ភាគទី៦១

669 39 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគទី៦១

ក្រាក! ក្រាក
សំឡេងកង់រទេះបន្លឺឡើងខ្លាំងក៏ព្រោះតែល្បឿននឹងកម្លាំងរុញរបស់គ្រូពេទ្យប៉ុន្មាននាក់ក៏ព្រោះតែពួកគេឃើញពីសភាពយ៉ាប់យ៉ឺនរបស់អ្នកជម្ងឺទើបតែចូលមកនេះពេក។
«ឡេឡានី..ឡេឡានីអូននឹងមិនអីទេណា៎ ជុប៎» អ្នកជម្ងឺម្នាក់នោះមិនបានបញ្ជូនមកដល់តែម្នាក់ឯងឡើយតែក៏មានអ្នកមកជាមួយ៣-៤នាក់ដែរ គ្រាន់តែក្នុងចំណោមពួកគេនោះមានបុរសម្នាក់បង្ហាញភាពព្រួយបារម្ភខ្លាំង គេជាអ្នកបីនាងចូលមកហើយក៏ជាអ្នកកាន់ដៃនាងជាប់ណែនតាំងពីដាក់នាងចុះពីរង្វង់ដៃភ្លាម ហូស៊ុកលូកទាញដៃនាងម្ខាងយកមកថើបហាក់បីដូចជាព្យាយាមផ្ដិតក្ដីសង្ឃឹមនឹងភាពនឹករលឹកទៅជាមួយនាង ហើយក៏រំពឹងថានាងនឹងមិនកើតអីធ្ងន់ធ្ងរទៅចុះ។
«អត់ទោសលោកសុំរង់ចាំនៅខាងក្រៅ» ហូស៊ុកក៏កាន់ដៃនាងរហូតទាល់តែមកដល់ខាងមុខបន្ទប់សង្គ្រោះបន្ទាន់ទើបឈប់ក៏ព្រោះតែមានគ្រូពេទ្យ២នាក់ឃាត់ នាយក៏មិនបានរឹងទទឹងនឹងយល់ព្រមលែងដៃឲ្យគេនាំឡេឡានីចូលទៅខាងក្នុង។
«អ្នកប្រុសធំ! អ្នកនាងឡេឡានីច្បាស់ជាមិនអីទេ» ម៉ាដាមម៉ែលចូលមកបំណងចង់លួងលោមអ្នកប្រុសរបស់គាត់ថាឡេឡានីនឹងមិនបានកើតអី តែមួយស្របក់គាត់ក៏បែរជាខ្ទប់មុខយំក៏ព្រោះសូម្បីតែគាត់ក៏មិនអាចកុហកបានដែរថាឡេឡានីអាចនឹងឆ្លងផុតរឺមួយក៏អត់ព្រោះតែសភាពធ្ងន់ធ្ងររបស់នាង គ្រាដែលហូស៊ុកបីឡេឡានីចេញពីក្នុងផ្ទះមកគាត់ក៏ស្លុតសឹងតែទន់ជង្គង់ដល់ដីទៅហើយព្រោះតែគាត់ឃើញពីសភាពស្គមស្គាំងគ្មានកម្លាំងកំហែង បូកផ្សំនឹងរបួសដែលនៅលើថ្ងាសរបស់នាង។
«អ្នកនាងតូចរបស់អុំ..អ្នកនាងនឹងមិនអីទេណា៎ អុំសុំទោស» ម៉ាដាមក៏បានតែទ្រហោរយំនាំឲ្យហូស៊ុកកាន់តែធ្ងន់ចិត្តត្រដុកលើសដើម នាយក៏លើកដៃញីថ្ងាសរួចងាកមើលទៅក្មួយប្រុសដែលអង្គុយលើកៅអីរង់ចាំក្បែរនោះឲ្យពេទ្យលាងរបួសនៅលើដៃ ថេយ៉ុងមិនចូលបន្ទប់នឹងជម្នះចង់លាងរបួសនៅទីនោះព្រោះគេក៏ចង់ដឹងពីស្ថានភាពរបស់ឡេឡានី មិត្តសម្លាញ់ែតមួយរបស់គេ។
«មិនដឹងថាប៉ុន្មានថ្ងៃនេះនាងយំប៉ុណ្ណា? ឈឺចាប់ប៉ុណ្ណាទេ? នាងត្រូវដេកដើរឈរអង្គុយនឹកគិតដល់ថាបុរសដែលនាងទុកចិត្តនឹងស្រឡាញ់កំពុងតែទៅចួបនឹងអាណាព្យាបាលស្រីផ្សេងដើម្បីរៀបការនឹងទទួលខុសត្រូវលើគេ ទាំងដែលនាងជាអ្នកមកមុន..» ថេយ៉ុងពោលពាក្យទាំងនេះព្រមជាមួយនឹងទឹកមុខស្មើធេងហាក់បីដូចជាសោកសង្រែងក្នុងចិត្ត ត្បិតគេមិនមែនជាសមីខ្លួនគ្រាន់តែគិតក៏ឈឺនឹងតូចចិត្តទៅហើយ ចុះទម្រាំតែឡេឡានីជាអ្នកដែលចួបរឿងនេះផ្ទាល់ទៀត?
«លោកពូប្រហែលជាមិនចាប់អារម្មណ៍ទេ តែខ្ញុំសំឡឹងមើលឡេឡានីធ្លាក់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ឡេឡានីកាលពីគ្រាដំបូងដែលខ្ញុំធ្លាប់ចួបហាក់ដូចជារសាត់ចេញពីរាងកាយមួយនោះបន្តិចម្ដងៗ ក្មេងរពឹស ខិលខូចមិនដែលចុះចាញ់នឹងអ្នកណាក៏ប្រែជាស្ងប់ស្ងាត់នឹងចូលចិត្តសម្ងំលាក់ខ្លួន..នេះខ្ញុំបែរជានឹកឃើញដល់កាលដែលនាងយំតាមឡាននោះទៀតហើយ» ថេយ៉ុងបញ្ចប់ប្រយោគខ្លួនឯងដោយការងាកមុខចេញមិននិយាយអ្វីបន្ត តែគេក៏ជ្រួសនឹងវត្តមានរបស់នាងតូចម្នាក់ដែលចូលមកព្រមជាមួយនឹងបាច់ផ្កាមួយបាច់ហាក់ដូចជាចង់មកសួរសុខទុក្ខឡេឡានី។
«ខ្ញុំ..ខ្ញុំបានខលរកបងឡេឡានី ហើយ..ហ៊ឹក! ហើយអ្នកលើកគេបានប្រាប់ថាបងឡេឡានីឈឺ នៅពេទ្យ..ហ៊ឹកហ៊ឺ..បងស្រីមិនអីទេមែនទេលោកពូ?» រូម៉ាដែលឈរកាន់បាច់ផ្កានោះក៏ពេបមាត់យំ នាងព្យាយាមទប់តាំងពីមិនទាន់មកដល់ព្រោះនាងមិនចង់ឲ្យអ្នកមើលមកថានាងដូចជាក្មេង យំព្រោះតែរឿងអស់នេះ តែនាងទប់មិនបានពិតមែន។ «ហេតុអីក៏ឯងមកទីនេះបាន? ចុះបើអ្នកផ្ទះឯងដឹង? ទៅវិញទៅ..មុននឹងយើងឲ្យកូនចៅយើងដឹកនាងយកទៅដោយខ្លួនឯង» ហូស៊ុកមិនសូវជារាក់ទាក់ស្វាគមន៍នឹងរូម៉ាប៉ុន្មានត្បិតថាគ្រួសារនាងជាសត្រូវរបស់គ្រួសារគេ ម៉្យាងសមាជិកគ្រួសារគេក៏ជាអ្នកសម្លាប់ប៉ាម៉ាក់នឹងប្អូនរបស់នាយទៀតផង។
«ខ្ញុំសុំទោស..» រូម៉ាក៏អោនមុខចុះហាក់ដូចជាដឹងខុសនឹងបំពានខ្សែខណ្ឌដែលគ្រួសារទាំង២បានគូសជាស្រេច នាងក៏ហុចផ្កាឲ្យទៅម៉ាដាមម៉ែលរួចចាកចេញទៅយ៉ាងស្រងូតស្រងាត់ ថេយ៉ុងដែលនៅអង្គុយក្បែរនោះក៏បានតែលើកដៃឈ្លីថ្ងាសខ្លួនឯងតិចៗក៏ព្រោះតែរឿងវាចេះតែតានតឹងទៅៗហើយ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now