ភាគទី៩៨

541 24 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៩៨

«អាឡូ! អាឡូ..ចង្រៃយ៎»
ប្រាវ!
ទូរសព្ទ័របស់គេត្រូវគប់ទៅម្ខាងដោយសារកម្លាំងដៃរបស់នាយសង្ហា ដែលពេលនេះគេកំពុងតែខឹងខ្លាំងណាស់ដល់ថ្នាក់ថាបើសិនជាលោកផាទ្រីសៀរ៍នៅចំពោះមុខគេ គេក៏អាចនឹងសម្លាប់គាត់ដោយមិនញញើតដៃឡើយ តែវាក៏មិនអាចព្រោះគេក៏មិនដឹងថាពេលនេះគាត់នៅឯណាឡើយ បុរសចំណាស់ម្នាក់នេះពូកែលាក់ខ្លួនណាស់។
«ឯងចង់លេងជាមួយជីវិតយើងដល់ពេលណាទៀត ផាទ្រីសៀរ៍? បើយើងមានឱកាសយើងមិនលែងឯងជាដាច់ខាត» ហូស៊ុកក្តាប់ម្រាមដៃខ្លួនឯងណែនសឹងតែបាក់ម្រាម តែគ្រប់យ៉ាងក៏បញ្ចប់ត្រឹមទ្វារបន្ទប់ធ្វើការរបស់គេបើកឡើងបង្ហាញវត្តមានរបស់កម្លោះវ័យក្មេងដែលជាក្មួយប្រុសរបស់គេឯណោះ។
«ប្រុសតូច?»
«ខ្ញុំរំខានពូទេ?» ថេយ៉ុងសួរនាំជាមុនត្បិតឃើញទឹកមុខបែបតានតឹងរបស់ហូស៊ុកឯណោះ ហូស៊ុកព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចក្រវីក្បាលឆ្លើយតបទៅក្មួយប្រុស ថេយ៉ុងក៏ងក់ក្បាលតិចៗរួចបោះជំហានចូលទៅក្នុងការិយាល័យរបស់លោកពូតែម្ដង។
«ឯងមកមានការអីរឺ?» រកតែថេយ៉ុងដាក់គូថអង្គុយមិនទាន់ស្រួលនៅឡើយផងក៏ត្រូវលោកពូសួរមូលហេតុនាំឲ្យគេមកទីនេះទៅហើយ អ្នកកម្លោះក៏មិនទាន់តបឆ្លើយតែបែរងាកមើលទៅទឹកមុខបែបតានតឹងរបស់លោកពូសិន។
«ពូមានរឿងអីមិនស្រួលមែនទេ? ខ្ញុំអាចមើលដឹងតាមរយៈទឹកមុខពូ..» ថេយ៉ុងជាមនុស្សដែលមិនចេះលាក់លៀម មនុស្សចូលចិត្តឃើញអ្វីក៏ស្ដីថាបែបនោះ គេមិនបានគិតខ្វល់ថាលោកពូគេមានរឿងលាក់បាំងច្រើនប៉ុណ្ណា ជាមួយនរណាខ្លះឡើយ តែគេក៏ត្រូវតែប្រាកដថាលោកពូគេអាចទុកចិត្តគេនឹងមិនលាក់បាំងជាមួយគេឡើយ។
«យើងចង់ឲ្យឯងនាំឡេឡានីនឹងអ្នកគ្រប់គ្នាទៅអុីតាលីមួយរយៈ» គ្រាន់តែហូស៊ុកលើកពីរឿងទៅអុីតាលីភ្លាម ថេយ៉ុងក៏ភ្ញាក់ផ្អើលលាយឡំនឹងភាពមិនប្រាកដប្រជាពីបំណងដែលលោកពូគេនិយាយ។
«ទៅអុីតាលី? ហេតុអីក៏ភ្លាមៗបែបនេះ?» ថេយ៉ុងគិតមិនយល់ក៏ព្រោះតែហូស៊ុកកំពុងតែមានទំនាក់ទំនងល្អឡើងវិញជាមួយនឹងឡេឡានី ពួកគេក៏មានខេវីនជាចំណងជាមួយគ្នាថែមទៀត ហេតុអីក៏សុខៗគាត់បែរជាចចេសចង់ឲ្យគេនាំនាងចាកចេញទាំងបែបនេះ?
«ចុះលោកពូ?! ពូគិតចង់ធ្វើអីមែនទេ?» ថេយ៉ុងចេះតែជជីកសួរនូវអ្វីដែលខ្លួនចង់ដឹង រហូតដល់ថ្នាក់ទោះបីជាហូស៊ុកចង់លាក់បាំងក៏គេមិនអាចធ្វើបានដែរ នាយក្រោកឡើងផុតពីសាឡុង បោះជំហានវែងៗទៅកាន់មាត់បង្អួចការិយាល័យបិទជិតរួចព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច។
«ពូមានរឿងដោះស្រាយជាមួយនឹងសត្រូវចាស់ ហើយពូក៏មិនចង់ឲ្យគ្រប់គ្នាមានបញ្ហាជាមួយ ព្រោះថាសត្រូវចាស់ម្នាក់នោះវាមានល្បិចច្រើនណាស់ វាក៏ដឹងច្បាស់ថាចំណុចខ្សោយរបស់ពូជាអ្វីដែរ ពូមិនអាចបាត់បង់នរណាម្នាក់ទៅទៀតទេ មិនអាចទេ» ហូស៊ុកពោលឡើងទាំងភាពអាប់អួរក្នុងខួរក្បាល ទឹកមុខក៏នៅតែរក្សាភាពស្មើធេងខណៈក្នុងទ្រូងសឹងតែប្រេះបែកជាកំណាត់ៗទៅហើយ។
«បើសិនជាពូនៅ ខ្ញុំក៏នៅដែរ ពួកយើងតតាំងជាមួយនឹងគ្នាទៅ បើសិនជាគេជាអ្នកសម្លាប់ប៉ាម៉ាក់ពូ ខ្ញុំនឹងជួយពូសម្លាប់វាវិញដូចគ្នា» វាអង់អាចក្លាហានចម្លែកដែលហូស៊ុកមិនធ្លាប់បានលឺនឹងឃើញថេយ៉ុងបញ្ចេញមកពេលនេះវាក៏បង្ហាញច្បាស់ៗតែម្ដង។
«ឯងមិនអាចទេ..យល់ល្អនៅឲ្យឆ្ងាយពីរឿងនេះគឺល្អបណផុតហើយ»
«ហេតុអី? សត្រូវចាស់ម្នាក់នោះជាអ្នកណា? ហេតុអីក៏ខ្ញុំត្រូវដកខ្លួន?» ថេយ៉ុងមិនអស់ចិត្តក៏ព្យាយាមសួរទៅកាន់លោកពូវិញព្រមជាមួយនឹងភាពមន្ទិលសង្ស័យព្រមទាំងការចង់ដឹងចង់លឺ តែហូស៊ុកក៏បដិសេធមិនព្រមឆ្លើយព្រោះគេដឹងថាថេយ៉ុងកំពុងតែមានទំនាក់ទំនងល្អជាមួយនឹងគ្រួសារផាទ្រីសៀរ៍ ជាពិសេសនាងល្អិតកូនស្រីរបស់ហេនរីឯណោះ សម្រាប់ថេយ៍គេមានមនោសញ្ចេតនាលើគ្នា តែសម្រាប់នាយចំពោះគ្រួសារនោះមានតែពាក្យថាគំនុំសងសឹកប៉ុន្មាន បើសិនជាគេមិនស្លាប់គឺខាងនោះជាអ្នកដែលស្លាប់។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now