ភាគទី៦០

678 41 2
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៦០

ការនិយាយទាក់ទងគ្នារវាងថេយ៉ុងនឹងហូស៊ុកក៏ត្រូវបានបញ្ចប់ ម្ចាស់កាយមាំទាំដែលបានទទួលដំណឹងនោះក៏ភាំងកាលបើគ្រប់យ៉ាងវាហាក់មិនសមស្របតាមការដែលគេនឹថលោកម្ចាស់ហ្គេសស្ពើបានគ្រោងសោះ។
«នេះមានរឿងអីប្រុសធំ?!» លោកហ្គេសស្ពើលូកដៃកាន់ស្មាកូនប្រុសទាំងព្រួយបារម្ភកាលបើបានឃើញនាយប្រែប្រួលទឹកមុខគ្រាន់តែបាននិយាយទូរសព្ទ័ចប់ភ្លាម ហូស៊ុកក៏ងាកមើលទៅលោកប៉ាគេតែម្នាក់ហាក់មិនខ្វល់នឹងម៉ាក់របស់អេមម៉ាលីដែលនៅទីនោះសោះ។
«ខ្ញុំត្រូវទៅកាលីហ្វ័រញ៉ាវិញ ឡេឡានីមិនស្រួលខ្លាំងហើយ នាងមិនចេញពីផ្ទះតូចមួយសប្ដាហ៍ហើយ..» ហូស៊ុកនិយាយឡើងទាំងក្នុងចិត្តកាន់តែព្រួយបារម្ភខ្លាំងលើសដើមកាលបើពាក្យពេចន៍ដែលគេធ្លាប់បាននិយាយទៅកាន់នាងមុននឹងចេញមក។
(អ..អូយ៎ ខ្ញុំឈឺ)
(ម្ចាស់ប្រុសមិនឆ្លើយ? ខ្ញុំសួរថាហេតុអី..)
(ព្រោះគ្រួសារវាសម្លាប់ប៉ាម៉ាក់បង្កើតនឹងប្អូនស្រីរបស់យើង!! នាងបានលឺទេ? អាពួកមនុស្សដែលនាងព្យាយាមស្និតស្នាលនោះវាសម្លាប់សាច់ញាតិរបស់យើង..)
ពាក្យពេចន៍ស្ដីបន្ទោសឲ្យនាងលោតឡើងពាសពេញក្នុងខួរក្បាលនាំឲ្យនាយក្ដាប់ម្រាមដៃខ្លួនឯងយ៉ាងណែនសឹងតែបាក់ម្រាម លោកម្ចាស់ហ្គេសស្ពើក៏ដូចគ្នាគាត់មានអារម្មណ៍ថាខុសដែលគាត់ធ្វើសោះកក្រោះដាក់នាង ធ្វើដូចជាមិនបានយល់ចិត្តនាងទាំងដែលគាត់ស្រឡាញ់នាងដូចជាកូនស្រីបង្កើតគាត់អ៊ីចឹងដែរ តែគាត់មិនមានជម្រើសព្រោះគាត់ក៏ចង់ជាន់កន្ទុយអេមម៉ាលីដូចគ្នា។
«ឲ្យមីងសុំទោសប្រុសស៊ុក..មីងសុំទោសបើកូនមីងបង្កបញ្ហាដល់ឯង..មីងព្យាយាមឃាត់នាងណាស់ ឃាត់មិនឲ្យទៅពាក់ពន្ធ័ជាមួយនឹងឯងទៀត ព្រោះមីងមិនមានមុខឯណាទៅប្រឈមនឹងឯងទៀតឡើយ តែអេមម៉ាលីនាងមិនព្រម ទើបនាង-»
«ទើបនាងច្រានឯងទម្លាក់ពីលើផ្ទះមករហូតដល់ក្លាយជាបែបនេះ? កូនអីក៏ចិត្តសាហាវយ៉ង់ឃ្នងបែបនេះ?» លោកម្ចាស់ហ្គេសស្ពើមានប្រសាសន៍ទាំងខឹងសម្បារកាន់ែតខ្លាំង ត្បិតថាគាត់ខឹងនឹងម្ដាយអេមម៉ាលីដែលរត់ចោលនឹងទទួលលុយដើម្បីឲ្យខាងផាទ្រីសៀរ៍សម្លាប់ប៉ាម៉ាក់របស់ហូស៊ុក តែគាត់ក៏ខឹងនឹងអេមម៉ាលីធ្វើរឿងបែបនេះដាក់ម្ដាយខ្លួនឯងដូចគ្នា។
តែថាកម្មពៀរវាមានពិត...
«ខ្ញុំបាត់បង់ប៉ាម៉ាក់នឹងប្អូនម្ដងរួចទៅហើយ ខ្ញុំមិនអាចបាត់បង់ឡេឡានីទៅម្នាក់ទៀតទេ..» ហូស៊ុកពោលឡើងដូចជាមិនចង់ទទួលយកពាក្យសុំទោសពីម៉ាក់របស់អេមម៉ាលីសោះ នាយក៏បោះជំហានចាកចេញពីទីនោះទុកឲ្យលោកម្ចាស់ហ្គេសស្ពើនឹងម៉ាក់អេមម៉ាលីនៅជាមួយនឹងគ្នា។ «ឯងដឹងទេ? ហ្វ្រេដឌើរីកស៍គេស្រឡាញ់គ្រួសារឯងណាស់ គេតែងតែលើកសរសើរនឹងនិយាយថាគេមិនស្ដាយឡើយដែលបានស្គាល់ពួកឯង តែក្រោយពីយើងស៊ើបដឹងរឿងមួយនេះ យើងអាណិតសម្លាញ់យើងខ្លាំងណាស់ អាណិតដែលគេជាមនុស្សល្អនឹងជួយយកអាសារអ្នកគ្រប់គ្នា ជាអ្នកកាន់ច្បាប់តែបែរជាត្រូវស្លាប់ក្រោមភាពលោភលន់របស់មនុស្សដែលគេទុកចិត្តបែបនេះ» លោកហ្គេសស្ពើមានប្រសាសន៍ទាំងក្នុងទ្រូងចុកអួលណែន នឹកអាណិតដល់សម្លាញ់ដែលបានស្លាប់បាត់បង់ជីវិតទៅទាំងកូនប្រពន្ធថែមទៀត គេបន្សល់ទុកកូនប្រុសម្នាក់ឲ្យនៅទីនេះ ក្មេងប្រុសដែលស្លូតបូតនឹងមានសន្ដានចិត្តល្អ គាត់ក៏សុំទោសដែលគាត់ឲ្យគេកាន់កាប់តំណែងម៉ាហ្វៀនេះដូចគ្នា តែដើម្បីឲ្យគេអាចការពារខ្លួនឯងបានគាត់មានតែបង្ខំចិត្តធ្វើវា។
ក្រឡេកទៅមើលហូស៊ុកឯណោះវិញនាយក៏មិនបានបង្អង់ពេលវេលាដោយគ្រាន់តែមកដល់ទីលានចំណតឧត្ថម្ភចក្រភ្លាមក៏មានកូនចៅជាស្រេចរង់ចាំនៅទីនោះ។
«សាយណ្ណ័សួស្ដីចៅហ្វាយ»
«ហោះហើរទៅកាលីហ្វ័រញ៉ាពេលនេះ..យើងគ្មានពេលច្រើនទេ» ហូស៊ុកនិយាយបញ្ជាកូនចៅយ៉ាងស្វាហាប់ទាំងដែលក្នុងចិត្តគេឯណោះទន់ជ្រាយដូចជាចាហួយទៅហើយ នាយឡើងមកអង្គុយកន្លែងកៅអីដែលនៅជិតបំផុត ដៃមាំទាំសងខាងក៏ក្ដាប់ចូលគ្នាណែនហាក់ព្យាយាមបួងសួងមិនឲ្យនាងមានរឿងអ្វីកើតឡើង។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now