ភាគ១១៤

462 18 0
                                    


កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១៤

កោះហាវ៉ៃ..
ក្រាក!
«ម៉ា..បងមកវិញហើយ» ថេយ៉ុងកាលបើគេយករូម៉ាមកទុកនៅសណ្ឋាគារដើម្បីចេញទៅមើលស្ថានការណ៍ខាងក្រៅឲ្យប្រាកដថាគ្រប់យ៉ាងប្រក្រតីរួចមកគេក៏ត្រឡប់ចូលមកកាន់បន្ទប់សម្រាកវិញ មិនភ្លេចទិញយកអាហារដែលនាងចូលចិត្តយកមកជាមួយផង ថេយ៉ុងរុញទ្វារចូលមកព្រមជាមួយនឹងស្នាមញញឹមតែស្នាមញញឹមនោះក៏ប្រែក្លាយមកជាភ្ញាក់ផ្អើលកាលបើឃើញនាងគេងឃ្លុំភួយជាប់។
ដៃដែលកាន់ថង់អាហារមានក្លិនឈ្ងុយឆ្ងាញ់ឯណោះក៏ត្រូវទម្លាក់ចុះមួយឡែក កាយមាំប្រញាប់សម្ដៅចូលទៅរកគ្រែម្ខាងដែលជារបស់រូម៉ាឯណោះ បើទោះបីពួកគេជាសង្សារនឹងគ្នាក៏ដោយក៏នាយគោរពតាមការសម្រេចចិត្តរបស់នាងមិនបំពាននាងក្រៅពីការអោបនិងថើបដែលនាងអនុញ្ញាតនោះឡើយ។
«ម៉ា! អូនយ៉ាងមិចហ្នឹង? មិចក៏ក្ដៅខ្លួនខ្លាំងម៉្លេះ?» ថេយ៍លូកដៃប៉ះថ្ងាសមនុស្សស្រីជាទីស្រឡាញ់មុននឹងលាន់មាត់កាលបើថ្ងាសនាងឡើងក្ដៅងំដូចជារងើកភ្លើងទាំងដែលមុននឹងគេចាកចេញទៅប្រមាណជាជិត១ម៉ោងមុននេះនាងនៅធម្មតាសោះ។
«ប្រហែលមកពីមួយរយៈនេះអូនមិនសូវបានគេងគ្រប់គ្រាន់ព្រោះតែការប្រឡងបញ្ចប់..» មិនរង់ចាំដល់រូម៉ាបញ្ចប់ប្រយោគខ្លួនសិនឡើយ ថេយ៉ុងក៏ស្រវ៉ាចូលអោបនាងនិងថើបសក់នាងជាច្រើនខ្សឺតព្រោះតែភាពព្រួយបារម្ភ រូម៉ាកាលបើបានទទួលការអោបក្រសោបយ៉ាងកក់ក្ដៅភ្លាមនាងក៏ប្រញាប់លូកដៃអោបក្រសោបតបទៅកាន់គេវិញភ្លាម បិទភ្នែកតិចៗសម្ងំគេងក្រែងបានធូរស្រាលបន្តិច។
«អូនលេបថ្នាំទេ? នឹងអាលបានសម្រាកហើយក៏បានធូរស្រាលណា៎» មិនបង្អង់ចាំដល់នាងឆ្លើយថេយ៉ុងក៏រើខ្លួនបម្រុងនឹងទៅបើកកាបូបយកថ្នាំដែលគេសាគួរទុកតែក៏បែរជាត្រូវរូម៉ាចាប់ដៃនាយជាប់ទាំងនាងនៅបិទភ្នែក។
«មិនលេបបានទេ? តែបន្តិចទៀតនឹងអស់អីហើយណា៎ បងថេយ៍នៅគេងជាមួយម៉ា ម៉ានឹងជាភ្លាម» រូម៉ាចចេសមិនព្រមលេបថ្នាំហើយនៅឆ្លៀតអោបសង្សារឡើងខ្វៀនថែមទៀតផង ថេយ៉ុងក៏ញញឹមបន្តិចរួចលូកដៃប៉ះអង្អែលក្បាលរបស់រូម៉ាស្រាលៗ។
«ក៏បាន! តែថាយ៉ាងហោចកូនអូនត្រូវញ៊ាំទឹកផ្លែឈើសិនហើយសឹមគេងណាអូខេ?» រូម៉ាក៏ច្បូញបបូរមាត់ទាំងបិទភ្នែករួចក៏ងក់ក្បាលឆ្លើយតបទាំងបង្ខំចិត្ត ថេយ៉ុងអោនទម្លាក់ស្នាមថើបលើផែនថ្ពាល់នាងបន្តិច មុននឹងប្រញាប់ក្រោកឡើងទៅយកទឹកផ្លែឈើដែលនៅក្នុងថង់ចេញមក ថេយ៉ុងក៏បើកគម្របទឹកផ្លែឈើឡើងរួចងាកមើលទៅនាងល្អិតរូម៉ាបន្តិច។
(បងត្រូវជំទាស់និងបំណងអូនម្ដងហើយណា៎ ព្រោះបងចង់ឲ្យអូនឆាប់ជាណា៎) ថេយ៉ុងបញ្ចប់ឃ្លាប្រយោគខ្លួនឯងបន្តិចរួចក៏កាច់ថ្នាំដាក់ក្នុងកំប៉ុងទឹកផ្លែឈើរួចកូរវាទៅមកទាល់តែរលាយចូលក្នុងទឹកផ្លែឈើនោះអស់ទើបនាយយកវាទៅឲ្យរូម៉ា។
«មោះចាំបងជួយ» ថេយ៉ុងចូលមកជិតរូម៉ារួចក្រសោបបីនាងឡើងមុននឹងដាក់ទឹកផ្លែឈើឲ្យនាងផឹក រូម៉ាក៏ងើបមើលមុខគេបន្តិចមុននឹងដាក់ទុយោចូលមាត់និងបឺតវាក្អឹកៗតាមបំណងរបស់ថេយ៉ុង។
«ឆ្លាត! ឥលូវអូនគេងទៅបងទៅរកកន្សែងមកប្ដូរជាមួយនឹងកន្សែងចាស់របស់អូនសិននឹងអាលបានអូនទៅសម្អាតខ្លួននិងញ៊ាំអាហារណា៎» រូម៉ាក៏មើលទៅគេរួចងក់ក្បាលតិចៗ ស្រីតូចក៏តាមមើលការចាកចេញរបស់ថេយ៉ុងទាំងញញឹមរួចក៏ក្រោកឡើងអង្គុយមុននឹងមានអារម្មណ៍ថាទន់ខ្លួននឹងដួលខ្ពោកទៅលើពូកវិញ រូម៉ាព្យាយាមប្រើកម្លាំងដើម្បីនាំខ្លួនក្រោកម្ដងទៀតតែនាងក៏មិនអាចសូម្បីតែកម្រើកដៃជើងបាន បានត្រឹមតែដេកក្រាបនៅលើពូកនោះ។
«ហេតុអីក៏ខ្ញុំមានអារម្មណ៍អស់កម្លាំងបែបនេះ បើបងថេយ៍មិនបានឲ្យថ្នាំខ្ញុំលេបផង ហ៊ឺ! អត់ទេ..មិនអាចគេងទាំងចឹងទេ ខ្ញុំមិនទាន់បាននិយាយប្រាប់បងថេយ៍នៅឡើយទេថាខ្ញុំប្រតិកម្ម-ហ៊ឺ» ស្រីតូចបែរជាដេកស្ដូកទៅដូចជាអ្នកដែលគេងលង់លក់ធម្មតាអ៊ីចឹងគ្រាន់តែថានាងមិនអាចក្រោកមកវិញឡើយបើសិនជាថេយ៉ុងដាស់។
..
ខណៈអ្នកនៅខាងនេះកំពុងតែមានបញ្ហាខាងលោកពូរបស់ថេយ៉ុងនៅកាលីហ្វ័រញ៉ាឯណោះក៏ហាក់មិនសូវជាល្អដូចគ្នា ត្បិតតាំងពីថ្ងៃដែលឡេឡានីខឹងហូស៊ុកមកនាងក៏មិនគេប៉ះនាង ថែមទាំងងក់ងរមិនចង់រួមតុអាហារជាមួយទៀតផង មិនតែប៉ុណ្ណឹងសូម្បីតែពេលគេងក៏នាងមិនព្រមអោបគេដែរ។
«ហ៊ឺ..» ឡេឡានីរឹងខ្លួនបន្តិចកាលបើមានបាតដៃក្រាស់ចូលមកអោបរាងកាយទាំងនាងបិទភ្នែកមិនទាន់បាន៥នាទីផង ហូស៊ុកអោបក្រសោបនាងជាប់ណែន ដៃម្ខាងទាញដៃនាងឲ្យមកប៉ះសក់គេតាមទម្លាប់។
«ធ្វើដូចដើមមក កុំឲ្យបង្កើតទម្លាប់អោយបងហើយក៏ឈប់ភ្លាមៗបែបនេះ» ហូស៊ុកឈ្មុលថើបថ្ពាល់នាងដល់នាងតូចកាន់តែចម្លែកចិត្ត ឡេឡានីក៏រើខ្លួនចេញតែក៏ត្រូវគេទប់ចង្កេះជាប់។
«ចង់ទៅណា? នៅជាមួយបងហើយ..» ហូស៊ុកមិនព្រមទទួលការរក្សាគម្លាតដែលនាងបាននិយាយហើយក៏មិនព្រមធ្វើតាមការសន្យាដែលមានជាមួយនាងកាលពីថ្ងៃទៀត គ្រាន់តែនាងមិនរញ៉េរញ៉ៃគេមួយថ្ងៃ គេក៏នឹកនាងស្ទើរតែស្លាប់ទៅហើយ។
«បង? នេះម្ចាស់ប្រុសមិនគោរពសន្យាទៀតហើយ ស្អប់ណាស់ ហ៊ឹស» ឡេឡានីប្រញាប់បែរខ្លួនចេញទាំងខឹងតែនាងក៏មិនអាចគេចពីការអោបក្រសោបបាន។
«គេចទៅណា?បងមិនទាន់អោបអូនអស់ចិត្តផង ឈប់ងរទៅមើល បងមិនបានទៅគិតអ្វីរឺក៏កាន់ជើងស្រីផ្សេងឯណា? បងតែងតែនៅខាងអូនរហូតទេតើស៎» ហូស៊ុកព្យាយាមបកស្រាយតែឡេឡានីក៏ក្ដាប់មាត់រួចព្យាយាមរើបម្រាស់ចេញ នាងក៏រើបានសម្រេចនឹងប្រញាប់ក្រោកឡើងតែ..
«អ..អូយ៎» នាងក្រោកឈរមិនទាន់បាន២វិនាទីផងនាងក៏ដួលអុកគូថលើពូកជាថ្មី ដៃស្រឡូនលូកប៉ះអង្អែលពោះខ្លួនឯងទាំងឈឺចាប់ ឈឺដល់ថ្នាក់នាងត្រូវននៀលលើពូកទៅហើយ។
«ឡេឡានី..ឡេឡានីអូនកើតអី?» ហូស៊ុកដែលកំពុងតែពេញចិត្តនឹងការញ៉ោះនាងមុននោះក៏បែរជាភ្ញាក់ផ្អើលនឹងប្រញាប់បើកភួយឡើងនឹងចូលមកជិតនាង ដៃមាំទាំត្រកងបីនាងឡើងមិនចាំបាច់ដល់នាងឆ្លើយទាន់ព្រោះថាមើលតែអាការៈនាងក៏ដឹងថានាងមិនស្រួលដែរ។

មន្ទីរពេទ្យ..
«លោកដុកទ័រ? លោកដុកទ័រនិយាយថាយ៉ាងមិច? កូន..កូនខ្ញុំយ៉ាងមិច?» គ្រាន់តែទទួលបានការពិនិត្យមើលពីដុកទ័រភ្លាម ឡេឡានីក៏ប្រញាប់សួរទៅកាន់គាត់ភ្លាម លោកដុកទ័រក៏ពិនិត្យមើលផ្ទៃពោះនាងបណ្ដើរជ្រឹមចិញ្ចើមបណ្ដើរ ដោយមិនឃើញគាត់ឆ្លើយតបមកវិញភ្លាមអ្នកជាម្ដាយឯណេះក៏ពេបមាត់យំរួចអោបអ្នកជាទីស្រឡាញ់ដែលនៅក្បែរនោះ។
«កុំយំ! បងជឿថាកូននឹងមិនអីទេ» ហូស៊ុកលូកដៃកាន់ស្មានាងរួចថើបសក់នាងស្រាលៗ លោកដុកទ័រក៏ទាញវែនតាចុះបន្តិចរួចបង្ហាញភាពតានតឹង។
«កូនអ្នកនាងមើលទៅយ៉ាប់ហើយ» ឡេឡានីឯណោះក៏សភ្នែកកាលបើបានលឺលោកដុកទ័រនិយាយពីអាការៈរបស់កូននៅក្នុងផ្ទៃឯណោះ ហើយអ្នកដែលភ័យជាងនាង ទៅទៀតនោះគឺជាឪពុករបស់គេនឹងឯង។
«យើងមិនអាចស្ដាប់ដង្ហើមនឹងចលនាបេះដូងរបស់ទារកបានទេ..គេមិនឲ្យសញ្ញាតាំងពីអ្នកនាងឡេឡានីមកដល់ពេទ្យដំបូងម៉្លេះ»
«អត់ទេ ហ៊ឹកៗអត់ទេ..» ឡេឡានីឯណោះក៏កាន់តែកញ្ជ្រោលខ្លាំងលើសដើមកាលបើលឺលោកដុកទ័រនិយាយបែបនោះដៃតូចស្រឡូនលូកកាន់ក្រសោបពោះខ្លួនឯងហាក់ខ្លាចថាគេនឹងបំបែកសាច់ឈាមតែមួយរបស់នាងទៅ។
«៣ម៉ោងទៀតខ្ញុំនឹងមកពិនិត្យមើលអ្នកនាងជាថ្មី បើសិនជាក្មេងនៅតែមិនមានសញ្ញាតបតរពួកយើងសុំធ្វើការវះកាត់ហើយ» លោកដុកទ័របញ្ចប់ប្រយោគដោយការនាំខ្លួនចាកចេញទៅទុកឲ្យហូស៊ុកនឹងឡេឡានីនៅទីនោះ។
«ហ៊ឹកហ៊ឺ អត់ទេ..ម្ចាស់ប្រុសកូនរបស់ពួកយើងនឹងមិនអីទេ ហ៊ឺៗកូន..កូនម៉ាក់» ឡេឡានីក៏កាន់ពោះខ្លួនឯងស្រែកយំទាំងឈឺចាប់ខណៈរាងកាយនាងត្រូវបានម្ចាស់ប្រុសអោបក្រសោបជាប់ នាយបិទភ្នែកទាំងទ្រូងញ័រសឹងតែធ្លាយទៅហើយ។
(សុំមេត្តា កុំឆក់កូនខ្ញុំទៅអី)

អរគុណសម្រាប់ការអាន

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now