ភាគ១០២

495 26 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១០២

«អូននឹងមិនអីទេឡេឡានី..ឡេឡានី» ដំណើរបោះជំហានចូលមកព្រមជាមួយនឹងគ្រែអ្នកជម្ងឺដែលមានរាងកាយដាបទៅដោយឈាមរបស់ឡេឡានីឯណោះ ហូស៊ុកចូលមកតាមនាង កាន់ក្រសោបដៃនាងជាប់ណែនខ្លាចថាគេនឹងបាត់បង់នាងទៅ សង្ឃឹមគ្រប់យ៉ាងមានតែពឹងទៅលើដៃរបស់លោកដុកទ័រហើយ។
«សូមរង់ចាំនៅខាងក្រៅ..» ដូចជាសព្វមួយដងសាច់ញាតិមិនអាចចូលទៅក្នុងបន្ទប់សង្គ្រោះបានឡើយគឺមានតែរង់ចាំនៅខាងក្រៅមួយមុខប៉ុណ្ណោះ ហូស៊ុកក៏មិនរឹងទទឹងនឹងយល់ព្រមរង់ចាំស្ដាប់ដំណឹងឡេឡានីពីក្រៅ កែវភ្នែកក្រហមងាំងសំឡឹងមើលទៅនាងតូចដែលត្រូវបានគេផ្ទេរផ្ទល់ទៅកាន់គ្រែវះកាត់ សភាពទន់ល្អូករបស់នាងក៏នាំឲ្យហូស៊ុកកាន់តេតឹងណែនទ្រូងខ្លាំងលើសដើម។
(ម្ចាស់ប្រុស..បើសិនជាគ្រូពេទ្យហ៊ឹក..បើសិនជាគ្រូពេទ្យជួយកូនបាន ម្ចាស់ប្រុសកុំភ្លេចដាក់ឈ្មោះកូនយើងផងណា៎)
សកម្មភាពគ្រប់បែបយ៉ាងបូកផ្សំនឹងការទាញដៃនាយទម្លាក់លើពោះនាង ជាលើកដំបូងដែលគេបានដឹងលឺថានាងមានផ្ទៃពោះ នាងលាក់លួចមើលថែកូនស្ងាត់ៗមិនឲ្យគេដឹង បើសិនជាគេដឹង គេក៏មិនលែងដៃនាង មិនទុកឲ្យនាងចាកចេញ តែវាហួសពេលហើយ។
«បងសុំទោសឡេឡានី..បងសុំទោស» កាយមាំទាំសម្រូតចុះអង្គុយផ្ទាល់នឹងឥដ្ឋការ៉ូ ដៃផ្ទប់មុខខ្លួនឯងយំខ្សឹបខ្សួល គេមិនខ្មាសនរណាទៀតឡើយ គេពេលនេះដូចជាត្រឡប់ទៅកាន់អតីតកាលអ៊ីចឹង ដូចជារំលឹកដល់អ្នកម៉ាក់គេ ដែលស្លាប់ទៅទាំងមានប្អូនគេនៅក្នុងផ្ទៃ គេដូចជាស្លាប់ទាំងរស់ជាលើកទី២អ៊ីចឹងដែរ។
«ឡេឡានី..» គ្រានោះមិនត្រឹមតែនាយម្នាក់ឡើយដែលទន្ទឹងរង់ចាំពីដំណឹងរបស់ឡេឡានី ហើយមនុស្សម្នាក់ទៀតនោះជាហេនរីនឹងឯង គេមិនហ៊ានមកតាមឡានសង្គ្រោះជាមួយហូស៊ុកតែគេក៏ជិះឡានមកតាមក្រោយដើម្បីមកឲ្យទាន់ពេលមុននាងចូលបន្ទប់សង្គ្រោះបន្ទាន់តែគេក៏នៅតែមកយឺតមួយជំហានទាល់តែបាន។
«ឯង..» វត្តមានរបស់ហេនរីមិនបានធ្វើឲ្យហូស៊ុកមានអារម្មណ៍រំភើបនឹងអរគុណដែលគេបារម្ភពីឡេឡានីឡើយ ផ្ទុយទៅវិញក៏កាន់តែបញ្ឆេះកំហឹងខ្លាំងជាងមុនថែមទៀត រាងកាយដែលទោរទន់មុននោះក៏មិនដឹងជាមានកម្លាំងមកពីណាក្រោកឡើងនឹងស្ទុះទៅទាញក្របួចករអាវរបស់អ្នកម្ខាងទៀតមួយទំហឹង។
«ឯងនៅមានមុខមកទៀតមែនទេ?» ហូស៊ុកពោលឡើងទាំងដៃម្ខាងក្ដាប់ណាន់ចង់ដាល់ហេនរីទៅហើយ ចំណែកឯអ្នកដែលត្រូវគេចាប់ក្របួចក៏បានត្រឹមតែនៅស្ងៀមមិនបញ្ចេញកាយវិការច្រឡើងខាងមកកាន់ហូស៊ុកវិញឡើយ ត្បិតគេក៏ដឹងថាមូលហេតុអីបានជាហូស៊ុកខឹងនឹងការមកដល់របស់គេថ្នាក់នេះ។
«ឲ្យយើងបាននៅរង់ចាំឡេឡានីផងទៅ..»
«រង់ចាំ? ក្រោយពីឪពុកឯងបាញ់នាងដល់ចូលបន្ទប់សង្គ្រោះបែបនេះទៅហើយ ឯងក៏នៅមានមុខមកសុំរង់ចាំមើលឡេឡានីទៀតអ៊ីចឹងហ្អេស៎? អាចង្រៃយ៎..» ហូស៊ុកក្ដាប់ដៃកាន់តែណែនយាដាល់ហេនរីមួយទំហឹងតែវាក៏មិនត្រូវគេ តែបែរជាត្រូវអ្នកដែលចូលមកពាំងបំណងចង់ឃាត់ឯណោះទៅវិញ។
«បងថេយ៍..លោកប៉ា ហ៊ឹក» សំឡេងតូចស្រាលមួយបន្លឺឡើងឲ្យហូស៊ុកកាន់តែច្បាស់ថាអ្នកដែលគេដាល់ត្រូវនឹងជាអ្នកមកពាំងហេនរីឯណោះគឺជាថេយ៉ុង ក្មួយប្រុសរបស់គេនឹងឯង រូម៉ាកាលបើគ្រាន់តែទទួលដំណឹងពីថេយ៉ុងភ្លាមនាងក៏ប្រញាប់មកកាន់មន្ទីរពេទ្យព្រោះថាការដែលលោកប៉ានាងមកប្រឈមមុខគ្នាជាមួយត្រកូលហ្វ្រេដឌើរីកស៍វាមិនមែនជារឿងល្អឡើយ។
«ប្រុសតូច..នរណាឲ្យឯងមកទីនេះ?នរណាឲ្យឯងមកពាំងការពារវា?» ហូស៊ុកតំឡើងសំឡេងមួយទំហឹងទៅកាន់ក្មួយប្រុសព្រោះតែភាពខឹងសម្បារបូកផ្សំចូលគ្នាគ្រប់រឿង ថេយ៉ុងលូកដៃជូតឈាមចេញពីមាត់ខ្លួនឯង ខណៈរូម៉ាឯណោះអោបលោកប៉ានាងទាំងយំតែម្ដង។
«បានហើយ លោកពូ..ពេលនេះមិនមែនជាពេលត្រឹមមកបញ្ចេញកំហឹងដាក់គ្នាឡើយ ឡេឡានីកំពុងតែនៅក្នុងបន្ទប់សង្គ្រោះឯណោះទៅវិញទេដែលគួរឲ្យបារម្ភ»
«ឯងមានសិទ្ធិស្អីមកបញ្ជាក្បាលយើងឲ្យខឹងរឺក៏អត់នោះថេយ៉ុង អាល់ហ្វ្រេដដូ?» ហូស៊ុកកាន់តែខឹងលើសដើម ព្រោះថេយ៉ុងមិនត្រឹមតែមកពាំង ឈឺខ្លួនជួសត្រកូលផាទ្រីសៀរ៍ តែគេក៏នៅនិយាយលើកគ្រួសារសត្រូវចំពោះមុខគេបែបនេះ រឺក៏មកពីកូនស្រីត្រកូលផាទ្រីសៀរ៍បង្វិលក្បាលគេបានហើយ?
«ឯងមិនមែនជាយើង..ឯងមិនដែលចួបរឿងដូចជាយើង ឯងគ្មានថ្ងៃអាចយល់ពីវាឡើយ ឆាប់នាំពួកវាចាកចេញទៅ បើអាចឯងក៏ចេញពីមុខយើងដែរទៅ..»
«យើងមិនទៅណាទាំងអស់ដរាបណាយើងមិនបានដឹងពីដំណឹងរបស់ឡេឡានី..ឌឹប» ម្ដងនេះហូស៊ុកក៏មិនឲ្យភ្លាត់ដូចជាកាលពីមុនឡើយ គេដាល់ហេនរីមួយទំហឹងដល់គេដួលខ្ពោកទៅលើដី រូម៉ាក៏ចូលទៅរកលោកប៉ានាងតែក៏ត្រូវឪពុកបដិសេធនឹងក្រោកឡើងនឹងបោះជំហានចេញ។
«ហេតុអីក៏លោកពូស្អប់ខ្ញុំ ស្អប់គ្រួសារខ្ញុំខ្លាំងម៉្លេះ? ហ៊ឹកៗ» រូម៉ាសួរទៅហូស៊ុកទាំងយំ តែវាក៏មិនបានផលទៅលើហូស៊ុកឡើយ មានតែថេយ៉ុងម្នាក់ប៉ុណ្ណោះដែលខ្វល់ខ្វាយនឹងដឹកដៃនាំនាងចេញទៅជាមួយគេ។
«បងថេយ៍..បងថេយ៍លែងដៃម៉ា ហ៊ឹកៗ» ទោះបីជាថេយ៉ុងអូសទាញនាងមកក៏ដោយតែនាងក៏នៅតែចចេសមានៈចង់ចូលទៅនិយាយជាមួយហូស៊ុកឲ្យបានដាច់ស្រេច។
«ស្ដាប់បង..ម៉ាមិនគួរសួរលោកពូពីរឿងនោះឡើយ»
«ហេតុអី? បងថេយ៍ដឹងមែនទេ? ហ៊ឹកហេតុអីបានជាគ្រួសារពួកយើងស្អប់គ្នាថ្នាក់នេះ? ហេតុអីក៏លោកពូបងស្អប់លោកប៉ាខ្ញុំខ្លាំងម៉្លេះ?»
«ព្រោះលោកប៉ានាងជាកូនរបស់ឃាតករសម្លាប់ប៉ាម៉ាក់គាត់..» ថេយ៉ុងបញ្ចេញឃ្លាប្រយោគដែលលាក់កប់ក្នុងទ្រូងឯណោះចេញមកចំពោះមុខរូម៉ា ស្រីតូចដែលមានៈនឹងស្រែកកោកៗមុននោះក៏បែរជាស្ងាត់មាត់ ភ្នែកងាកសំឡឹងមើលទៅថេយ៉ុងហាក់ដូចមិនចង់ជឿ។
«បងថេយ៍និយាយពីអីខ្ញុំមិនយល់ទេ..ហ៊ឹក លោកតាខ្ញុំ..»
«លោកតារបស់ម៉ាជាអ្នកសម្លាប់ប៉ាម៉ាក់លោកពូ ហើយគាត់ក៏ជាមនុស្សតែម្នាក់ដែលបាញ់ឡេឡានីឲ្យនាងចូលបន្ទប់សង្គ្រោះបន្ទាន់ពេលនេះ..» រូម៉ាសឹងតែដួលគ្រេងមួយកន្លែងទៅហើយគ្រាន់តែបានលឺពាក្យពេចន៍អធិប្បាយរបស់ថេយ៉ុង កាន់តែបញ្ជាក់ឲ្យនាងយល់ច្បាស់ថាមូលហេតុអ្វីបានជាគាត់មិនចង់សូម្បីតែមើលនាង ព្រោះតែនាងមានឈ្មោះជាចៅរបស់ឃាតករសម្លាប់ប៉ាម៉ាក់អ៊ីចឹងរឺ?
«មិនពិតទេ! ហ៊ឹក..បងឡេឡានី..ហ៊ឹកបងឡេឡានីឲ្យម៉ាុសុំទោស ហ៊ឺ» រូម៉ាក៏បែរជាលើកដៃទាំងសងខាងត្រដុសចូលគ្នាតិចៗព្យាយាមសុំទោសអ្នកដែលកំពុងតែតទល់ជាមួយនឹងយមរាជដើម្បីរសរានឯណោះ ថេយ៉ុងក៏មិនអាចទ្រាំមើលនាងត្រដុសដៃសំពះសុំទោសទើបគេលូកដៃទាញនាងមកអោបក្រសោបជាប់ទ្រូងជាប់ណែន។
(ខ្សែខណ្ឌពួកយើងកាន់តែធំហើយម៉ា..)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now