់ ត្រូវនឹងឈុតនេះមានអ្នកពលីជីវិតផង...

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៩៤

ក្រោយផ្ដាច់ការទាក់ទងជាមួយនឹងគ្នាទាំងមិនអស់សេចក្ដីនោះ ថេយ៉ុងក៏នៅមិនសុខនឹងប្រញាប់នាំខ្លួនចេញទៅក្រៅទាំងយប់តែម្ដង គេបោះជំហានញាប់ចុះពីជាន់ខាងលើព្រមជាមួយនឹងប្រអប់ថ្នាំពេទ្យដែលមានបំណងចង់យកទៅឲ្យលោកពូគេឯណោះ។
«អ្នកប្រុសតូច..»
«យកទុកផង..» ថេយ៉ុងមិនបាននិយាយអ្វីជាមួយអេដវីន អ្នកជ្រួសផ្លូវជាមួយឯណោះ គេបានត្រឹមតែទម្លាក់ប្រអប់ថ្នាំពេទ្យនៅក្នុងដៃគេរួចចាកចេញទៅយ៉ាងលឿនតែម្ដង ដល់ថ្នាក់អេដវីនហាមាត់ឃាត់ក៏មិនចង់ទាន់។
«នេះអ្នកប្រុសតូចប្រញាប់ទៅឯណា?» អេដវីនក៏បានត្រឹមតែងាកសំឡឹងតាមមើលចៅហ្វាយនាយតែក៏មិនមានចម្លើយដដែល នាយក៏កាន់ប្រអប់ថ្នាំពេទ្យនោះចូលទៅទុកនៅកន្លែងដើមវិញតាមបញ្ជា។
ក្រឡេកមើលទៅថេយ៉ុងឯណោះវិញ នាយបើកឡានលឿនដូចជាព្យុះតែម្ដង បើកកាត់ភ្លើងពណ៌រាត្រីដ៏ស្រស់បំព្រង ខុសប្លែកពីចិត្តគេដែលងងឹតស្លុបត្បិតទទួលបានការខលមកផ្ដាច់ទំនាក់ទំនងទាំងយប់ព្រលប់តែម្ដងបែបនេះ ហើយវាក៏ជាលើកទីមួយដែលគេមានអារម្មណ៍រំជើបរំជួលនឹងចេញមករកមនុស្សស្រីទាំងយប់បែបនេះ ទាំងដែលសព្វដងគេយកស្រីគ្រប់គ្នាមកត្រឹមជាការលេងសើចនឹងសប្បាយអារម្មណ៍មួយពេលៗប៉ុណ្ណោះ។
ថេយ៉ុងក៏ឈប់ចតឡាននៅសួនកំសាន្តមួយកន្លែងដែលមានសភាពស្ងាត់ជ្រងំទៅហើយត្បិតវាជាពេលយប់ គ្មានកូនក្មេងឯណានៅលេងទីនោះទៀតឡើយតែក៏គេក៏នៅឃើញនាងល្អិតដែលគេមានបំណងចង់ចួបនៅទីនោះ។
រូម៉ានៅអង្គុយកាន់កែវការ៉េមដែលរលាយទៅជាទឹកអស់ជាប់នឹងដៃ ស្រីតូចមានទឹកមុខស្រពាប់ស្រពោន ភ្នែកក៏ហើមអាចមកពីនាងយំដូចដែលថេយ៍បានស្ដាប់មុននោះ ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមធ្ងន់មុននឹងទាញកូនកាបូបមកស្ពាយបំណងចង់ចាកចេញតែក៏បែរជាប្រទះនឹងវត្តមានរបស់មនុស្សដែលនាងផ្ដាច់ទំនាក់ទំនងឈរនៅចំពោះមុខនាងបែបនេះ។
«ម៉ា..ម៉ាឈប់សិន» ថេយ៉ុងក៏មិនបង្អង់ប្រញាប់រត់ទៅតាមរូម៉ាដែលមានបំណងចង់គេចវេសឯណោះ នាយរត់មកតាមនាងពីក្រោយរួចស្រវ៉ាទាញដៃឃាត់នាង។
«លែងទៅ..ខ្ញុំទៅផ្ទះ» រូម៉ាទោះបីជាថេយ៉ុងចាប់ដៃនាងជាប់ក៏ដោយក៏នាងមិនងាកមកហើយក៏យកលេសចង់ទៅផ្ទះទៀតផង ថេយ៉ុងក្តោបក្ដាប់ឱកាសពីនាងដោយការទាញនាងឲ្យបែរមកប្រឈមមុខជាមួយគេ ទើបនាយបានដឹងថានាងកំពុងតែសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។
«ម៉ា..»
«ពួកយើងមិនគួរចួបគ្នាទៀតឡើយ ក្នុងនាមជាមិត្តក៏ខ្ញុំមិនអាចធ្វើវាបានដែរ គ្រួសារពួកយើងដាក់រនាំងខណ្ឌ័រួចជាស្រេចទៅហើយ ម៉្យាងខ្ញុំក៏មិនចង់ឲ្យខ្លួនឯងគិតជ្រៅជាងនេះដែរ..»
«តែបងបានគិតរួចទៅហើយ» ថេយ៉ុងបញ្ចប់ប្រយោគដោយការលូកកាន់ដៃរូម៉ាទាំងសងខាងឡើងមក កែវភ្នែកសំឡឹងចំនឹងភ្នែកស្រទន់របស់នាងតូច មុននឹងលើកដៃនាងឡើងមកថើបស្រាលៗ រូម៉ាឯណោះក៏បានត្រឹមតែនៅស្ងៀមសំឡឹងមើលមកគេ។
«តែវាមិនអាចទៅរួចទេបងថេយ៍..»
«អូនមិនទាន់ជម្នះវាផង អូនចង់ចុះចាញ់ហើយមែនទេ?» ថេយ៉ុងបកស្រាយនូវគ្រប់ពាក្យសម្ដីដែលរូម៉ាចង់លឺ គ្រប់ពាក្យសម្ដីរបស់គេក៏ធ្វើឲ្យនាងល្អិតដែលនៅស្ងៀមឯណោះអោនមុខចុះសម្រក់ទឹកមុខភ្នែកម៉ាត់ៗ ថេយ៉ុងក៏ទាញនាងចូលមកអោបជាប់ណែនក្នុងទ្រូង ដៃមាំលូកអង្អែលខ្នងនាងស្រាលៗទុកជាការលួងលោម។
«ខ្ញុំខ្លាចណាស់បងថេយ៍..»
«ពួកយើងនឹងតស៊ូជាមួយគ្នាល្អទេ?» ថេយ៉ុងលួងលោមនាងឲ្យបានស្ងប់ចិត្តជាមួយសម្ដីដែលពោរពេញទៅដោយភាពជឿជាក់នោះ ទាំងដែលការពិតគេក៏មានភាពភ័យខ្លាចមិនខុសពីនាងដែរ តែគេក៏មិនអាចទន់ជ្រាយបានព្រោះគេក៏មិនចង់បាត់បង់នាងទៅ។
(ពេលណាទើបគំនុំគ្រួសារមួយនេះរលាយបាត់ទៅ?)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now