ភាគ១៤០,១៤១

427 19 3
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៤០,១៤១

រូបរាងកាយក្មេងប្រុសតូចដែលគេងលង់លក់ព្រោះតែការចាក់ថ្នាំត្បិតថាគេមិនអាចស្ដាប់លឺបានធ្វើឲ្យគេយំជាប់រហូតដោយសារតែគេមិនអាចទទួលយកបាន ជេយ៍គីគេងលង់លក់ដោយមានម្ដាយនឹងឪពុកអង្គុយមើលថែគេជាប់ឯណោះ ទឹកថ្លាមួយតំណក់ក៏ហូរស្រក់ពីផែនថ្ពាល់របស់អ្នកជាម្ដាយកំពុងតែឈឺខ្លួនដូចគ្នាឯណោះ។
«អ្នកដែលរងគ្រោះធ្ងន់ធ្ងរនេះគួរតែជាអូន ហ៊ឹកៗ កូនយើងនៅតូចណាស់ គេមិនគួរចួបរឿងបែបនឹងទេ» ឡេឡានីពោលទាំងទឹកភ្នែកសស្រេសស្រាក់ នាងអាចនឹងឈឺមុខរបួសដែលមាននៅលើខ្លួនតែវាក៏ឈឺមិនស្មើចិត្តអ្នកជាម្ដាយត្រូវមកអង្គុយសំឡឹងមើលកូនឈឺផ្សាបែបនឹងដែរ បើអាចប្ដូរបាននាងសុខចិត្តឈឺជំនួសកូនទៅចុះ។
«កុំបន្ទោសខ្លួនឯងអីឡេឡានី អូនក៏មិនចង់ឲ្យមានរឿងបែបនឹងកើតឡើងដែរត្រូវទេ? ជេយ៍គីនឹងមិនអីឡើយ បងនឹងធ្វើគ្រប់មធ្យោបាយឲ្យតែកូនបានជាសះស្បើយឡើងវិញ» បានលឺសម្ដីបុរសជាទីស្រឡាញ់និយាយឡេឡានីក៏បានត្រឹមតែមើលមុខនាយរួចចូលអោបនាងជាប់ណែនក្នុងទ្រូងផងដែរ។
ក្រាក!
ទ្វារបន្ទប់សម្រាកព្យាបាលក៏បើកឡើងនាំនូវវត្តមានក្មេងតូចចងសក់ទីងទុយបូរឈូកស្រស់ស្អាត តែអ្វីដែលមើលទៅមិនសុីគ្នាជាមួយនឹងភាពស្រស់ស្អាតរបស់ការតុបតែងនោះគឺភ្នែកហើមក្រហមរបស់នាងនឹងឯង។
«បងគី..ហ៊ឹកៗ» អុីនណាប្រញាប់រត់តេះតាសចូលមកកាលបើបានឃើញបងប្រុសគេងនៅលើគ្រែអ្នកជម្ងឺឯណោះ ខេវីនដែលមកជាមួយនឹងប្អូនព្រោះក៏ចូលទៅឈរជិតលោកប៉ាគេឯណេះដែរ ហូស៊ុកទម្លាក់ដៃប៉ះអង្អែលក្បាលកូនប្រុសថ្នមៗមុននឹងងាកឃើញអេដវីនចូលមកព្រោះគេជាអ្នកយកក្មេងៗមកទីនេះ។
«សុំទោសចៅហ្វាយ អ្នកនាងតូចនឹងអ្នកប្រុសធំចង់មកមើលអ្នកប្រុសជេយ៍គី..»
«មិនអីទេ! ឯងទៅសម្រាកសិនចុះ បើមានការសឹមយើងខលទៅប្រាប់» អេដវីនក៏ញញឹមមុននឹងអោនគំនាបចៅហ្វាយនាយរួចទើបចាកចេញទៅបាត់។
«បងគី..បងគីក្រោកមកជិះកង់ស្គីជាមួយណាណា ហ៊ឺ» អុីនណាព្យាយាមនិយាយនឹងកាន់ដៃបងប្រុសភ្លោះរបស់នាងជាប់ព្រមទាំងយំសស្រាក់ ឡេឡានីកាលបើឃើញកូនស្រីយំខ្លាំងបែបនេះនាងក៏បានត្រឹមតែខាំមាត់សម្រក់ទឹកភ្នែករួចបន្ទន់ជង្គង់ចុះអោបកូន។
«អុីនណាកូន ឲ្យបងបានគេងសិនណា» ហូស៊ុកដែលនៅមានស្មារតីនឹងធឹងជាងគេឯណោះក៏ប្រញាប់ចូលមកកាន់ស្មាកូនស្រីពៅរួចនិយាយលួងលោមនាង ខេវីនឯណោះក៏អ៊ីចឹង គេអោបប្អូនស្រីជាប់រួចឈ្មុលមុខនឹងសក់របស់ប្អូនហាក់ចង់ថើបលោមនាង អុីនណាឯណោះក៏ងាកភ្នែកមើលទៅលោកប៉ា ថែមទាំងញ័របបូរមាត់អស់។
«មិចក៏បងគីមិនក្រោកមកចឹងប៉ា ហេតុអីក៏ប៉ានឹងម៉ាក់មិនដាស់បងគីចឹង? ហ៊ឹក ណាណានឹកបងជេយ៍គីណាស់» បងប្រុសដែលធ្លាប់តែរពឹសរត់ទៅមក នឹងឡូឡារំខាននាងស្ទើរតែរាល់ថ្ងៃក៏បែរជាត្រូវមកដេកស្ដឹងបែបនេះ ហូស៊ុកក៏ប្រញាប់លូកដៃឡើងកូនឡើងពររួចអោបកូនជាប់ណែនជាប់ទ្រូង។
«បងគីមិនអីទេណាកូន..ជុប៎ ទៅគេងទេ ចាំប៉ានិទានរឿងឲ្យកូនស្ដាប់ណា» ដោយអស់ជម្រើសក្នុងការលួងលោមកូន ហូស៊ុកក៏មានតែនាំអុីនណាទៅគេងនៅលើសាឡុងពូកក្បែរនោះ ឡេឡានីក៏ដើរតិចៗមកជិតជេយ៍គីរួចថើបគេជាថ្មី នាងក៏មិនភ្លេចលូកដៃទាញកូនប្រុសច្បងមកថើបដូចគ្នា ខេវីនក៏អោបម្ដាយរួចដកខ្លួនមកវិញទាំងទឹកមុខញញឹមបន្តិច។
«ម៉ាក់មិនអីកូនសប្បាយចិត្តហើយ អូនក៏សុំឲ្យអូនគីមិនអីដូចគ្នា» ខេវីនកាលបើអាយុកាលកាន់តែច្រើន ធំរូបរាងទៅគេក៏ម៉ឺងម៉ាត់នឹងស្ងប់ស្ងាត់ខុសឆ្ងាយពីក្មេង នាយចេះគិតនឹងចេះស្វែងយល់ពីអ្នកជុំវិញខ្លួន បែបនេះហើយទើបឡេឡានីនឹងហូស៊ុកតែងតែទុកចិត្តឲ្យគេមើលអុីនណានឹងជេយ៍គីរហូត។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)حيث تعيش القصص. اكتشف الآن