ភាគទី៧៣

541 29 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៧៣

អ្នកដែលឡេឡានីឃើញសំឡឹងពីចម្ងាយនឹងឆ្លេឆ្លានោះគ្មាននរណាឡើយក្រៅពីអ្នកដែលព្យាយាមតាមរកនាងសឹងតែជ្រែកមេឃដីទៅហើយនោះ ហូស៊ុកមកទីនេះបំណងចង់ទិញសម្លៀកបំពាក់ខ្លះត្រៀមខ្លួនឡើងទៅទីក្រុងឡុងប៊ិចនៅប៉ុន្មានថ្ងៃខាងមុខនេះឯង តែពេលនេះគម្រោងទាំងអម្បាល់ម៉ានត្រូវជាប់គាំងព្រោះថាមនុស្សដែលគេចំណាយពេលតាមរកនាងទាំងយប់ទាំងថ្ងៃអស់រយៈពេល៣ខែទៅហើយតែពេលនេះគេក៏មកចួបនឹងឃើញនាងក្នុងសភាពជាមនុស្សថ្មីដែលគេសឹងតែមើលមិនស្គាល់ តែអ្វីដែលគេចងចាំបំផុតមិនអាចបំភ្លេចបាននោះគឺជាស្នាមញញឹមគួរឲ្យស្រឡាញ់នឹងភ្លឺថ្លាមួយនោះ។
«ចៅហ្វាយ..ចៅហ្វាយមានរឿងអី?» អេដវីនដែលនៅជាគ្នាជាមួយចៅហ្វាយនាយឯណោះក៏សួរនាំភ្លាមកាលបើឃើញគេប្រញាប់ប្រញាប់ចុចជណ្ដើរយន្តទាំងដែលជណ្ដើរមិនទាន់ចុះដល់ជាន់ខាងក្រោមស្រួលបួលផង។
«យើងបានឃើញនាង..ឡេឡានីនៅទីនេះ!» ហូស៊ុកពោលឡើងទាំងប្រញាប់ប្រញាល់ គ្រាន់តែមកដល់ជាន់ខាងក្រោមភ្លាម នាយក៏បានឃើញនាងល្អិតដែលគេឃើញមុននោះចេញមកដល់ខាងក្រៅដូចគ្នា តែថានាងរត់លឿនណាស់ នាងរត់ចូលទៅកាន់ផ្លូវធំមុននឹងចូលទៅក្នុងឡានមួយដែលចតចាំជាស្រេចនោះ គ្រាន់តែនាងចូលឡានភ្លាម ឡាននោះក៏ចេញដំណើរភ្លាមមិនបង្អង់តែម្ដង។
«ឈប់..ឈប់សិន» អេដវីនក៏ជាអ្នកស្រែកឲ្យឡានដែលបើកចេញនោះឈប់ ខុសប្លែកពីហូស៊ុកដែលព្យាយាមចងចាំស្លាកលេខឡាននោះរួចក៏កត់វាទុកនៅក្នុងណូតតូចដែលគេតែងតែដាក់ជាប់ខ្លួនឯណោះ។
«ចៅហ្វាយ ពួកយើងគួរតែឲ្យគ្នាយើងតាមឡានមួយនោះ បើសិនជាអ្នកនាងឡេឡានីពិតមែនពួកយើងនឹងបានទទួលអ្នកនាងត្រឡប់ទៅវិញចៅហ្វាយ» អេដវីនឯណោះក៏ស្វិតស្វាញជាងហូស៊ុកទៅទៀត នាយប្រញាប់ប្រញាល់សឹងតែបង្ហោះឡានទៅតាមពីក្រោយឡានមុននោះទៅហើយតែគ្រប់យ៉ាងក៏មិនបន្តតាមការគិតត្បិតហូស៊ុក អ្នកជាចៅហ្វាយនាយហាមឃាត់គេទាន់។
«យកលេខឡាននេះទៅឆែកមើលថាវាជាឡានរបស់អ្នកណាមកពីណា ហើយមានពាក់ពន្ធ័នឹងអ្នកណាខ្លះ?»
«បាទទាន៎» អេដវីនឯណោះបានចៅហ្វាយនាយដាក់ការងារភ្លាមនាយក៏ប្រញាប់ទៅធ្វើតែម្ដង ហូស៊ុកឯណោះគេក៏មិនបានគិតថាខ្លួនគិតច្រើនរឺក៏ស្រវាំងភ្នែកឡើយ ព្រោះគេច្បាស់ណាស់ថាមនុស្សស្រីមុននេះជាឡេឡានី ទោះជាឃើញពីចម្ងាយក៏ដោយ ហើយពេលនេះគេក៏មានអារម្មណ៍រំពឹងថាគេនឹងបានចួបនាងឆាប់ៗនេះកាន់ែតឆាប់កាន់តែល្អ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now