ភាគ១៣២,១៣៣

390 17 0
                                    

អានរួចជួយខមិនផងណា៎

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១៣២,១៣៣

«ប៉ា..ប៉ាប៉ាយ៉ួយៗទេប៉ាប៉ា ហ៊ឹក» សំឡេងក្មេងប្រុសដែលមុននោះគិតតែពីលេងជាមួយពូអេដវីនរហូតតែពេលនេះគេក៏បែរជាមកអង្គុយលើពូកក្បែរខាងនឹងលោកប៉ារបស់គេឯណោះ ហូស៊ុកអង្គុយមួយកន្លែងមិនមែនព្រោះតែគេគេចវេសអ្វីឡើយតែគេត្រូវអង្គុយស្ងៀមឲ្យឡេឡានីលាងរបួសនៅលើមុខមាត់របស់គេ។
«ប៉ាអត់អីទេកូន ជុប៎ ម៉ាដាមនាំជេយ៍គីទៅគេងជាមួយកូនវីននឹងណាណាទៅ យប់ហើយ» ហូស៊ុកក្រោយពីថើបកូនប្រុសរួចគេក៏ប្រញាប់ងាកប្រាប់ទៅម៉ាដាមម៉ែលដែលនៅមិនឆ្ងាយពីទីនោះ ស្ត្រីចំណាស់ក៏ប្រញាប់ចូលមកតាមបញ្ជារួចបីក្រសោបពរអ្នកប្រុសតូចរបស់គាត់ចាកចេញទៅ ទុកឲ្យក្នុងបន្ទប់នៅសល់តែវត្តមានរបស់ប្រុសស្រី២នាក់តែប៉ុណ្ណោះ។
កែវភ្នែកថ្លាយ៉ង់សំឡឹងមើលទៅអ្នកដែលមានទឹកមុខស្មើធេងរបស់អ្នកកំពុងតែជូតលាងរបួសឯណោះ ដំបូងឡើយហូស៊ុកក៏នៅស្ងៀមមិននិយាយអ្វីព្រោះខ្លាចថាគេនឹងធ្វើឲ្យឡេឡានីមានអារម្មណ៍មិនល្អទៀត។
តក់!
អ្នកដែលមានទឹកមុខស្មើបែបគ្មានអារម្មណ៍អ្វីសោះនោះបែរជាសម្រក់ទឹកភ្នែកមួយតំណក់លាន់តក់ក្នុងកែវទឹកដែលនៅក្បែរជើងហូស៊ុកឯណោះ ជាសញ្ញាណប្រាប់ឲ្យហូស៊ុកឈប់នៅស្ងៀមបន្តទៀត ព្រោះឡេឡានីត្រូវយំព្រោះតែគេម្ដងទៀតហើយ។
«រួចហើយ..»
«ឡេឡានី..»
«អូនទៅគេងជាមួយកូន..» ឡេឡានីប្រញាប់ប្រញាល់ក្រោកឡើងបំណងចង់គេចពីហូស៊ុកនិងមិនចង់ឲ្យគេបានឃើញថានាងយំ តែនាងក៏គិតខុសព្រោះថាហូស៊ុកមិនបានលែងនាងឲ្យចាកចេញឡើយ គេលូកអោបក្រសោបចង្កេះនាងជាប់ណែន ចង្ការទម្លាក់លើស្មានាងព្យាយាមអោបឡេឡានីជាប់ណែនមិនរបូត។
«លែង..ហ៊ឹក លែងអូនទៅ! អូនឈឺក្បាល អូនចង់គេង» ឡេឡានីព្យាយាមរើបម្រាស់ពីការអោបក្រសោបរបស់ហូស៊ុកតាំងពីនាងនៅអាចលាក់អារម្មណ៍បានរហូតដល់នាងអួលដើមករនឹងយំចេញមកទាំងកំពុងស្ថុិតក្នុងរង្វង់ដៃគេនៅឡើយ។
«បងសុំទោស..ឡេឡានីបងសុំទោស» ហូស៊ុកអោបនិងនិយាយទាំងអួលដើមករដូចគ្នា នាយបិទភ្នែកអោបក្រសោបនាងកាន់តែជាប់ណែនលើសដើម គេក៏មិនចង់ដែរចំពោះរឿងដែលកើតឡើងនៅថ្ងៃនេះ គ្រប់យ៉ាងកើតឡើងដោយសារតែផែនការរបស់តាផាទ្រីសៀរ៍ទាំងអស់ គេក៏ជាជនរងគ្រោះដែរ។
«បងដឹងទេពេលដែលបងដើរចូលមកទាំងឈាមស្រោចខ្លួននោះ បេះដូងអូនសឹងតែបែកធ្លាយទៅហើយ ហ៊ឹកៗហេតុអីក៏បងតែងតែធ្វើឲ្យអូនបារម្ភបែបនេះ? ហ៊ឹក»
«ឡេឡានីស្ដាប់បង..» ហូស៊ុកទាញនាងឲ្យបែរប្រឈមមុខជាមួយគេរួចលើកដៃកាន់ប៉ះផែនថ្ពាល់នាងថ្នមៗស្រាលៗ ឡេឡានីក៏មើលទៅគេទាំងភ្នែករលីងរលោងនៅឡើយ។
«បងនឹងមិនធ្វើឲ្យអូនបារម្ភទៀតទេឡេឡានី..»
«ដោយរបៀបណា? បើបងនៅតែបន្តកាន់តំណែងមួយនេះជីវិតបងនិងគ្រួសារពួកយើងនៅតែបែបនេះ បងចង់ឲ្យអូនតឹងទ្រូងស្លាប់មែនទេ? បងមិនចង់ឲ្យអូនរស់នៅមានក្ដីសុខម្ដងក្នុងជីវិតទេមែនទេ? អូនមិនត្រូវការអ្វីក្រៅពីសុវត្ថិភាៈបងនឹងកូនៗឡើយ ហ៊ឹកហ៊ឺ..» ឡេឡានីលើកដៃគួកទ្រូងនាយបន្តិចរួចក៏អោនផ្ទប់ក្បាលនឹងទ្រូងរបស់គេយំសោកមិនឈប់ ហូស៊ុកក៏មិនទាន់អាចឆ្លើយស្របតាមអ្វីដែលនាងចង់បានបានត្រឹមតែលូកដៃអោបក្រសោបនាងនឹងលួងលោមនាង បបូរមាត់ក្រាស់ទម្លាក់ចុះរួចថើបនាងថ្នមៗទាំងទឹកភ្នែក។
(បងធ្វើតាមអូនមិនទាន់បានពិតមែន ឲ្យបងសុំទោស)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tahanan ng mga kuwento. Tumuklas ngayon