ភាគ៣៦

934 48 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣៦

«ឡេឡានី..គឺនាងជា..» ឡេឡានីកាលបើហូស៊ុកនិយាយពីនាងស្រីតូចក៏ព្យាយាមសំឡឹងមើលមុខគេហាក់បីដូចជារង់ចាំស្ដាប់មើលថាតើគេនឹងប្រាប់ទៅមនុស្សស្រីម្នាក់នេះថានាងជាអ្នកណាសម្រាប់គេ?
«អា៎..ជាក្មេងបងយកមកចិញ្ចឹមមែនទេ? ព្រោះកាលនៅពីតូចបងតែងនិយាយថាពេលបងធំឡើងបងនឹងយកក្មេងមកចិញ្ចឹមបើសិនជាបងមានលទ្ធភាព» ហូស៊ុកក៏មិនទាន់ឆ្លើយតប តែក៏នៅឈរញឹមៗដាក់អេមម៉ាលី ភាពស្ងប់ស្ងៀមមិនបកស្រាយរបស់ហូស៊ុកក៏នាំឲ្យទឹកចិត្តរបស់ឡេឡានីធ្លាក់ក្ដុកដល់ដីតែម្ដង នាងរំពឹងថាយ៉ាងហោចណាស់ក៏គេនិយាយថានាងមានទំនាក់ទំនងអ្វីឲ្យពិតប្រាកដជាមួយគេ ទាំងដែលកាលពីយប់មិញនាងបានប្រគល់គ្រប់យ៉ាងជូនទៅគេអស់គ្មានសល់ទៅហើយ។
«ពិតមែនហើយ! ខ្ញុំជាក្មេងដែលគាត់យកមកចិញ្ចឹមព្រោះតែគាត់អាណិតខ្ញុំខ្លាំងពេក» ឡេឡានីក៏មិនអាចរង់ចាំដល់ហូស៊ុកនិយាយនាងក៏ឆ្លើយតបទៅនឹងសំនួររបស់អេមម៉ាលីដោយខ្លួនឯង រួចមិនភ្លេចបញ្ចេញស្នាមញញឹមបន្តិចផង ស្នាមញញឹមដែលធ្វើឲ្យម្ចាស់កាយមាំទាំដែលនៅឈរក្បែរនោះមានអារម្មណ៍ថាមិនស្រួល។
«និយាយអ៊ីចឹងអ្នកនាងចូលមកអង្គុយខាងក្នុងមក ឈរយូរអាចនឹងចុកជើង» ឡេឡានីក៏បបួលអញ្ជើញមនុស្សស្រីដែលមកជាមួយនឹងហូស៊ុកឲ្យចូលមកអង្គុយខាងក្នុង អេមម៉ាលីក៏បញ្ចេញស្នាមញញឹមរួចចូលទៅអោបកៀកដៃរបស់ហូស៊ុកយ៉ាងស្និតស្នាល ឡេឡានីនាងបានឃើញហើយក៏ប្រញាប់ងាកបែរចូលទៅខាងក្នុងមុន ទុកឲ្យហូស៊ុកនៅតាមសំឡឹងមើលនាងទាំងគេមានពាក្យជាច្រើនចង់បកស្រាយប្រាប់ទៅនាង។
«ហីយ៉ា! ផ្ទះនេះមិនបានផ្លាស់ប្ដូរអ្វីសោះ អ្នកម៉ាក់តែងតែយកខ្ញុំមកផ្ញើជាមួយលោកប៉ាបង ហើយឲ្យខ្ញុំលេងបានជាគ្នាជាមួយបង ខ្ញុំនៅចាំពេលនោះមិនទាន់ភ្លេចទេណា៎» អេមម៉ាលីចូលមកដល់ក៏ទម្លាក់ខ្លួនអង្គុយលើកៅអីរបស់ឡេឡានីទាំងដែលមានចានអាហារនាងនៅពីមុខនោះជាស្រេចទៅហើយនោះ។
«អេមម៉ាលី..»
«មិនអីទេ ខ្ញុំអាចអង្គុយនៅកៅអីធំបាន..អ្នកប្រុសធំ» សព្វនាមចម្លែកដែលហូស៊ុកលឺពីមាត់ឡេឡានីប្រើមកកាន់គេ ជាហេតុនាំឲ្យគេត្រូវសំឡឹងមើលមុខនាងមិនដកភ្នែកទាល់តែសោះតែម្ដង ឡេឡានីក៏មិនបានសំឡឹងមើលតបវិញតែក៏ទាញចានអាហារនាងយកមករួចដួសញុំាយ៉ាងស្ងៀមស្ងាត់។
«បងស៊ុក..បងស៊ុកលឺខ្ញុំនិយាយទេ? បងស៊ុក»
«បាទ៎..លឺ..បងលឺតើស៎» ហូស៊ុកដែលកំពុងតែភ្លឹកសំឡឹងមើលទៅឡេឡានីឯណោះក៏ត្រូវបានអេមម៉ាលីហៅដោយការលើកដៃគោះស្មាតិចៗ នាយក៏ងាកមើលទៅអេមម៉ាលីរួចញញឹមបន្តិច តែញញឹមទាំងចិត្តមិនជ្រះស្រឡះទាល់តែសោះ។
«បងនៅចាំបានទេ? កាលនោះបងក៏យំពេលដែលម៉ាក់មកទទួលខ្ញុំយកទៅវិញ បងនិយាយថាបងនឹងអផ្សុកបើសិនជាគ្មានខ្ញុំនៅលេងជាមួយ ហិហិ» អេមម៉ាលីក៏និយាយឡើងទាំងគួរឲ្យស្រឡាញ់ នាងមើលទៅអាយុក៏មិនច្រើនជាងឡេឡានីអីដែរ ព្រោះមើលទៅនាងក៏នៅចារិកដូចជាកូនក្មេងដែរ អេដវីនដែលឈរនៅក្បែរនោះបានឃើញមនុស្សស្រីផ្សេងដែលបង្ហាញអាកប្បកិរិយាដូចជាកូនក្មេង គេហាក់មិនទម្លាប់ភ្នែក ហើយកាន់តែមិនទម្លាប់ទៀតនោះគឺអ្នកដែលតែងតែលេងសើច លោតចុះឡើង នឹងសើចក្អាកក្អាយគ្រប់ពេលបែរជាអង្គុយស្ងៀមជាមួយទឹកមុខស្មើធេង។
«និយាយអ៊ីចឹងបងស៊ុក..» អេមម៉ាលីក៏បញ្ឈប់ការធ្វើទឹកមុខគួរឲ្យស្រឡាញ់មកជាលើកដៃកូរពោះខ្លួនឯងតិចៗហាក់ប្រាប់ទៅហូស៊ុកថានាងកំពុងតែឃ្លាន ហូស៊ុកក៏ងាកមើលទៅអេដវីនបន្តិចបំណងចង់ឲ្យកូនចៅទៅរៀបចំអាហារជូនតែអេមម៉ាលីក៏បែរជាលូកទាញដៃហូស៊ុករួចយោលទៅមកតិចៗហាក់ដូចជាចង់បានអ្វីផ្សេង។
«ខ្ញុំចង់ញ៊ាំបបរពោតស្នាដៃបងស៊ុកម្ដងទៀតណាស់ ខ្ញុំខានញ៊ាំវាមកជាង១០ឆ្នាំទៅហើយតាំងពីខ្ញុំទៅជប៉ុនជាមួយម៉ាក់ បងក៏មិនដែលទាក់ទងទៅលេងខ្ញុំទៀត»
«តែអេមម៉ាលី..បង» ហូស៊ុកក៏និយាយឡើងបំណងចង់បដិសេធនឹងសំណើររបស់នាង តែក៏មានអ្វីម៉្យាងមកបញ្ឈប់គេនោះគឺការក្រោកឈរឡើងរបស់ឡេឡានីនឹងឯង។
«ឡេឡានី..ចង់ទៅណា?!»
«គឺខ្ញុំគិតចង់ទៅដើរលេងបន្តិច បងអេដវីនទៅជាមួយនឹងគ្នាបានទេ?» ឡេឡានីក៏ងាកមើលទៅម្ចាស់កាយមាំទាំដែលឈរមើលមកនោះក៏បានត្រឹមតែអោនគំនាបបន្តិច។
«ចាំយើងជូននាងទៅ..»
«ចុះអេមម៉ាលីនោះបងស៊ុក? អេមម៉ាលីខំស្កាត់ពីឆ្ងាយមករកបងណា៎..ឡេឡានីនាងបានឃើញមុខបងរាល់ថ្ងៃទៅហើយ តែខ្ញុំឯណេះទេដែលនឹកដល់មុខបងនោះ» អេមម៉ាលីក៏និយាយទាំងដៃសងខាងលូកកាន់ច្បិតថ្ពាល់របស់ហូស៊ុកនឹងទាញតិចៗដូចជាកូនក្មេង ឡេឡានីក៏មិនបានបញ្ចេញអាការៈអ្វីចម្លែកតែក៏មើលទៅអេមម៉ាលីទាំងទឹកមុខញញឹម។
«មែនហើយ! អ្នកនាងអេមម៉ាលីខំស្កាត់មករកអ្នកប្រុសធំតាំងពីឆ្ងាយ អ្នកប្រុសនៅនិយាយលេងជាមួយគាត់ចុះ ខ្ញុំទៅហើយនឹងប្រញាប់មកវិញទេ លាសិនហើយ» ឡេឡានីក៏អោនគំនាបទៅកាន់ហូស៊ុកបន្តិចរួចក៏ចាកចេញទៅកាត់មុខអេដវីនដែលនៅឈររេរាឯណោះ តែមិនបង្អង់នាយក៏ប្រញាប់រត់ទៅតាមឡេឡានីភ្លាម ទុកឲ្យហូស៊ុកនៅអង្គុយងាកបែរសំឡឹងមើលទៅផែនខ្នងរបស់នាងចាកចេញទៅ គេដឹងថានាងច្បាស់ជាកំពុងតែយល់ខុសមកលើនាយនឹងអេមម៉ាលីហើយ។
«បងស៊ុក..បងស៊ុកភ្លឹកៗចឹង?»
«អរ៎ បងអត់អីទេ អេមម៉ាលីញ៊ាំអាហារបងសិនក៏បានណា៎ កុំឲ្យឈឺក្រពះ» ហូស៊ុកក៏រុញចានអាហាររបស់គេឲ្យទៅអេមម៉ាលីទាំងញញឹម តែភ្នែកគេក៏ចេះតែងាកមើលទៅប៉ែកខាងផ្ទះចំការដែលឡេឡានីកំពុងតែដើរទៅជាមួយនឹងអេដវីននោះ។

ក្រឡេកមកមើលឡេឡានីឯណេះវិញ នាងបោះជំហានដើរយឺតៗមួយៗតាំងពីចេញផុតពីផ្ទះធំមក ពួកគេធ្វើដំណើរឆ្ពោះមកកាន់ចំការដែលមានផ្លែឈើច្រើនគួរសមនៅទីនោះ តែជាការល្អដែលនាងមិនបានមកតែម្នាក់ឯង ព្រោះមានអេដវីនមកតាមនាងពីក្រោយដែរ។
«អ្នកនាងឡេឡានី..»
«ខ្ញុំដឹងថាបងអេដវីនចង់សួរពីអី? តែខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែចង់ចេញមកស្រូបយកខ្យល់អាកាសបន្តិច ម៉្យាងខ្ញុំក៏មិនចង់នៅរំខានដៃគូចាស់ដែលពួកគេទើបតែបានចួបគ្នានោះដែរ» ឡេឡានីក៏អោនក្បាលបន្តិចរួចបន្តដំណើរដើរនៅក្រោមទ្រើងផ្លែទំពាំងបាយជូរខ្មៅដែលមើលទៅធំៗនឹងគួរឲ្យចង់ញ៊ាំ ជាធម្មតាឃើញបែបនេះនៅវិមានឡេឡានីច្បាស់ជាខ្វារដៃ ខ្វារជើងបេះវាដាក់កន្ត្រកយកទៅក្រឡុកធ្វើជាទឹកទំពាំងបាយជូរញ៊ាំហើយ តែប្លែកព្រោះថ្ងៃនេះនាងក៏ដើរហួសមិនសូម្បីតែយកកន្ត្រកផ្លែឈើយកមកបេះទៀត។
«អ្នកនាងឡេឡានី..អ្នកចង់ធ្វើទឹកទំពាំងបាយជូទេ? ចាំខ្ញុំទៅយកកន្ត្រកមកហើយពួកយើងជួយបេះគ្នាល្អទេ?» អេដវីនមិនចង់ឃើញនាងនៅស្ងៀមស្ងាត់បែបនេះទើបគេប្រញាប់រត់បកទៅលើកយកកន្ត្រកផ្លែឈើមករួចសួរទៅនាងទាំងញញឹម ឡេឡានីក៏ងាកមើលមកអេដវីនបន្តិចរួចក្រវីក្បាលតិចៗ
«ខ្ញុំមិនឃ្លានទេបងអេដវីន បើបងចង់ញ៊ាំបងបេះចុះ ចាំខ្ញុំជួយកិនឲ្យបងក៏បាន» ឡេឡានីក៏ឆ្លើយតបទាំងទឹកមុខញញឹមបែបមិនសូវសម រួចក៏បន្តដំណើរដើរទៅខាងមុខបន្តទៀត អេដវីនឯណោះក៏បានត្រឹមទម្លាក់កន្ត្រកចុះរួចព្រលែងខ្យល់ដង្ហើមធំបន្តិច។
(ហ្អាយ៎..បងស៊ុក! បងស៊ុកកុំមើល ហិហិ រូបនឹងវាអត់ស្អាតទេ)
សុខៗសំឡេងសើចក្អាកក្អាយក៏បន្លឺឡើងពីផ្ទះធំខ្ទរលឺពេញត្រចៀករបស់អេដវីន ហើយគេក៏ប្រាកដថាឡេឡានីនាងក៏បានលឺដូចគ្នាដែរ ស្រីតូចយើងក៏បញ្ឈប់ដំណើរបន្តិចព្រោះតែបានលឺ។
(បងស៊ុក ឆ្កួត..ហិហិ)
«នាងក៏ប្រើសព្វនាមនេះបានមុនខ្ញុំ..ខ្ញុំខំគិតថាខ្ញុំនឹងក្លាយជាមនុស្សទីមួយ»

នាងអាចជាម្ចាស់រាងកាយគេ..ចុះចិត្តរបស់គេ?

បើភាគនេះបាន៩៥០នៅម៉ោង៩កន្លះ អេតមីនផុសភាគបន្ត៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now