ភាគ៣៧

825 38 1
                                    

មកដល់ហើយ អានរួចខមិនផង 🤍

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣៧

សំឡេងសើចក្អាកក្អាយដែលឡេឡានីនឹងអេដវីនបានលឺនោះវាជាសំឡេងរបស់អេមម៉ាលីពិតមែនហើយនាងក៏កំពុងតែបើកទូរសព្ទ័បង្ហាញរូបថតចាស់ៗនៅពីក្មេងរបស់ពួកគេបង្ហាញទៅកាន់ហូស៊ុក ដែលនាងស្រែកថាកុំឲ្យហូស៊ុកមើលនោះមិនមែនហូស៊ុកដណ្ដើមនាងមើលឡើយតែនាងក៏ជាអ្នកអូសជារឿយៗឲ្យគេមើលតែក៏បែរជាបង្ហាញភាពអៀនខ្មាសពេលដែលមើលដល់រូបអាក្រក់ៗរបស់នាងទៅវិញ។
«អេមម៉ាលីមិនញ៊ាំអាហារទេរឺ? ត្រជាក់អស់គឺលែងឆ្ងាញ់ហើយណា៎» ហូស៊ុកមិនអាចបន្តស្និតស្នាលនឹងសើចក្អាកក្អាយជាមួយនាងទៀតបានទើបបានជាគេប្រញាប់ក្រើនរំលឹកឲ្យនាងញ៊ាំអាហារដែលនៅលើតុឯណោះ អេមម៉ាលីក៏ស្ដាប់បង្គាប់រួចដាក់ទូរសព្ទ័ចុះលើតុនឹងដួសអាហារយកមកញ៊ាំពេញមាត់ នាងក៏ងាកមើលទៅហូស៊ុកដែលអង្គុយផ្អែកខ្នងក្បែរនោះរួចដួសអាហារមួយស្លាបព្រាហុចទៅឲ្យគេ។
«បងស៊ុកញ៊ាំមួយម៉ាត់ទៅ បងស្គមជាងមុនច្រើនណាស់ណា៎ បងស៊ុកនៅពីតូចចូលចិត្តញ៊ាំណាស់ មិចក៏ពេលនេះបងធ្វើព្រងើយៗជាមួយនឹងអាហារអ៊ីចឹង?» អេមម៉ាលីក៏លើកជាហេតុផលមកដើម្បីឲ្យហូស៊ុកយល់ព្រមញ៊ាំអាហារដែលនាងបញ្ចុក ក៏ព្រោះតែគេមិនចង់ជំទាស់នឹងនិយាយច្រើនទើបបានជាគេហាមាត់ញ៊ាំអាហារនោះ។
ក្រឹក!
សំឡេងថតបានបន្លឺឡើងហើយគ្មានអ្នកណាឡើយក្រៅពីនាងល្អិតអេមម៉ាលីដែលថតនាយពេលត្រូវខ្លួនបញ្ចុកនោះ ហូស៊ុកក៏ងាកមើលទៅនាងទាំងទឹកមុខមានមន្ទិល។
«ខ្ញុំគ្រាន់តែចង់ថតទុកជាអនុស្សាវរីយ៍នឹងណា៎ យូរៗបានចួបបងម្ដង ហើយកុំបារម្ភរូបមុននោះបងសង្ហាខ្លាំងណាស់ ហិហិ បងហូស៊ុក» អេមម៉ាលីសើចកក្អឹករួចក៏អោនញ៊ាំអហារបន្តតាមអារម្មណ៍ធម្មតា ខុសប្លែកតែហូស៊ុកប៉ុណ្ណោះដែលមើលទៅអារម្មណ៍មិនធម្មតាត្បិតថាអារម្មណ៍នាយហាក់ហោះហើរទៅតាមអ្នកដែលចាកចេញទៅបាត់នោះអស់ទៅហើយ។
(ឡេឡានី..នាងទៅណាយូរម៉្លេះ?)

ប្រហែលជាមួយម៉ោងក្រោយមក ក្រឡេកមកមើលឡេឡានីឯណេះវិញនាងក៏មិនបានធ្វើអ្វីឡើយពោលគឺនាងមកអង្គុយនៅឯមាត់ទឹកដែលនៅខាងក្រោយចំការឯណោះ នាងអង្គុយលើក្រណាត់កន្សែងដែលអេដវីនបានយកមកក្រាលជាស្រេចជូននាងឯណោះ គេធ្វើគ្រប់យ៉ាងឲ្យនាងបានសប្បាយចិត្តដូចជាពេលនេះអ៊ីចឹងនាយក៏ចុះទៅក្នុងស្រះចាប់កំពឹសក៏ព្រោះគិតថាបើសិនជាគេចាប់បានយកទៅឲ្យឡេឡានីមើលនាងប្រហែលជាអាចបានសប្បាយចិត្តជាងនេះ។
«អីយ៉ូយ..អាកំពឹសចង្រៃយ៎នេះចេះចាក់» កំពុងតែឈររាវអេដវីនក៏លាន់មាត់ឡើងបន្តិច ដៃក៏ចាប់ច្បាមទាញបានកំពឹសមួយដៃយកមកដាក់ចូលធុង ភ្នែកក៏មិនភ្លេចងាកមើលទៅនាងល្អិតឡេឡានីឯណោះ នាងអង្គុយធ្មឹងសំឡឹងមើលទៅឆ្ងាយហាក់មិនបានចាប់អារម្មណ៍នឹងshowដែលអេដវីនព្យាយាមបង្ហាញទៅកាន់នាងទាល់តែសោះ អេដវីនក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចប្រញាប់នាំខ្លួនឡើងមកលើគោកវិញ។
«ចៅហ្វាយ?!» អេដវីនក៏ញញឹមហាក់មានសង្ឃឹមបន្តិចកាលបើទីបំផុតបានឃើញចៅហ្វាយរបស់គេមកដល់ តែទឹកមុខញញឹមមានសង្ឃឹមនោះក៏រលុបបាត់បន្តិចម្ដងៗកាលបើមានមនុស្សស្រីម្នាក់ចូលមកតាមពីក្រោយហូស៊ុកដែរ នាងមិនត្រឹមតែចូលមកតាមតែនាងក៏អោបក្រសោបដៃរបស់ហូស៊ុកផងដែរ។
គ្រាន់តែគិតដល់ចំណុចមួយនេះភ្លាមអេដវីនក៏ងាកភ្នែកមើលទៅឡេឡានីភ្លាម បួងសួងសង្ឃឹមថាចៅហ្វាយនឹងដកដៃចេញទាន់ពេលហើយឡេឡានីនាងនឹងមិនបានមើលទាន់ តែការគិតគេខុសទាំងស្រុងព្រោះគ្រាន់តែលឺសំឡេងសម្រឹបជើងឡេឡានីនាងក៏ងាកទៅមើលបំណងគិតថាម្ចាស់ប្រុសនឹងចូលមកនិយាយបកស្រាយប្រាប់នាងពីរឿងទាំងនេះ តែអត់ទេ គេមិនបានមកនិយាយលួងលោមតែក៏នៅនាំស្រីម្នាក់នោះមកជាមួយទៀត។
«មិនដែលដឹងសោះថាដីចំការប៉ាបងស៊ុកធំថ្នាក់នេះហើយសុទ្ធតែជាដីមានជីជាតិថែមទៀតផង មើលតែទំពាំងបាយជូចុះ ហ៊ឹម ផ្អែមឆ្ងាញ់ត្រជាក់ដល់បេះដូងតែម្ដង» អេមម៉ាលីក៏លូកដៃយកទំពាំងបាយជូពីកន្ត្រកជាប់នឹងចង្កេះរបស់នាងមកញ៊ាំយ៉ាងឆ្ងាញ់មាត់ ហូស៊ុកក៏ងាកប្រសព្វភ្នែកគ្នាជាមួយនឹងឡេឡានីតែនាងក៏មិនបាននិយាយអ្វីក្រៅពីងាកភ្នែកចេញមើលទៅស្រះទឹកវិញ។
ហូស៊ុកបោះជំហានមួយៗចូលមកកាន់តែជិតកន្លែងដែលឡេឡានីកំពុងតែអង្គុយទើបបានឃើញថានាងមិនបានបេះអ្វីរឺយកអ្វីមកញ៊ាំឡើយ វាមិនដូចជាទម្លាប់របស់នាងសោះ។
«ឡេឡានី..» ហូស៊ុកបម្រុងនឹងចង់និយាយចូលអ្នកដែលអង្គុយបែរខ្នងនោះតែអេមម៉ាលីក៏ចូលទៅកាន់សង្វាក់រួចចុចស្មារបស់ឡេឡានីតិចៗឲ្យនាងតូចយើងងាកមើលទៅនាង។
«សុំអង្គុយផងបានទេ?» អេមម៉ាលីនិយាយទាំងញញឹមខ្ជឹប ឡេឡានីក៏ងាកមើលទៅហូស៊ុកបន្តិចរួចងាកបែរមកងក់ក្បាលទាំងញញឹមដាក់អេមម៉ាលីវិញ។
«ប្រាកដជាបាន..» អេមម៉ាលីក៏ញញឹមរួចជាន់លើក្រណាត់ដែលឡេឡានីអង្គុយនោះតែនាងក៏មិនទាន់អង្គុយព្រោះភ្ញាក់នឹងកន្សែងនោះ។
«នេះបងស៊ុកនៅទុកកន្សែងនេះទៀតរឺ? ហីយ៉ា..វាជាកន្សែងដែលពួកយើងប្រើសម្រាប់អង្គុយញ៊ាំពិចនិកកាលនៅវិទ្យាល័យទេតើ..» គ្រប់កន្លែងគ្រប់របស់ប្រើប្រាស់នៅទីនេះសុទ្ធតែមានអនុស្សាវរីយ៍រវាងហូស៊ុកនឹងអេមម៉ាលីទាំងអស់ ដល់ថ្នាក់ឡេឡានីអ្នកមកក្រោយ អ្នកដែលមិនធ្លាប់មានអ្វីជាអនុស្សាវរីយ៍នឹងការចងចាំអ្វីជាដុំកំភួននោះហាក់រអៀសចិត្ត នាងជាអ្នកមកអង្គុយនៅទីនេះមុនពួកគេតែនាងក៏បែរជាមានអារម្មណ៍ថានាងដូចជាអ្នកមកជ្រៀតជ្រែកពួកគេទៅវិញ។
«អ្នកម៉ាក់តែងតែនិយាយថាធំឡើងឲ្យពួកយើងចេះស្រឡាញ់នឹងមើលថែគ្នា សូម្បីតែលោកប៉ាបងក៏ធ្លាប់និយាយបែបនោះ» អេមម៉ាលីក៏បែរជានិយាយរំលឹកដល់លោកប៉ារបស់ហូស៊ុកដែលប្រៀបបីដូចជារំលឹកគេដល់រឿងរ៉ាវគ្រប់យ៉ាងទាំងសប្បាយនឹងឈឺចាប់ទាក់ទងនឹងលោកប៉ារបស់គេអ៊ីចឹងដែរ តែនាយក៏មិនបានបញ្ចេញប្រតិកម្មអ្វីបានត្រឹមញញឹមតិចៗ។
«ហ៊ឹម អាកាសធាតុល្អណាស់..ទេសភាពក៏ស្អាត តោះពួកយើងថតរូបទៅបានទេ?» អេមម៉ាលីក៏នឹកឃើញនឹងលើកទូរសព្ទ័ឡើងភ្លាម នាងក៏ទាញថតសែលហ្វីរួចក៏មិនភ្លេចថតទេសភាពផង មួយសន្ទុះនាងក៏នឹកឃើញរួចបែរទៅកាន់ដៃឡេឡានីបន្តិច។
«ខ្ញុំសុំពឹងឡេឡានីបន្តិចបានទេ? ជួយថតរូបខ្ញុំជាមួយបងស៊ុកមួយប៉ុស្តិ៍មក ខ្ញុំនឹងអាលបានផ្ញើទៅឲ្យអ្នកម៉ាក់នៅឯជប៉ុនមើល ថាកូនខ្លាឃ្មុំតូចរបស់គាត់ពេលនេះកម្លោះឲ្យស្ដូកតែម្ដង» ឡេឡានីក៏ងក់ក្បាលរួចក៏ទទួលយកទូរសព្ទ័ពីដៃអេមម៉ាលីមករួចចុចថតតាមសំណើរ អារម្មណ៍នាងទៅលើស្រីម្នាក់នេះហាក់ខុសគ្នាពីអារម្មណ៍ដែលនាងមានចំពោះរ៉េនដា ព្រោះនាងអាចមើលដឹងថាម្ចាស់ប្រុសមិនបានចាប់អារម្មណ៍រ៉េនដាទេ តែសម្រាប់ស្រីម្នាក់នេះនាងក៏បែរជាមិនប្រាកដចិត្តទៅវិញ។
«ប្រុងប្រៀបហើយណា៎..» អេមម៉ាលីស្រែកឡើង ឡេឡានីក៏ងក់ក្បាលនឹងប្រញាប់ចុចថត តែថាអេដវីនដែលឈរមើលនោះក៏ភ្ញាក់ផ្អើលកាលបើអេមម៉ាលីបែរថើបថ្ពាល់ចៅហ្វាយគេខណៈឡេឡានីកំពុងតែចុចថត ស្រីតូចយើងក៏ភាំងតែនាងនៅតែចុចថតដដែល។
«ឡេឡានីជួយមើលផង រូបមុនៗនោះជួយលុបចេញឲ្យផងណា៎»
«អូខេ..» ឡេឡានីក៏ឆ្លើយតបរួចចុចមើលរូបដែលបានថតរួចលុបរូបដែលថតមុននេះមិនស្អាតៗចេញ តែនាងក៏ឈប់ដៃកាលបើនាងលុបមកដល់រូបមួយដែលទើបតែថតមុននោះ វាជារូបដែលអេមម៉ាលីបញ្ចុកអាហារទៅហូស៊ុក ហើយគេក៏យល់ព្រមទទួលញ៊ាំទៀត។
ឡេឡានីក៏ក្ដាប់មាត់បន្តិចរួចចុចចេញមកវិញរួចហុចទូរសព្ទ័នោះទៅអេមម៉ាលីវិញ អ្នកម្ខាងទៀតក៏ទទួលយកទូរសព្ទ័វិញរួចក៏ចុចមើលទាំងញញឹម ខុសពីនាងតូចយើងដែលដាក់ខ្លួនអង្គុយវិញទាំងទ្រូងម្ខាងហាក់ចុកសៀតដោយគ្មានមូលហេតុ នាងខឹង នាងអន់ចិត្ត តែហេតុអីក៏នាងគ្មានភាពក្លាហាននឹងបង្ហាញវាមកដូចជាសព្វដងបែបនេះ?
(ឯងជាអ្នកណា? មានសិទ្ធិអីត្រូវខឹង បើម្ចាស់ប្រុសក៏មិនបានជំទាស់នឹងភាពស្និតស្នាលមួយនោះផង ឡេឡានី)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now