ភាគ១១៣

492 24 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១៣

ក្រោយចាក់ថ្នាំបានប្រមាណជាជិតកន្លះម៉ោងទើបឡេឡានីនាងឈប់រករឿងហើយវាក៏ហុចឱកាសឲ្យហូស៊ុកយកលេសឲ្យនាងនៅអង្គុយញ៊ាំទឹកទំពាំងបាយជូនឹងអាលបានគេទៅបង្ហើយការងារដែលនៅសល់ឯណោះ។
«អូននៅទីនេះហើយណា៎ បើមានការអីឲ្យអ្នកបម្រើឡើងទៅហៅបង បងនឹងមករកអូនភ្លាម អូខេ?» ហូស៊ុកក៏សួរនាំនាងឲ្យប្រាកដប្រជារួចក៏ទទួលបានការឆ្លើយតបពីនាងវិញដោយការងក់ក្បាល ហូស៊ុកក៏ឈោងមកថើបថ្ងាសនាងបន្តិចរួចប្រញាប់បោះជំហានឡើងទៅខាងលើភ្លាម។ ឡេឡានីឯណេះក៏មិនបានខ្វល់ នាងអង្គុយញ៊ាំទឹកផ្លែឈើសំណព្វចិត្តរួចមើលទូរទស្សន៍បែបហីៗ មួយសន្ទះក៏មានអ្វីម៉្យាងទាក់ទាញការចាប់អារម្មណ៍ឲ្យនាងងាកទៅមើល។
ឡានស្ព័រសក្បុសមួយបើកចូលមកលឿនស្លេវ ហើយគ្រាន់តែមើលពីចម្ងាយមកនាំឲ្យទឹកមុខឡេឡានីប្រែជាមិនល្អភ្លាម នាងក៏ព្យាយាមនាំខ្លួនក្រោករួចដើរតិចៗទៅរករទេះអង្គុយរបស់នាង។
«អ្នកនាងចង់ទៅណាមែនទេ? ចាំម៉ាដាមជូនទៅ» គ្រាន់តែឃើញឡេឡានីក្រោកភ្លាមម៉ាដាមក៏ទម្លាក់ការងារទាំងអស់ចោលនិងប្រញាប់ចូលទៅរកនាង។
«ខ្ញុំចង់ទៅផ្ទះមាត់ទឹកម៉ាដាម ខ្ញុំទៅយកតុក្កតាមកផ្ទះធំវិញ ម៉ាដាមជូនខ្ញុំទៅបន្តិចបានទេ?» ឡេឡានីបើកភ្នែកម៉ក់ៗសំឡឹងមើលទៅម៉ាដាមរួចសើចស្ញេញដូចជាកូនក្មេង ម៉ាដាមក៏ញញឹមរួចលូកដៃច្បចិចថ្ពាលើនាងតិចៗ។
«អ្នកនាងឡេឡានីក៏ដឹងថាម៉ាដាមមិនដែលបដិសេធនិងអ្នកនាងឡើយ តោះអ៊ីចឹង» ឡេឡានីក៏ខាំមាត់ដូចជាកូនក្មេងរួចបែរមុខទៅម្ខាង តែនាងក៏មិនភ្លេចងាកមើលទៅឡានដែលចូលមកនោះ ទាំងក្នុងចិត្តគិតថា៖
(នាងមកធ្វើអីទៀតហើយ?)

ពាក្យទាំងនេះនៅតែដក់ជាប់ក្នុងខួរក្បាលនាងទោះបីជានាងមកដល់ផ្ទះតូចមាត់ទឹកហើយក៏ដោយ ឡេឡានីនៅអង្គុយលើសាឡុងរៀបចំបត់អាវចាក់ដែលនាងធ្លាប់ចាក់នោះ ចំណែកម៉ាដាមក៏រើតុក្កតានាងដាក់ចូលកេសនឹងអាលបានហៅអ្នកបម្រើមកលើកយកទៅផ្ទះធំ។
«ម៉ា..» ឡេឡានីក៏ប្រញាប់លុបចោលការគិតរួចងាកបម្រុងចង់ហៅម៉ាដាមតែនាងក៏បែរជាឈប់ព្រោះមានវត្តមានអ្នកផ្សេងចូលមក។
«ភ្ញាក់ផ្អើលរឺ?» រ៉េនដានិយាយឡើងទាំងទឹកមុខញញឹមកាលបើឃើញឡេឡានីភាំងបែបនោះ នាងនាំខ្លួនចូលមកខាងក្នុងផ្ទះតូចរួចក៏ពេបមាត់ពេបករកាលបើបានឃើញតុក្កតាយូនីខនរបស់ឡេឡានីនៅរាយប៉ាយពេញក្នុងដូចជាកូនក្មេងបែបនេះ។
«នាងមានបំណងអី?» ឡេឡានីសួរនាំទៅកាន់ស្រីម្នាក់ដែលមិនមែនជាកំណាន់ចិត្ត សំណព្វបេះដូងអីរបស់ម្ចាស់ប្រុសឡើយ តែនាងក៏តែងតែបង្ហាញខ្លួននៅវីឡាជារឿយៗសឹងតែរាល់ថ្ងៃតែម្ដង ហើយនាងមកថ្ងៃនេះក៏សម្ដៅមករកឡេឡានីមុនគេ ទោះជាឡេឡានីខំគេចមកសម្រាកនៅផ្ទះមាត់ទឹកក៏ដោយ។
«យើងគ្រាន់តែចង់មកមើលស្រីមានគភ៌កំសត់ដូចជានាង អីយ៉ា! គេជះលុយកណ្ដាលក្បាលប៉ុន្មានលានបានជានាងប្ដូរផ្ដាច់ថ្នាក់ព្រមមានកូនឲ្យគេបែបនឹង? នេះនាងមិនបានគិតថាវាគ្រាន់តែជាការជ្រុលជ្រួសនឹងការសប្បាយមួយពេលរបស់ហូស៊ុកទេរឺ?» រ៉េនដានិយាយទាំងមានបំណង នាងចង់បញ្ចោះឲ្យឡេឡានីខឹងសម្បារតែវាផ្ទុយពីការគិតទាំងស្រុងតែម្ដង ព្រោះឡេឡានីនាងក៏ញញឹមតបមកវិញមិនឲ្យចាញ់។
«អ្នកនាងដឹងទេ? គ្រាន់តែកំណើតកូនមួយនេះខ្ញុំបានរង្វាន់មិនតិចទេ លុយឡាន ផ្ទះ ហើយម្ចាស់ប្រុសក៏ថ្នាក់ថ្នមបីបមដូចជាពេជ្រ បើទោះបីជាកូនដោយការជ្រុលជ្រួសតែខ្ញុំក៏ទទួលបានការមើលថែយ៉ាងសមតម្លៃ តែថា..» ឡេឡានីក៏ទម្លាក់អាវចាក់ចូលក្នុងកន្ត្រកបន្តិចរួចច្រត់ចង្ការសំឡឹងមើលទៅរ៉េនដាបន្តិច។
«យ៉ាងណាខ្ញុំក៏មានសំណាងជាងអ្នកនាង ព្រោះឃើញមកហុចឲ្យគេដល់មាត់រាល់ថ្ងៃតែគេមិនយកភ្នែកមើលទៀតនុង៎ណា៎» ឡេឡានីលើកដៃខ្ទប់មាត់ធ្វើដូចជាការនិយាយមុននោះជាការយល់ច្រឡំទាំងដែលការពិតនាងមានបំណងចង់បញ្ឆេះកំហឹងរ៉េនដាវិញសោះ ហើយវាក៏បានផលពិតមែន។ »
«អ្ហាយ៎!! នាងឯង..នាងឆ្កួត» រ៉េនដាក៏ស្រែកឡើងនាំឲ្យវាលឺដល់ម៉ាដាមដែលនៅខាងក្នុងឯណោះ គាត់ក៏ចេញមកមើលនិងប្រញាប់ចូលទៅជិតឡេឡានីព្រោះស្ថានការណ៍មិនស្រួលប៉ុន្មានដែរ។
«នាងឯងហ៊ានណាស់ឡេឡានី..»
«មកពីអុំឯងឈ្លើយបានជាក្មេងមិនខ្លាច» ឡេឡានីនៅតែព្យាយាមឈ្លោះទោះជាម៉ាដាមឃាត់ក៏ដោយ នាងក៏ធ្វើឪ្យរ៉េនដាទ្រាំមិនបាននឹងចូលមកយារដៃបំណងចង់ទះនាងតែក៏ត្រូវអ្នកណាមិនដឹងចាប់ជាប់។
«ម្ចាស់ប្រុស..» គ្រាន់តែបានលឺឡេឡានីនិយាយថាម្ចាស់ប្រុសភ្លាមរ៉េនដាក៏រឹងខ្លួននឹងប្រញាប់ទម្លាក់ដៃអេះក្បាលវិញដូចជាគ្មានរឿងអីកើតឡើង។
«រ៉េនដាមកធ្វើស្អីនៅទីនេះ? បើចង់មករកខ្ញុំរឺក៏លោកប៉ាទៅរកនៅផ្ទះធំ..អេដវីន! មកជូនភ្ញៀវទៅផ្ទះធំ នាងប្រហែលជាមករកលោកប៉ាហើយ»
«បាទទាន៎» អេដវីនក៏ចូលមករួចបង្ហាញនាំផ្លូវរ៉េនដា នាងញញឹមយល់ព្រមនិងហូស៊ុកតែភ្នែកក៏ងាកសំឡក់ឡេឡានីត្មែរមុននឹងចាកចេញទៅជាមួយអេដវីន ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចងាកមកមើលឡេឡានីវិញ នាងតូចក៏ក្ដាប់មាត់រួចងាកបែរចេញហាក់មិនចង់មើលមុខគេ។
«អ៊ីចឹងម៉ាដាមសុំយកកេសនេះទៅមុនហើយ» ដោយឃើញថាចៅហ្វាយទាំង២កំពុងតែមានរឿងត្រូវនិយាយគ្នា ម៉ាដាមក៏ប្រញាប់រកលេសដោយលើកកេសតុក្កតាឡេឡានីមួយចេញទៅ ទុកឱកាសឲ្យហូស៊ុកនិងឡេឡានីបាននៅជាមួយគ្នា។
«កុំប៉ះអូន..» ហូស៊ុកបានឱកាសក៏ទម្លាក់អង្គុយក្បែរនាងរួចអោបស្មានាងតែឡេឡានីក៏ខិតចេញនឹងរុញដៃមិនឲ្យគេប៉ះនាង ហូស៊ុកក៏មិនចុះចាញ់នឹងព្យាយាមចូលអោបនាងជាប់។
«ស្ដាប់បង មុននេះមានរឿងអី?»
«ម្ចាស់ប្រុសនៅមានមុខនិយាយអីទៀត? ម្ចាស់ប្រុសមើលឃើញនាងឃ្មុំនឹងល្អគ្រប់ែតពេលទៅហើយ ឲ្យវាចេញចូលក្នុងវិមានបានតាមសប្បាយ ទោះជាវាមករករឿងអ្នកណាក៏ម្ចាស់ប្រុសមិនខ្វល់» ឡេឡានីសម្រេចចិត្តនិយាយពីភាពមិនពេញចិត្តដែលនាងមានរួចងាកមុខចេញដូចជាខឹងនឹងហូស៊ុកណាស់អ៊ីចឹង
«ឡេឡានី អូនមានហេតុផលខ្លះបានទេ?» ហូស៊ុកនិយាយទាំងចងចិញ្ចើមកាលបើនាងតូចនិយាយថាឲ្យគេកាល
បើគេគ្រាន់តែសួររកហេតុផលរឿងដែលនាងនឹងរ៉េនដាឈ្លោះគ្នាសោះ។
«មិនបាច់មានហេតុផលអីទេ ព្រោះហេតុផលនៅពេលនឹងគឺម្ចាស់ប្រុសលំអៀង ម្ចាស់ប្រុសស្រឡាញ់នាងឃ្មុំនោះ ម្ចាស់ប្រុសមិនបានស្រឡាញ់ឡេឡានីទេ» ស្រីតូចក៏បន្តខឹងនឹងគេ ហើយក៏ព្យាយាមរើបម្រាស់ចេញតែហូស៊ុកក៏អោបនាងកាន់តែណែនទៀត។
«អ្នកណាថាមិនបានស្រឡាញ់?» ហូស៊ុកគំហកតបវិញ លើកនេះក៏ធ្វើឲ្យឡេឡានីខ្ជឹបបបូរមាត់ឆ្លើយតបមិន
កើតបានត្រឹមតែក្ដាប់ដៃសំឡឹងមើលទៅគេកាលបើគេទាញនាងពីការអោបវិញ។
«បងស្រឡាញ់អូន បារម្ភពីអូនទើបបងចេះតែនិយាយនឹងវែកញែកព្រោះចង់ឲ្យអូនបានល្អ ប៉ុណ្ណឹងហើយអូននៅមិនយល់ទៀតរឺ?»
«មិនយល់ទេ»
«បានហើយ! ម្ចាស់ប្រុសឈប់ស្និតស្នាលជាមួយអូនទៀត ហើយកុំនិយាយបងអូនៗទៀត ខ្ញុំខឹងហើយ ហ៊ឹក» ឡេឡានីក៏ប្រញាប់ក្រោកឡើងរួចអង្គុយលើរទេះរុញចេញទៅបាត់ដោយខ្លួនឯង ហូស៊ុកក៏តាមមើលនាងពីក្រោយរួចទល់អណ្ដាតបន្តិច។
«មិននិយាយអូនបងហ្អេស៎? នេះចង់រំលឹកអនុស្សាវរីយ៍ស្នេហាគ្រាចាស់ផងរឺនាងល្អិត?»

ស្នេហាគ្រាយើងនាងៗ ស្ដាប់ម្ដងៗព្រឺរោមនឹងមែន?🤣

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now