ភាគទី៦៩+៧០

650 39 0
                                    

លើកលែងឲ្យមួយថ្ងៃ ,ថ្ងៃនេះអារម្មណ៍ល្អ..

អានរួចជួយខមិនផងចាស៎

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៦៩+៧០

មួយសប្ដាហ៍ក្រោយ..
សម្រឹបជើងស្រឡូនៗបោះជំហានចូលមកកាន់បរិវេណសាលាដែលនៅក្នុងក្រុង ផ្នែកខាងសកលវិទ្យាល័យ នាងចូលមកបរិវេណនោះទាំងដែលនាងនៅជាសិស្សវិទ្យាល័យនៅឡើយ តែនាងក៏ជម្នះចូលមកព្រោះតែចិត្តព្រួយបារម្ភជាអ្នកជម្រុញនាង។
«ហេតុអីក៏បងឡេឡានីមិនអាចទាក់ទងបានបែបនេះ?» រូម៉ាពោលឡើងព្រមជាមួយនឹងការព្រួយបារម្ភ អារម្មណ៍នាងមិននៅនឹងខ្លួនឡើយ ប៉ុន្មានថ្ងៃមកនេះនាងក៏ដើរកាន់តែទូរសព្ទ័នឹងព្យាយាមទាក់ទងទៅរកបងស្រីជាទីស្រឡាញ់ជានិច្ច តែនាងក៏មិនអាចទាក់ទងបានហើយក៏គ្មានការទាក់ទងត្រឡប់មកវិញឡើយ នេះហើយដែលជាភាពមិនប្រក្រតីរបស់ឡេឡានី ហើយវាក៏ជាមូលហេតុដែលនាំឲ្យនាងត្រូវមករកបងស្រីឲ្យដល់សាលាបែបនេះ។
ព្រូស!
ដោយសារតែនាងមិនផ្ដោតអារម្មណ៍ទៅលើផ្លូវដែលនាងដើរ ភ្នែកនឹងក្បាលក៏អោនឈ្ងោកសំឡឹងមើលតែទូរសព្ទ័ទើបបានជានាងជ្រុលទៅបុកនឹងនរណាមិនដឹងនាំឲ្យនាងត្តូវដួលខ្ពោកទៅលើដីឯណោះ។
«ហ៊ឹក! ចង្រៃយ៎..ខ្ញុំកំពុងតែបារម្ភពីបងស្រី ហើយនៅមកបុកនឹងមនុស្សផ្សេងនាំឲ្យដួលទៀត ហ៊ឹកហ៊ឺ ឈឺជើង» រូម៉ាកាលបើដួលទៅលើដីនាងក៏ស្រាប់តែបញ្ចេញភាពទន់ជ្រាយភ្លាមតែម្ដង ដោយសារតែនាងនៅក្មេងអ៊ីចឹងហើយផ្លូវអារម្មណ៍នាងក៏មិនរឹងមាំ ជាពិសេសរូម៉ា នាងរស់នៅតែម្នាក់ឯងគ្មានបងប្អូនហើយអ្នកដែលនាងស្និតស្នាលជាងគេបន្ទាប់ពីលោកប៉ានាងគឺមានតែឡេឡានីនេះឯង ហើយពេលនេះឡេឡានីក៏បាត់ស្ងាត់មិនសូម្បីតែផ្ដល់ដំណឹងដល់នាងសោះ ទើបនាងពិបាកចិត្តថ្នាក់នេះ។
«នាងល្អិត..»
«ហ៊ឹកហ៊ឺ..ខ្ញុំសុំទោស! ហ៊ឹក ខ្ញុំរវល់តែចាំដំណឹងបងឡេឡានីទើបខ្ញុំដើរមិនបានមើលបង..ហ៊ឹក» នាងតូចអង្គុយយំលើដីនាំឲ្យអ្នកដែលដើរឆ្លងកាត់នាំគ្នាងាកមើលមកនាង តែអ្នកដែលមើលមកនាងជាងគេនោះគឺជានាយកម្លោះដែលដើរបុកនាងនឹងឯង តែគេមើលមកនាងដោយស្នាមញញឹមខ្នក់ខ្នាញ់នៅលើផ្ទៃមុខសង្ហារបស់គេ ជាពិសេសនោះគឺរាល់ពាក្យសម្ដីនឹងការនឹករលឹកដែលនាងមានទៅលើមិត្តសម្លាញ់របស់គេ។
«នាងបារម្ភពីឡេឡានីដែរមែនទេ?» សំឡេងគ្រលរធំបែបប្រហាក់ប្រហែលបូកផ្សំជាមួយនឹងឈ្មោះរបស់មនុស្សម្នាក់ដែលនាងកំពុងតែព្រួយបារម្ភនោះនាំឲ្យរូម៉ាប្រញាប់ងើបមុខសំឡឹងមើលទៅអ្នកដែលនាងដើរបុកមុននោះទើបនាងដឹងថាគេជាអ្នកណា។
«លោក..លោកដឹងបងឡេឡានីនៅឯណាទេ? ហ៊ឹក» រូម៉ាប្រញាប់លូកដៃជូតវាសទឹកភ្នែកខ្លួនឯងរួចក៏ប្រញាប់ច្រត់ដៃនាំខ្លួនឡើងឈរតែនាងក៏រកកលចង់ដួល សំណាងល្អបានថេយ៉ុងលូកត្រកងចង្កេះនាងជាប់ទាញនាងឈរឲ្យត្រង់ខ្លួនជាថ្មី។
«ខ្ញុំមិនបានទទួលដំណឹងពីបងឡេឡានីយូរហើយ ខ្ញុំព្យាយាមខលទៅគាត់ហើយតែខលមិនចូល ហើយគាត់ក៏មិនទាក់ទងមកវិញទៀត ខ្ញុំបារម្ភពីគាត់ខ្លាំងណាស់ នេះមកពីរឿងដែលគាត់ទៅបង្រៀនខ្ញុំមែនទេ? រឺក៏មកពីគាត់ឈឺនោះ? ហ៊ឹកហ៊ឺ..» រូម៉ានិយាយទាំងយំសស្រាក់ ដៃតូចស្រឡូនក៏លូកកាន់ដៃមាំទាំរបស់អ្នកម្ខាងទៀតនាំឲ្យថេយ៉ុងត្រូវសំឡឹងមើលមកនាងរួចក៏កាន់ដៃនាងថ្នមៗវិញទុកថាវាជាការលួងលោមទៅចុះ។
«បងដឹងថារូម៉ាបារម្ភពីឡេឡានី តែហេតុអីក៏ត្រូវមកអង្គុយយំបែបនេះ? ម៉ាឃើញទេគេមើលមកម៉ាគ្រប់គ្នាណក៎» ថេយ៍មិនត្រឹមតែនិយាយ គេក៏ងាកចង្អុលទៅនិសិត្សផ្សេងដែលកំពុងតែដើរឆ្លងកាត់នោះ រូម៉ាក៏ពេបមាត់តិចរួចក្រវីក្បាលញាប់ស្អេកបដិសេធនឹងអ្វីដែលថេយ៍លើកឡើង។
«ខ្ញុំមិនខ្មាសអ្នកណាឡើយ ហើយក៏មិនខ្លាចអ្នកណាមើលមកខ្ញុំថាជាក្មេងរំអួយអីបែបណាឡើយ អ្វីដែលខ្ញុំខ្លាចនៅពេលនេះគឺខ្លាចថាខ្ញុំលែងបានចួបបងឡេឡានីទៀត ហ៊ឹកៗ ខ្ញុំគ្មានអ្នកណាទេ មានតែគាត់ម្នាក់ប៉ុណ្ណោះ» និយាយមកដល់ចំណុចនេះថេយ៉ុងក៏ប្រែប្រួលទឹកមុខបន្តិចដែរព្រោះតាំងពីដើមមកគេក៏មិនដែលមានអ្នកណាដូចគ្នាដែរគឺនាយមានតែគ្រួសារ លោកប៉ានឹងលោកពូ ទើបតែមួយរយៈចុងក្រោយនេះមានឡេឡានីចូលមកនាងក៏ហាក់ដូចជានាំនូវរឿងថ្មីជាច្រើនចូលមកក្នុងជីវិតគ្រួសារគេ ពិសេសនាំឲ្យគេបានស្គាល់ពាក្យថាមិត្តភាពកាន់តែច្បាស់ តែវាក៏គួរឲ្យស្ដាយដែលនាងចាកចេញទៅទាំងបែបនេះ។
«វាក៏ជារឿងដែលបងកំពុងតែខ្លាចដែរម៉ា..» ថេយ៉ុងក៏និយាយឡើងនាំឲ្យរូម៉ាងើបមើលមុខគេបន្តិចហាក់ដូចជាមានចម្ងល់នឹងកាន់តែព្រួយបារម្ភពីឡេឡានីលើសដើម។
«ឡេឡានីបានចេញពីផ្ទះអស់មួយសប្ដាហ៍ទៅហើយ ពួកយើងព្យាយាមតាមរកនាងតែក៏រកមិនឃើញពេលនេះលោកពូក៏កំពុងតែរាយកូនចៅឲ្យតាមរកនៅរដ្ឋផ្សេងដែរ សង្ឃឹមថាពួកយើងនឹងរកនាងឃើញឲ្យបានលឿនជាងនេះទៅចុះ បងបារម្ភពីនាងណាស់ មិនដឹងថានាងទៅដល់ណាទៅហើយទេ» រូម៉ានាងក៏បានត្រឹមតែព្រួយបារម្ភខ្លាំងលើសដើមទៀតនេះបើសិនជាគ្រួសារនាងមិនដឹងទៅហើយ អ៊ីចឹងឡេឡានីកាន់តែគ្រោះថ្នាក់ហើយ នាងគួរតែធ្វើបែបណាទៅ?

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now