ភាគទី១២៣,១២៤

441 22 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១២៣,១២៤

៦ខែកន្លងផុតទៅ..
អ្ហា៎..អ្ហឺ
សំឡេងរអ៊ូថ្ងួចថ្ងូរបន្លឺឡើងពីម្ចាស់កាយតូចស្រឡូនដែលមិនមានអ្វីបិទបាំងរាងកាយទាល់តែសោះហើយពេលនេះនាងក៏ត្រូវគេរុញផ្ទប់នឹងពូកទុកត្រឹមតែឲ្យនាងថ្ងួចថ្ងូរនឹងចលនាសម្រុកចូលរបស់បុរសម្នាក់ដែលកំពុងតែសម្រុកព្រលែងកំហឹងពីដំបងសាច់មករកល្អាងស្នេហ៍របស់នាង គេសម្រុកមិនចេះអស់ចំណង់ហើយគេក៏សម្រេចយកសេចក្ដីសុខតែម្នាក់ឯង មិនសូម្បីតែថ្នាក់ថ្នមអ្នកក្រោមរាងកាយឯណោះទាល់តែសោះ។
«អ្នក..ហ៊ឺ អ្នកប្រុសថេយ៍»
«ស្ងាត់មាត់! យើងមិនមែនជួលនាងឲ្យមកនិយាយតែផ្ដាសទេ» ថេយ៉ុងសម្រុកយកមួយទំហឹងៗរហូតទាល់តែមួយទឹកចុងក្រោយគេក៏ងើយក្បាលឡើងបណ្ដែតអារម្មណ៍ហាក់ដូចជាព្យាយាមយកសិចមួយគ្រានេះរំងាប់ចិត្តនឹករលឹកអ្វីម៉្យាង តែគេកាន់តែប្រព្រឹត្តិ ចិត្តគេកាន់តែនឹកឃើញនាងថែមទៀត រយៈកាល៦ខែចុងក្រោយនេះនាយនឹងរូម៉ាក៏លែងបានទាក់ទងគ្នាទៀត គេក៏ក្លាយជាមនុស្សពាលាអាវ៉ាសែ ដើរលេងនឹងដេកជាមួយមនុស្សស្រីគ្រប់គ្នាព្រោះតែគេចង់បំភ្លេចនាង។
«អ្នកប្រុស..ហ៊ឺម» នាងតូចជាស្រីក្នុងក្លឹបដែលថេយ៉ុងយកមកនោះក៏រើបម្រាស់ខ្លួននឹងក្រោកឡើងបំណងចង់ថែថើបនាយ យ៉ាងហោចណាស់នាងក៏អាចប៉ះបបូរមាត់ទន់ល្មើយរបស់បុរសអ្នកមានម្នាក់នេះ ព្រោះនាងលឺមកថាអ្នកដែលដេកជាមួយគេគឺមានសិទ្ធិត្រឹមតែនៅក្រោមខ្លួនគេ រឺក៏បម្រើគេតែម្នាក់ប៉ុណ្ណោះ គ្មានការថើបថ្នាក់ថ្នមអ្វីឡើយ ហើយនាងក៏មិនបានដឹងឡើយថានាងក៏មានវាសនាបែបនោះដូចគ្នាដែរ។
«អឹស..» រាងកាយនាងក៏ត្រូវបានគេវាសចេញរួចគេប្រញាប់ទាញកន្សែងឡើងរុំចង្កេះរួចនាំខ្លួនក្រោកចេញឆ្ងាយពីនាង ហាក់ដូចជាបញ្ជាក់ប្រាប់នាងយ៉ាងច្បាស់ថាគេមិនបានពេញចិត្តនឹងនាង តែគេគ្រាន់តែត្រូវការនាងដើម្បីកម្ចាយអារម្មណ៍ប៉ុណ្ណោះ។
«លុយនាងនៅលើតុ..» ថេយ៉ុងឈរចាក់ស្រាក្រហមក្នុងកែវបន្តិចរួចក៏នាំខ្លួនចេញទៅឈរនៅឯបង្អួចផេនហោស៍របស់គេ ស្រីតូចដែលបានប្រលោមស្នេហ៍នឹងកម្លោះសង្ហា អ្នកមាននឹងជាទីពេញចិត្តរបស់ស្រីៗក្នុងទីក្រុងនេះក៏បានត្រឹមតែកាត់ចិត្ត រៀបចំខ្លួននឹងយកលុយលើតុចាកចេញទៅបាត់ ព្រោះតាមសម្ដីសម្ដៅរបស់គេ នាងក៏ដឹងថាគេជាមនុស្សមិនចូលចិត្តរញ៉េរញ៉ៃច្រើនដែរ។
(បងថេយ៍មិនដឹងទេហ្អេស៎រូម៉ាជិតភ្ជាប់ពាក្យជាមួយនឹងរូហ្សេស៍ហើយ តែពួកគេនឹងរៀបការក្រោយពេលដែលរូម៉ានាងរៀនចប់)
ពាក្យសម្ដីដែលរូហ្សាលីននិយាយមកកាន់គេនោះក៏នៅតែដក់ជាប់ក្នុងខួរក្បាលហាក់បីដូចជាបង្ខំឲ្យចិត្តគេនៅមិនស្ងៀម ចិត្តចង់តែហោះទៅសួរនាំនាងភ្លាមៗតែគេក៏គ្មានលេសត្បិតថាពួកគេបានចប់គ្នាអស់ទៅហើយ ព្រោះកាលពី៦ខែមុនគេព្យាយាមទាក់ទងទៅនាងជាច្រើនលើកច្រើនសារតែនាងក៏មិនឆ្លើយតបនឹងទុកឲ្យគេឆ្កួតលីលាម្នាក់ឯងបែបនេះ។
«យើងគួរតែទៅរកម៉ា..និយាយគ្នាឲ្យដាច់ស្រេច»

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now