ភាគ៤៩

740 37 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៤៩

ពាក្យថាទទួលខុសត្រូវដែលឡេឡានីនិយាយនោះហើយដែលនាំឲ្យហូស៊ុកកាន់តែមិនយល់ នេះនាងទៅបានពាក្យបានសម្ដីមកពីណាថាគេទទួលខុសត្រូវលើអេមម៉ាលីនោះ? គេមិនទាន់និយាយក៏ព្រោះតែគេមានហេតុផល គេមិនប្រាកដថាគេបានឡើងគ្រែជាមួយអេមម៉ាលីរឺមួយក៏អត់ ម៉្យាងបើសិនជាមានភស្តុតាងដែលអាចចាប់សកម្មភាពបានវាក៏ប្រហែលជាប្រសើរព្រោះយ៉ាងហោចក៏គេបានដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះនឹងមិនបានធ្វើអ្វីខ្លះ?
«ចេញទៅ..» ឡេឡានីលូកដៃរុញអ្នកដែលនៅរេរាក្នុងបន្ទប់របស់នាង តែការរុញចេញនោះហើយដែលនាំស្មារតីឲ្យហូស៊ុកលូកដៃអោបក្រសោបនាងជាប់ជាថ្មីម្ដងទៀត។
«យើងមិនទៅណាទេ..យើងនឹងនៅទីនេះជាមួយនឹងនាងឡេឡានី..កុំព្យាយាមគេចមុខពីយើង នាងក៏ដឹងថាយើងតែងតែទម្លាប់មាននាងនៅក្បែរ»
«ចុះពេលនេះអ្នកប្រុសធំក៏មានអ្នកនាងអេមម៉ាលីនៅក្បែរដែរតើស៎ មិនមែននៅតែម្នាក់ឯងឯណា?» ឡេឡានីនាងក៏នៅតែគិតថាហូស៊ុកស្និតស្នាលនឹងយកអេមម៉ាលីមកជំនួសនាងទាំងដែលគេកំពុងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់គេ។
«នាងមិនរំលឹកពីអ្នកផ្សេងម្ដងបានទេ?» ហូស៊ុកនិយាយខណៈដៃមាំលូកបីក្រសោបឡេឡានីជាប់រួចបោះជំហានសន្សឹមៗចាកចេញពីទីនោះ ឡេឡានីនាងក៏មិនបាននៅស្ងៀមតែក៏ព្យាយាមរើបម្រាស់ទាំងមិនសុខចិត្តត្បិតថានាងនៅខឹង នៅអន់ចិត្តមិនទាន់បាត់នៅឡើយ។
ហូស៊ុកមិនបានស្ដាប់នឹងយល់ព្រមទម្លាក់នាងចុះពីរង្វង់ដៃ តែគេក៏បែរជាបីនាងចូលមកដល់គ្រែគេងរួចទម្លាក់នាងចុះខណៈគេទម្លាក់រាងកាយគេងពីក្រោយនឹងអោបនាងជាប់ណែនតាមអារម្មណ៍ដែលត្រូវការ។
«លែង..ហ៊ឹកលែងខ្ញុំទៅ អ្នកប្រុសធំព្យាយាមមកជិតខ្ញុំធ្វើអីបើអ្នកប្រុសធំមិនដែលគិតអីមកលើខ្ញុំ មិនដែលសូម្បីតែស្រឡាញ់ខ្ញុំ..» គ្រាន់តែគេព្យាយាមអោបក្រសោបនឹងស្និតស្នាលជាមួយនឹងនាងភ្លាម ឡេឡានីក៏ព្យាយាមរើបម្រាស់ បបូរមាត់ពេបតិចៗហាក់ដូចជាចង់យំ នាងមិនចង់ឲ្យខ្លួនឯងកើតមានអារម្មណ៍អ្វីពិសេសលើមនុស្សប្រុសដែលមានម្ចាស់ម្ដងទៀតឡើយ ត្រឹមតែម្ដងគឺនាងរៀងចាលណាស់ទៅហើយ។
«អ្នកណាថាយើងមិនស្រឡាញ់នាង?» ហូស៊ុកក៏បន្លឺសំនួរមួយឡើងព្រមជាមួយនឹងការអោបក្រសោបកាន់តែតឹងណែនលើសដើម គេផ្អឹបចង្ការនឹងកញ្ចឹងកររបស់នាងរួចក៏ព្យាយាមទទួលយកអារម្មណ៍កក់ក្ដៅនឹងរំភើបដែលគេខានបានស្គាល់អស់មួយរយៈពេលតាំងពីអេមម៉ាលីចូលមក។ «ទុកពេលឲ្យយើងបានទេ? យើងនឹងពិសោធន៍ឲ្យនាងបានឃើញណា៎..» ហូស៊ុកនិយាយឡើងទាំងភាពជឿជាក់នឹងក្ដីសង្ឃឹម គិតថាឡេឡានីអាចនឹងយល់ព្រមស្ដាប់គេនឹងទុកពេលឲ្យគេ តែគ្រប់យ៉ាងផ្ទុយស្រឡះឡេឡានីក៏បែរជាស្ងាត់មិនឆ្លើយតបអ្វីទាល់តែសោះ ហូស៊ុកចងចិញ្ចើមបន្តិចមុននឹងខិតរួចទាញនាងឲ្យបែរមករកគេ។
«ហ៊ឹម» ឡេឡានីក៏គេងលង់លក់បាត់ត្រឹមតែមួយប៉ព្រិចភ្នែកក្នុងរង្វង់ដៃរបស់គេ ហូស៊ុកក៏ញ៉ោចស្នាមញញឹមកាលបើគេមានឱកាសបានឃើញនាងគេងលង់លក់យ៉ាងគួរឲ្យស្រឡាញ់ក្នុងរង្វង់ដៃគេបែបនេះ បបូរមាត់ក្រាស់ទម្លាក់ថើបសក់នាងស្រាលៗមុននឹងទាញនាងមកអោបអឹបជាប់នឹងទ្រូង ដៃមាំទាំម្ខាងអង្អែលក្បាលនាងពីក្រោយ ខណៈដៃម្ខាងទៀតអង្អែលខ្នងរបស់នាង ភ្នែកក៏ងាកសំឡឹងមើលទៅព្រះចន្ទភ្លឺថ្លានៅខាងក្រៅឯណោះ ខួរក្បាលក៏បែរជានឹកគិតដល់រាល់ពាក្យសម្ដីដែលហេនរីបាននិយាយមុននោះ។
(បើគ្មានសមត្ថភាពមើលថែនាងក៏ដោះលែងនាងទៅព្រោះនាងមិនសមនៅជាមួយមនុស្សគ្មានទំនួលខុសត្រូវនឹងគ្មានភាពច្បាស់លាស់ដូចជាឯងឡើយ ហូស៊ុក ហ្វ្រេដឌើរីកស៍)
ត្រឹមពាក្យសម្ដីប៉ុណ្ណេះហូស៊ុកក៏ពោរពាសទៅដោយកំហឹងបាត់ទៅហើយ គេនឹងហេនរីតែងតែនៅម្នាក់មួយប៉ែកតាំងពីក្មេងរបស់មកដល់ពេលនេះ តែពួកគេក៏បែរចួបគ្នាជាថ្មីក្រោយពីមានវត្តមានឡេឡានីចូលមក។
«យើងមិនព្រមបាត់បង់អ្វីឲ្យទៅគ្រួសារឯងទៀតនោះឡើយ ហេនរី ផាទ្រីសៀរ៍»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now