ភាគ៥៨

640 32 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៥៨

ទីក្រុងតូក្យូរ/ ប្រទេសជប៉ុន
ថ្ងៃថ្មីឈានចូលមកដល់ ដំណើរហោះហើររបស់គ្រួសារត្រកូលហ្វ្រេដឌើរីកស៍ ដោយមានវត្តមានលោកហ្គេសស្ពើ ហូស៊ុកនឹងនាងល្អិតអេមម៉ាលីដែលជាអនាគតម្ដាយកូនប្រុសហូស៊ុក បើសិនជាគ្រប់យ៉ាងវាស្របតាមការប្រាប់របស់នាង។
ឡានខ្មៅទំនើបក៏បើកចាកចេញពីបរិវេណព្រលានចំណតឧត្ថម្ភចក្រនោះដោយមានឡានប៉ុន្មានគ្រឿងផ្សេងទៀតដែលសុទ្ធតែជាអ្នកអមនឹងការពារពួកគេ ក៏ព្រោះគ្មានមួយវិនាទីណាដែលពួកគេអាចប្រហែសបានឡើយ មិនថានៅក្នុងប្រទេសរឺក៏នៅក្រៅប្រទេសកំណើតរបស់ពួកគេក៏ដោយ។ «ខ្ញុំទ្រាំចាំឲ្យបងបានចួបម៉ាក់សឹងតែមិនបានឡើយ បងស៊ុក ហ្អិហ្អិ គាត់ច្បាស់ជាសប្បាយចិត្តណាស់ដែលបំណងគាត់នឹងលោកប៉ាបានសម្រេច រឿងដែលពួកគាត់ផ្សំផ្គុំពួកយើងនោះ ហិហិ» អេមម៉ាលីដែលអង្គុយនៅលើឡានឯណោះក៏ត្រសុលចោលអោបដៃកាយមាំទាំដែលអង្គុយកៀកក្បែរនឹងនាងឯណោះ ហូស៊ុកក៏មិនទាន់បាននិយាយអីតែលូកដៃគោះដៃនាងតិចៗ លោកហ្គេសស្ពើដែលជាចំណែកលើសនៅទីនោះក៏ញញឹមរួចមើលទៅអេមម៉ាលីបន្តិច។
«និយាយអ៊ីចឹងកូននិយាយតែពីអ្នកម៉ាក់រហូត ចុះលោកប៉ានោះ?» សម្ដីលោកហ្គេសស្ពើក៏នាំឲ្យអ្នកដែលញញឹមពព្រាយនោះប្រែទឹកមុខទៅជាស្រពាប់ស្រពោនមួយរំពេច ដៃតូចស្រឡូនក៏ដកចេញពីហូស៊ុកភ្លាម ហាក់ដូចជាសំនួរមុននោះនាំឲ្យនាងខូចអារម្មណ៍អស់។
«បើសិនជាអេមម៉ាលីអារម្មណ៍មិនល្អមិនបាច់និយាយក៏បានដែរណា៎ បងនឹងលោកប៉ា..»
«អត់ទេ..គឺថា..» ហូស៊ុកលូកប៉ះអង្អែលខ្នងនាងទុកជាការលួងលោមនឹងព្យាយាមយល់ពីនាង ជាហេតុនាំឲ្យអេមម៉ាលីងាកមើលមកគេរួចកាន់ក្រសោបដៃគេជាប់ទាំងក្នុងចិត្តស្ទាក់ស្ទើរហាក់ចង់និយាយបន្តិច មិនចង់បន្តិច។
«លោកប៉ាគាត់ខូចតាំងពីខ្ញុំមកដល់ប្រទេសជប៉ុនបាន៣ឆ្នាំម៉្លេះ គាត់មានជម្ងឺមហារីកខួរឆ្អឹងខ្នង ពេលនេះខ្ញុំសល់តែម៉ាក់ម្នាក់ទេ ហ៊ឹកៗ» អេមម៉ាលីនិយាយផងយំផងនាំឲ្យហូស៊ុកទាញនាងយកមកអោបនឹងលួងលោមចិត្តនាង ស្រីតូចឯណោះកាលបើមានអ្នកលួងលោមនាងក៏ប្រញាប់ត្រសុលខ្លួនចូលទៅរកគេ សំឡេងយំនៅតែបន្លឺឡើងតែស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខនាងជាប់ហាក់បីដូចជាវាជាអ្វីដែលនាងចង់បាន ការយកចិត្តទុកដាក់នឹងងារជាអ្នកស្រីត្រកូលហ្វ្រេដឌើរីកស៍ ជិតក្លាយជារបស់នាងយ៉ាងពិតប្រាកដហើយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now