ភាគ១២៨,១២៩

430 15 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១២៨,១២៩

ហាងកាហ្វេក្បែរអាកាសយានដ្ឋាន
«ម៉ាម៉ា ហិហិ» នាងល្អិតអុីនណាកាលបើមកដល់ក្នុងហាងភ្លាមម៉ាក់របស់នាងក៏បានកម៉្មង់ទឹកដោះគោមួយកែវមក ហើយវាក៏ត្រូវមាត់របស់នាងល្អិតនេះដល់ថ្នាក់ម្ដាយរកតែនិយាយការងារមិនបាននឹងត្រូវងាកមកចាប់អារម្មណ៍នាងរហូតតែម្ដង។
«គួរឲ្យស្រឡាញ់ពេកហើយ» ភាពគួរឲ្យស្រឡាញ់របស់អុីនណាក៏នាំឲ្យអ្នកដែលកំពុងតែអង្គុយមើលឯណោះញញឹមបិទមាត់មិនជិតតែម្ដង រូម៉ាក៏ដាក់កាបូបនាងទៅម្ខាងរួចលូកដៃក្រសោបលើអុីនណាឡើង មិនភ្លេចទាំងងាកទៅសំឡឹងសុំការអនុញ្ញាតពីបងស្រីជាមុនសិនដែរ។
«អា៎ ហិហិ» អុីនណាគ្រាន់តែបាននៅក្នុងការអោបរបស់បងស្រីភ្លាម ក្មេងតូចបែរញញឹមនឹងសើចកក្អឹកគួរឲ្យស្រឡាញ់យកតែមែនទែន រូម៉ាញញឹមរួចទម្លាក់បបូរមាត់ប៉ះថើបថ្ពាល់ទន់រលោងរបស់អុីនណាតែម្ដង។
«បែកគ្នាជាង១ឆ្នាំបងក៏មានកូនៗគួរឲ្យស្រឡាញ់ដល់ទៅ៣នាក់ទៅហើយ» រូម៉ាពោលទាំងទឹកមុខញញឹមតែក៏ញញឹមបែបមានអ្វីម៉្យាងលាក់បាំងពីក្រោយស្នាមញញឹមក្លែងក្លាយមួយនោះ រូម៉ាក៏ដាក់អុីនណាឲ្យអង្គុយលើភ្លៅរួចទាញយកទឹកដោះគោយកមកបញ្ចុកក្មួយតិចៗ។
«បងដឹងថាម៉ាតែងតែមានបំណងចង់បានប្អូននឹងចង់មើលថែក្មេង» ទោះបីឡេឡានីនឹងរូម៉ានៅជាមួយគ្នាក្រោមដំបូលត្រកូលផាទ្រីសៀរ៍ត្រឹមមួយរយៈពេលខ្លីក៏ដោយ តែនាងក៏បានឈ្វេងយល់ពីអ្វីដែលរូម៉ានឹងហេនរីតែងតែចង់បាន ពេលនេះនាងក៏ក្លាយជាអ្នកដទៃ ជាអ្នករាប់អានគ្នាធម្មតាដូចដើមតែចិត្តស្រឡាញ់នាងក្នុងនាមជាមនុស្សពិសេស ជាកូនស្រីម្នាក់ក៏នៅតែមានដដែល។
«គិតក៏បានត្រឹមតែគិត ខ្ញុំគិតថាមនុស្សដូចជាខ្ញុំសាកសមតែនៅម្នាក់ឯងល្អជាង» រូម៉ាញញឹមដាក់ឡេឡានីរួចលើកអុីនណាប្រគល់ទៅម្ដាយនាងវិញ។
«ខ្ញុំគ្រាន់តែចង់ចួបមុខបង និយាយសុំទោសបងចំពោះរឿងដែលកើតឡើង ហើយក៏អរគុណបងស្រីដែលមិនស្អប់ខ្ពើមខ្ញុំ..អូនតូចអុីនណាក៏ដូចគ្នា..រីករាយដែលបានចួបគ្នាណា៎ បងទៅសិនហើយ» ម្ចាស់កាយតូចស្រឡូនក៏ក្រោកឡើងពីតុកាហ្វេនឹងកាន់ស្ពាយកាបូបបំណងចង់ចាកចេញទៅតែក៏បែរជាឈប់កាលបើដៃតូចៗរបស់អុីនណាចាប់ជាយអាវនាងជាប់ ក្មេងតូចដែលទើបតែចួបគ្នាក៏ហាក់មាននិស្ស័យនឹងមិនចង់ឲ្យមីងតូចចាកចេញទៅទាំងបែបនេះ។
«ណាណា មីងត្រូវទៅហើយណា៎»
«ណូ..» អុីនណាពោលឡើងទាំងពេបមាត់តិចៗភ្នែកក៏ចាប់រលីងរលោងចង់យំ កែវភ្នែកដង្ហោយសុំឲ្យអ្នកម្ខាងទៀតបានយល់នឹងមិនចាកចេញទាំងបែបនេះ ហើយវាក៏បានផលពិតមែនរូម៉ាទម្លាក់កាបូបទុកលើតុវិញរួចប្រញាប់ទម្លាក់ជង្គង់ម្ខាងចុះទប់លំនឹងខ្លួនរួចអោបនាងល្អិតអុីនណាជាប់ណែន។
«បើណាណាធ្វើបែបនេះបងមិនដាច់ចិត្តទៅទេណា៎ ហ៊ឹកហ៊ឺ» រូម៉ាអោបអុីនណាទាំងទឹកភ្នែកហូរស្រក់ នាងមានអារម្មណ៍ខុសឆ្គងជាមួយម្ដាយកូនទាំង២នាក់ក៏ព្រោះតែពេលដែលមានបញ្ហានោះនាងក៏ទទួលដឹងថាឡេឡានីមានរបួសទាំងមានកូនក្នុងផ្ទៃ នេះបើសិនជាកូនរបស់បងស្រីមានបញ្ហាអីនាងក៏មិនអាចលើកលែងឲ្យខ្លួនឯងដែរ។
«មិនមែនតែអុីនណា សូម្បីតែ..» ឡេឡានីទាញកៅអីរួចចូលទៅកៀកក្បែរនឹងរូម៉ាម្នាក់ទៀត នាងលើកដៃកាន់ប៉ះក្បាលអតីតកូនស្រីដែលនាងស្រឡាញ់នឹងមើលថែអស់ពីចិត្ត ហើយអារម្មណ៍នាងដែលមានចំពោះរូម៉ាពេលនេះក៏នៅតែដូចដើមមិនផ្លាស់ប្ដូរ។
«ម៉ាក់ក៏មិនចង់ឲ្យម៉ាទៅដែរ»
«ម៉ាក់?!» រូម៉ាឧទានសព្វនាមខ្លួនដែលឡេឡានីបាននិយាយមុននោះ កែវភ្នែកដែលរលីងរលោងមុននោះក៏សម្រក់ទឹកភ្នែកចុះមកតែម្ដង ទឹកភ្នែករាប់សិបតំណក់ក៏ហូរស្រក់មកទប់មិនឈ្នះ រូម៉ាក៏ប្រញាប់ស្ទុះអោបក្រសោបឡេឡានីជាប់ណែនទាំងកំពុងតែយំ ភាពស្និតស្នាលនិងយល់ចិត្តគ្នារបស់ពួកនាងក៏នាំឲ្យអ្នកដែលលបលួចមកតាមមើលឯណោះហាក់នៅមិនសុខទាល់តែសោះ ជាពិសេសពេលដែលបានឃើញមនុស្សស្រីដែលគេមិនពេញចិត្តស្និតស្នាលជាមួយសមាជិកគ្រួសាររបស់គេឯណោះ។
«នាងពូកែសម្ដែងពេកហើយរូម៉ា ផាទ្រីសៀរ៍»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Onde histórias criam vida. Descubra agora