ភាគ១០៥

470 21 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៥

ខ្យល់បក់ចូលមកកាន់បន្ទប់វីអាយភីរវិចៗនាំយកមកនូវបរិយាកាសត្រជាក់ស្រេងនឹងស្រស់ថ្លាចូលមកកាន់បន្ទប់ធំទូលាយមួុយនេះ ហូស៊ុកញញឹមបន្តិចរួចលូកដាច់ពូតច្របាច់កន្សែងទន់ៗឲ្យស្ងួតបន្តិចរួចយកវាមកជូតផ្តិចលើកញ្ចឹងករសក្បុសរបស់អ្នកដែលសន្លប់ស្ដូកស្ដឹងឯណោះ ឡេឡានីនាងសន្លប់ធ្មឹងមិនកម្រើកអស់ជាច្រើនថ្ងៃមកហើយ ជីវិតហូស៊ុកក៏ដូចជាលែងដើរទៅមុខទៀតអ៊ីចឹងកាលបើគ្មានវត្តមានរបស់នាង។
«អូនគេងលក់ស្រួលទេ? មើលចុះផ្ទៃមុខអូននៅតែមូលក្រឡង់គួរឲ្យស្រឡាញ់ដដែល» ហូស៊ុកនិយាយលើកសរសើរនាងបណ្ដើរ ជូតសម្អាតដៃជើងរបស់នាងបណ្ដើរ គេក៏ទុកការងារនៅក្រុមហ៊ុនឲ្យអេដវីននឹងអ្នកគ្រប់គ្នាមើលការខុសត្រូវ គេសុំពេលនៅមើលថែឡេឡានីដោយខ្លួនឯងហើយ ព្រោះគេមិនចង់ឲ្យនាងក្រោកឡើងមកនឹងមានអារម្មណ៍ថាត្រូវគេបោះបង់ចោលនោះឡើយ។
«អូនដឹងទេ? កូនវីនចេះនិយាយតិចៗ ហើយអូនដឹងថាពាក្យដំបូងដែលកូននិយាយគឺជាអ្វីទេ? ម៉ាម៉ា..គេហៅរកអូនមុនគេណា៎ គេស្រឡាញ់អូនខ្លាំងណាស់ ខេវីនមិនព្រមញ៊ាំទឹកដោះគោ មិនព្រមគេងឡើយបើសិនជាមិនបាននៅក្បែរអូនរឺក៏អោបអាវដែលមានក្លិនរបស់អូន ឡេឡានី..» ហូស៊ុកពោលពាក្យទាំងអម្បាល់ម៉ានឡើងស្របនឹងដៃម្ខាងក្រសោបខ្មងដៃឡេឡានីថើបផ្ដិតភាពនឹករលឹកនៅទីនោះ។
ក្រាក!
ខណៈគេកំពុងតែនិយាយជាមួយអ្នកគេងមួយកន្លែងឯណោះ ស្រាប់តែទ្វារបន្ទប់បើកឡើង ហូស៊ុកក៏ងាកមើលទៅផ្លូវចូលរួចទាញភួយមកដណ្ដប់ឲ្យឡេឡានីបន្តិចនឹងក្រោកបំណងចង់ទៅមើលថាជានរណាដែលមកនោះតែគេក៏បែរជាទច់ដំណើររួចប្ដូរមកក្ដាប់ដៃណែនទាំងកំហឹង។
«ឡេឡានីយ៉ាងមិចទៅហើយ?!»
ឌឹប!
គ្រាន់តែអ្នកដែលចូលមកដល់នោះបញ្ចប់សំនួរភ្លាមគេក៏ទទួលបានមួយកណ្ដាប់ដៃស្វាគមន៍ពីហូស៊ុកតែម្ដង រាងកាយគេដួលខ្ពោកទៅលើដីខណៈហូស៊ុកឡើងច្រកគៀវនឹងក្របួចករអាវគេជាប់សឹងតែដាច់ដង្ហើម។
«យ៉ាងមិចទៅហើយហ្អេស៎? ឱឯងជាអ្នកបាញ់នាងហើយឯងនៅមានមុខមកសួរទៀតហ្អេស៎ ហេនរី ផាទ្រីសៀរ៍» ឃើញមុខគេហាក់ដូចជាឃើញមុខរបស់ឪពុកគេ ឃើញម្ដាយណាហូស៊ុកចង់តែសម្លាប់ចោលឲ្យសាកសមនឹងកំហឹងដែលមានតែម្ដង តែគេក៏មិនអាចធ្វើបានព្រោះការស្លាប់វាដូចជារឿងងាយសម្រាប់វាខ្លាំងពេក ឃាតករដូចជាវាសាកសមនឹងនៅរស់រាន តែរស់រានទាំងពិបាក ចង់ស្លាប់ក៏ស្លាប់មិនបាន។
«ឯងគិតថាធ្វើបែបនឹងឡេឡានីនឹងពេញចិត្តហ្អេស៎?» ហេនរីក៏រើបម្រាស់ខ្លួនរួចឡើងសង្គ្រប់លើហូស៊ុកជំនួសវិ្ នាយយារដៃបំណងចង់ដាល់ហូស៊ុកតែក៏មានអារម្មណ៍ខ្លះមកទប់ទល់នឹងទាមទារឲ្យគេដកដៃវិញ។
«នាងចងចាំបានរឿងដែលមានមនុស្សម្នាក់ប្រាប់នាងពីការដែលប៉ាម៉ាក់គេត្រូវមេម៉ាហ្វៀសម្លាប់ គ្រាន់តែគ្រានោះនាមិនចងចាំបានថាម្នាក់នោះជាឯង..» ហេនរីនាំខ្លួនក្រោកចេញពីហូស៊ុកនឹងបន្សល់ទុកនូវចម្ងល់ក្នុងចិត្តទៅកាន់អ្នកម្ខាងទៀតជាខ្លាំង។
«ឯងចង់និយាយពីស្អី? ឡេឡានីនាងចងចាំគ្រប់យ៉ាង?»
«មិនមែនទាំងអស់ តែថារបស់នេះប្រហែលជាអាចឲ្យឯងយល់..» ហេនរីបញ្ចប់ប្រយោគដោយការបោះប្រដាប់ថតសំឡេងមួយទៅឲ្យហូស៊ុក នាយប្រញាប់ទាញវាយកមកមើលមុននឹងងាកមើលទៅហេនរីបន្តិច អ្នកម្ខាងទៀតឯណោះបានត្រឹមតែងាកមើលទៅឡេឡានីតែក៏មិនហ៊ានចូលទៅជិតនាងព្រោះគេមានអារម្មណ៍ថាខុសឆ្គងជាមួយនឹងនាង ខុសជាច្រើនរឿងដល់ថ្នាក់គេលែងហ៊ានប្រាថ្នាចង់ដណ្ដើមនាងយកទៅវិញហើយ។
(ឆាប់ដឹងខ្លួនណាស់មនុស្សល្អរបស់បង..)
ហេនរីក៏នាំខ្លួនចាកចេញទៅយ៉ាងស្ងៀមស្ងាត់ទុកឲ្យហូស៊ុកនៅសំឡឹងមើលគេពីក្រោយមុននឹងអោនមើលទៅប្រដាប់ថតអាត់សំឡេងនោះបន្តិចទាំងឆ្ងល់ ឆ្ងល់ថាក្នុងនេះមានអ្វី? ហើយមូលហេតុអីបានជាគេយកវាមកឲ្យនាយ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now