ភាគ១០៩

539 26 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០៩

«អូនដឹងទេ? បងភ័យប៉ុណ្ណាពេលក្រោកមកមិនបានឃើញអូននោះ?» សំឡេងគ្រលរធំបន្លឺឡើងខណៈដៃកាន់ដៃរទេះរុញដែលមានឡេឡានីអង្គុយនៅក្នុងនោះ ស្រីតូចក៏នៅអង្គុយស្ងៀមមិនទាន់ឆ្លើយអ្វីទាំងអស់ តែក៏ប្រែក្រសែភ្នែកសំឡឹងមើលទៅទេសភាពនៅក្នុងសួនច្បារខាងក្រៅមន្ទីរពេទ្យ នាងដេកលើគ្រែអ្នកជម្ងឺអស់ជាងមួយខែនាងក៏មានអារម្មណ៍ថាខ្លួនឯងដូចជាគ្មានជីវិតជាងមួយខែព្រោះតែនាងមិនបានចេញទៅណា មិនបានធ្វើអ្វីសោះដូចជាមនុស្សដែលរស់ទាំងគ្មានវិញ្ញាណអ៊ីចឹង។
«ឡេឡានី?!» ហូស៊ុកក៏ឧទានឡើងកាលបើមិនលឺអ្នកអង្គុយលើរទេះឆ្លើយ នាយក៏បញ្ឈប់រទេះត្រឹមបង់មួយកន្លែងដែលមានដើមសាគូរ៉ានៅទីនោះ នាយក៏ដកខ្លួនពីផ្នែកខាងក្រោយរទេះមករួចទម្លាក់ជង្គង់នៅពីមុខនាងតូចឡេឡានី តែគេក៏ភ្ញាក់កាលបើគេបានឃើញនាងមានទឹកមុខស្រពាប់ស្រពោន ភ្នែកក៏រលីងរលោង។
«អូនមានរឿងអី? ប្រាប់បងមក..» ហូស៊ុកលូកដៃកាន់ប៉ះថ្ពាល់របស់នាងតូចភ្លាម ការកាន់ប៉ះរបស់គេក៏នាំឲ្យឡេឡានីសំឡឹងមើលមុខគេ ស្រីតូចក៏ទម្លាក់មុខបន្តិចកាន់តែធ្វើឲ្យហូស៊ុកបារម្ភពីនាងលើសដើម។
«អូននៅតែលឺពាក្យដែលម្ចាស់ប្រុសនិយាយ ពាក្យដែលម្ចាស់ប្រុសមិនបានស្រឡាញ់អូន ម្ចាស់ប្រុសចង់បានអូនព្រោះតែចំណង់ ហ៊ឹក» ឡេឡានីក៏សម្រេចចិត្តទម្លាយទុក្ខសោកពីក្រោយទឹកមុខស្រពាប់ស្រពោនរបស់នាងទៅកាន់ហូស៊ុក នាងក៏និយាយវាទាំងយំ ហូស៊ុកក៏ចូលកាន់តែជិតនាងរួចកាន់ក្រសោបមុខនាងកាន់តែស្និតស្នាលជាងមុន ហូស៊ុកទាញផ្ញើយចង្ការនាងឡើងបន្តិចរួចផ្ដិតស្នាមថើបនៅលើបបូរមាត់ស្ដើងរបស់នាងតិចៗ។
«បងសុំទោស..បងល្ងង់ ល្ងង់គិតថាបើបងធ្វើបែបនោះបងនឹងអាចការពារអូននឹងខេវីន អាចឲ្យអូនទៅបរទេសជាមួយប្រុសតូចនឹងលោកប៉ា ហើយបងក៏ល្ងង់គិតថាបងអាចនឹងគ្មានថ្ងៃមានជីវិតត្រឡប់មកវិញចួបអូននឹងកូន..»
«ហើយម្ចាស់ប្រុសគិតថាអូននឹងកូនរស់នៅមានក្ដីសុខដោយគ្មានម្ចាស់ប្រុសរឺ? ហ៊ឹកៗ ម្ចាស់ប្រុសដឹងទេ? រាល់ពេលដែលម្ចាស់ប្រុសដេញអូន រុញច្រានអូនឲ្យចេញឆ្ងាយពីម្ចាស់ប្រុស បេះដូងអូនក៏ឈឺចាប់ស្ទើរតែស្លាប់ បើសិនជាឲ្យអូនចេញឆ្ងាយពីទ្រូងម្ចាស់ប្រុស ម្ចាស់ប្រុសសម្លាប់អូនទៅល្អជាង..» ហូស៊ុកបានយល់គ្រប់ពាក្យសម្ដីដែលឡេឡានីនិយាយ ព្រមទាំងញញឹមខណៈពេលកំពុងតែស្ដាប់នាង គេយល់ហើយថាមនុស្សស្រីម្នាក់នេះស្រឡាញ់គេខ្លាំងប៉ុណ្ណានោះ? គេសន្យានឹងខ្លួនឯងរួចហើយថាគេគ្មានថ្ងៃឲ្យនាងរបូតពីដៃទៅទៀតឡើយ។
«ម្ចាស់ប្រុសមិនគួរយកស្រីដទៃមកអោបក្រសោបដើម្បីបញ្ឈឺ..ហ៊ឹកបញ្ឈឺអូនទៀត ហ៊ឹកហ៊ឺ» ឡេឡានីក៏យំឡើងដង្ហក់ដល់ថ្នាក់ហូស៊ុកមិនអាចបន្តបន្ទន់ជង្គង់មួយកន្លែងបានរួចក៏ប្រញាប់ចូលទៅអោបក្រសោបនាងភ្លាម ហូស៊ុកក៏អោបនាងទាំងញញឹមជាប់លើផ្ទៃមុខ។
«ហ៊ឹកហ៊ឺ..ស្អប់ណាស់ មិនចង់ឲ្យអោបអូនទេ ហ៊ឹក»
«ឆ្លាត! បងមិនធ្វើបែបនឹងទៀតទេ បងសុំទោសណា៎ ហ៊ឹម» ហូស៊ុកអោបលួងលោមនាងគោះអង្អែលខ្នងនាងស្រាលៗដូចជាលួងលោមកូនក្មេងអ៊ីចឹងដែរ ឡេឡានីឯណោះបានម្ចាស់ប្រុសអោបលួងលោមភ្លាមនាងក៏គិតតែពីយំងិងក់ដាក់គេ វាកាន់តែធ្វើឲ្យហូស៊ុកឯណេះខ្នាញ់នាងលើសដើមថែមទៀត។
«ម្ចាស់ប្រុសសន្យាណា៎..» ឡេឡានីក៏ដកខ្លួនចេញពីកាេអោបរួចលើកកូនដៃឡើងទាមទារឲ្យហូស៊ុកសន្យាជាមួយនឹងនាង ម្ចាស់កាយមាំទាំក៏ច្បូញមាត់បន្តិចតែក៏មិនព្រមថ្ពក់ដៃសន្យាជាមួយនាង នាំឲ្យឡេឡានីពេបមាត់ចង់យំម្ដងទៀត ទើបហូស៊ុកអស់សំណើចនឹងលូកថ្ពក់ដៃជាមួយនឹងនាង។
«បងសន្យា លុះត្រាណាតែអូនព្រមជាមួយនឹងបងរឿងមួយ»
«រឿងអីទៅ?» ឡេឡានីក៏មើលទៅហូស៊ុកទាំងចម្ងល់ នាងក៏ញញឹមរួចលូកដៃចូលហោប៉ៅរួចទាញយកប្រអប់ចិញ្ជៀនចេញមក នាយបើកប្រអប់ចំពោះមុខនាងរួចទាញយកចិញ្ជៀនចេញមកនឹងបំពាក់ឲ្យនាងស្រាលៗ ឡេឡានីក៏មិនមានប្រតិកម្មអ្វីក្រៅពីញញឹមខ្ជឹបរហូតដល់ហូស៊ុកបំពាក់ចិញ្ជៀនឲ្យនាងរួច។
«ព្រមធ្វើជាភរិយាបង ធ្វើជាលោកស្រីហ្វ្រេដឌើរីកស៍សំណព្វចិត្តរបស់បង បងក៏សន្យាថាមិនធ្វើឲ្យអូនយំម្ដងទៀតដែរណា៎»
«មិនការជាមួយទេ អូននៅខឹងម្ចាស់ប្រុសនៅឡើយ» ឡេឡានីក៏និយាយឡើងរួចក្ដាប់មាត់ធ្វើជាងាកមុខចេញទាំងដែលក្នុងចិត្តនាងរំភើបស្ទើរតែស្លាប់ទៅហើយនោះ ហូស៊ុកក៏ចូលទៅជិតនាងរួចកាន់ស្មានាងស្រាលនឹងចងចិញ្ចើមផង។
«ធ្វើយ៉ាងមិចទើបអូនឈប់ខឹងបងទៅ? និយាយទៅមើលបងនឹងធ្វើតាមគ្រប់យ៉ាង» អស់ជម្រើសក្នុងការលួងលោមហូស៊ុកក៏លើកយកនូវសំណើរធ្វើតាមនាងវិញព្រោះថាគេពិតជាមិនដឹងថាគួរធ្វើបែបណាឲ្យនាងបានស្រាលចិត្តនឹងអត់ទោសឲ្យគេពិតមែន ឡេឡានីក៏ងើបមើលមុខហូស៊ុកបន្តិចមុននឹងមានរឿងខ្លះលោតឡើងក្នុងខួរក្បាល ស្រីតូចលូកដៃឡើងរួចអោបករហូស៊ុកបន្តិច។
«បីអូន..ឡើងទៅខាងលើបន្ទប់វិញអូននឹងប្រាប់ថាម្ចាស់ប្រុសគួរធ្វើបែបណាហើយ» ហូស៊ុកក៏ទល់អណ្ដាតបន្តិចរួចងក់ក្បាលយល់ស្របរួចលើកនាងបីឡើងតាមការទាមទារ ឡេឡានីក៏រលាស់ជើងខ្លួនឯងតិចៗរួចសើចស្ញេញដាក់ហូស៊ុក នាយក្រវីក្បាលបន្តិចរួចក៏បោះជំហាននាំនាងឡើងទៅកាន់បន្ទប់សម្រាកនៅខាងលើវិញភ្លាម។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now