៣១

936 39 1
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣១,៣២

ថ្ងៃថ្មីមកដល់
ឡេឡានីក៏ប្រញាប់ប្រញាល់ចុះមកពីជាន់ខាងលើតាមទម្លាប់របស់នាង ព្រោះនឹងអាលបានញ៊ាំបាយមុននឹងទៅសាលារៀន ម៉្យាងនាងក៏មិនចង់ខ្ជះខ្ជាយលុយញ៊ាំអាហារខាងក្រៅដែរព្រោះស្នាដៃម៉ាដាមម៉ែលគឺល្អបំផុតជាងគេលើលោកទៅហើយ។
«ម៉ាដាម..ម៉ាដាមព្រឹកនេះមានអីញ៊ាំខ្លះទៅ?» ឡេឡានីក៏ចូលមកកាន់តុអាហារដែលមានលោកហ្គេសស្ពើអង្គុយអានកាសែតនៅទីនោះជាស្រេចមិនដឹងជាគាត់ក្រោកមកតាំងពីពេលណាមកឡើយ ឡេឡានីក៏ចូលទៅអោបគាត់បន្តិចនាំឲ្យលោកហ្គេសស្ពើសម្គាល់ដឹងពីក្បាលនាងមានបិទបង់របួសតូចមួយនោះ។
«ក្បាលកូនកើតអី?» ឡេឡានីក៏លើកដៃប៉ះក្បាលនាងបន្តិចរួចសើចស្ញេញទៅលោកប៉ា ម៉ាដាមម៉ែលក៏លើយកអាហារមករួចរៀបដាក់ពីមុខឡេឡានី នាងតូចក៏ទម្លាក់ខ្លួនអង្គុយចុះរួមតុជាមួយលោកហ្គេសស្ពើទៅ..
«គឺកូនមិនបានប្រយត្ន័ក្រោកប៉ះទូដាក់សៀវភៅខាងលើ ពេលឡើងបោសធ្នើរក្នុងបន្ទប់ថ្មីនឹងណាប៉ា..»
«ការពិតគឺអ៊ីចឹងទេហ្អេស៎? ថ្ងៃក្រោយឲ្យប្រយត្ន័ប្រយ៉ែងផងកូន កុំឲ្យមានកន្លែងប៉ះពាល់ត្រង់ក្បាល ព្រោះវាជាកន្លែងសំខាន់ជាងគេក្នុងមួយសារពាង្គកាយនេះ»
«ចាស៎ប៉ា..» ឡេឡានីក៏ឆ្លើយតបទាំងញឹមៗទៅកាន់លោកហ្គេសស្ពើ មុននឹងបានឃើញថេយ៉ុងចុះមកទាំងស្ពាយកាតាបរៀនដែរ។
«អរុណសួស្ដីប៉ា..»
«នេះមេឃភ្លៀងទេដែលគេនៅញ៊ាំអាហារពេលព្រឹកជុំប៉ាលើកនេះ?» គ្រាន់តែកូនប្រុសជើងល្អមកដល់ភ្លាមលោលហ្គេស្ពើក៏ស៊កសៀតពាក្យសម្ដីទៅកាន់គេភ្លាម ថេយ៉ុងក៏មិនទាន់តបតែទម្លាក់ខ្លួនអង្គុយរួមតុ មុននឹងមានម៉ាដាមនឹងអ្នកបម្រើរៀបអាហារជូន ភ្នែកក៏ងាកឃើញឡេឡានីកំពុងតែសំឡឹងមកគេ។
«នាងមើលស្អី?»
«អូ..ប៉ា..ប៉ាមើលប្រុសតូច» ឡេឡានីក៏ធ្វើជាពេបមាត់បន្តិចរួចទូលពិតលោកហ្គេសស្ពើដោយកាយវិការញិញ៉ក់ ហើយវាក៏តែងតែបានផលគ្រប់ពេលដែរ ដោយលោកហ្គេសស្ពើតែងតែនៅខាងនាង កាន់ជើងនាងជានិច្ច។
«និយាយអ៊ីចឹងប៉ាមានរបស់ចង់ឲ្យពួកឯង..» លោកហ្គេសស្ពើនិយាយចប់ក៏លូកហោប៉ៅយកអាត២ចេញមករួចហុចឲ្យពួកគេរៀងខ្លួន ម្នាក់ៗសុទ្ធតែទទួលបានកាតខ្មៅដូចគ្នា តែគ៏នៅតែមានម្នាក់មិនសុខចិត្ត។
«មិចក៏ប៉ាឲ្យមកខ្ញុំជាកាតចាយកំណត់ចំនួនលុយ តែនាងល្អិតឡេឡានីបានកាតដែលចាយឥតដែនកំណត់ទៅវិញ ប៉ានិយាយទៅមើល» ថេយ៉ុងក៏តវ៉ាភ្លាមនាំឲ្យនាងល្អិតឡេឡានីដែលកំពុងតែកាន់ទាំងមិនដឹងសមសភាពនោះញញឹមបន្តិច នាងមិនស្មានថាលោកប៉ានាងប្រគល់វាមកឲ្យនាងនោះឡើយ។
«រង់ចាំដល់ឯងឈប់ចាយលុយខ្ជះខ្ជាយប៉ានឹងឲ្យកាតនេះទៅឯង ឯងគួរតែរៀនមើលគម្រូឡេឡានីខ្លះទៅ..»
«ធ្វើមិចខ្ញុំលែងជាកូនសំណព្វប៉ា មានតែអ្នកខ្លះ» ថេយ៉ុងបញ្ចប់ការសន្ទនាដោយការអោនដួសបបរញ៊ាំទាំងទ្រគោះបោះបោកបន្តិច សភាពដូចជាក្មេងរបស់គេក៏នាំឲ្យលោកហ្គេសស្ពើអស់សំណើចបន្តិច ភ្នែកគាត់ក៏ងាកមើលទៅកូនប្រុសបងដែលកំពុងតែខលនិយាយគ្នារឿងការងារទាំងព្រលឹមឯណោះ។
«ពិតមែនហើយយន្តហោះឯកជនទាំងអស់បានកក់ទុកអស់ហើយ ខ្ញុំអាចរកជូនថ្មីបាន តែតម្លៃអាចនឹងលើសលួចបន្តិចបន្តួច..បាទ៎! ល្អណាស់» ហូស៊ុកក៏និយាយការងារទាំងមមាញឹក នេះក្រោកឡើងមកក៏មានការងារធ្វើភ្លាមៗតែម្ដង ហូស៊ុកនិយាយផងបើកមើលនឹងសុីញ៉េឯកសារផង តែនាយក៏បែរជាបញ្ឈប់គ្រប់យ៉ាងកាលបើឃើញម្ចាស់កាយល្អិតក្នុងឈុតជាសិស្សសាលាមកឈរពីមុខគេ។
«បន្តិចទៀតសឹមខ្ញុំខលទៅវិញ ល្អ..» ហូស៊ុកក៏បញ្ចប់ការសន្ទនាដោយងាកមកបំណងចង់និយាយជាមួយឡេឡានី តែនាងល្អិតក៏អោនផ្ដិតស្នាមថើបលើថ្ពាល់គេបន្តិចរួចនាំខ្លួនរត់ចេញទៅបាត់ ទុកឲ្យហូស៊ុកនៅភាំងបន្តិច នាយក៏តាមសំឡឹងមើលនាងឡើងឡានទាំងដៃម្ខាងកាន់ប៉ះថ្ពាល់ត្រង់កន្លែងនាងថើបនោះតិចៗ។
«ចំមែន! នាងល្អិត..» ហូស៊ុកក៏បែរជាទប់ស្នាមញញឹមមិនបានកាលបើនាងល្អិតនេះកាន់តែក្លាហានឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយ នាងលែងខ្លាចគេហើយក៏កាន់តែព្យាយាមចូលមកជិតគេ អង្រួនបេះដូងកំព្រាឯកោរបស់គេឲ្យញាប់ញ័រម្ដងជា២ដង ទាំងដែលគេមិនដែលមានអារម្មណ៍បែបនេះជាមួយស្រីណាម្នាក់ឡើយពីមុនមក។
«ប្រុសធំអើយប្រុសធំ» សូម្បីតែលោកម្ចាស់ហ្គេសស្ពើដែលឈរសំឡឹងមើលពីបន្ទប់អាហារមកក៏បានត្រឹមតែញញឹមកាលបើបានឃើញកូនប្រុសចិញ្ចឹមដ៏សែនកំសត់របស់គាត់បានចួបនឹងទទួលបានក្ដីសុខផ្លូវអារម្មណ៍ជាលើកដំបូងតាំងពីលោកប៉ាអ្នកម៉ាក់របស់គេបានលាចាកលោកទៅ។
«ខ្ញុំសង្ឃឹមថាអ្នកប្រុសធំនឹងអ្នកនាងឡេឡានីនឹងមានឱកាសបាននៅជាមួយគ្នាបែបនេះឲ្យយូរៗណាលោកម្ចាស់» ម៉ាដាមម៉ែលដែលជាអ្នកមើលថែហូស៊ុកនឹងបានដឹងពីរឿងរ៉ាវគ្រប់យ៉ាងដែលអ្នកប្រុសគាត់បានចួបប្រទះពីអតីតកាលក៏មិនខុសពីលោកម្ចាស់ប៉ុន្មានដែរ គាត់សប្បាយចិត្តដែលអ្នកប្រុសធំរបស់គាត់បានចួបនឹងមនុស្សល្អដូចជាឡេឡានី ហើយគាត់ក៏មានតែបួងសួងឲ្យពួកគេបានរស់នៅជាមួយគ្នានឹងយល់ចិត្តគ្នា តែគាត់ក៏ដឹងថាវាជាបំណងប្រាថ្នាមួយដែលលំបាកណាស់ ព្រោះហូស៊ុកមិនមែនជាមនុស្សធម្មតាតែជា..
មេម៉ាហ្វៀដែលមានកូនចៅនឹងជំនួញមិនល្អជាច្រើន..

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now