ភាគ៦៣,៦៤

705 38 0
                                    

នេះបានហៅថាអ្នកតស៊ូស្វាហាប់មែន អេតមីនតំឡើងលក្ខខណ្ឌហើយនៅយកឈ្នះបាន សំខាន់ឈ្នះមុនម៉ោងទៀត ហាសហា៎

តោះ២ភាគតាមសន្យា..

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៦៣,៦៤

អេដវីនចូលមកកាន់បន្ទប់វីអាយភីនោះដោយមានកូនចៅរបស់ហូស៊ុកជាអ្នករុញចូលមក ហើយក៏ចូលមកប្រទះនឹងចៅហ្វាយតូចធំកំពុងតែឈ្លោះពីរឿងប្រឌិតដែលស្រីម្នាក់នោះបានបង្កើតឡើង នេះបើសិនជាគេមិនទាន់ដឹងខ្លួន រឿងមិនកាន់តែយ៉ាប់យ៉ឺនទៅហើយទេរឺ?
«អេដវីន?!» ហូស៊ុកក៏ព្រលែងដៃពីករអាវក្មួយប្រុសរួចងាកមកមើលអេដវីនវិញ គេក៏ចង់ដឹងឲ្យបានច្បាស់ពីអ្វីដែលអេដវីននិយាយមុននោះ តើគេបានដឹងអ្វីមកខ្លះ?
«នេះឯងយ៉ាងមិចទៅហើយ? ឯងនឹងនាងក្មេងនោះត្រូវគេវាយប្រហារដូចគ្នាតែមើលទៅឯងដូចជាធ្ងន់ធ្ងរជាងឆ្ងាយណាស់» ថេយ៉ុងលើកដៃជូតវាសឈាមពីបបូរមាត់ខ្លួនឯងបន្តិចរួចមិនភ្លេចសួរពីកូនចៅដែលត្រូវគេរុញចូលមកនោះដែរ អេដវីនក៏ងាកមើលទៅនាយព្រមជាមួយនឹងទឹកមុខបែបងឿងឆ្ងល់។
«អេមម៉ាលីត្រូវគេវាយប្រហារដែរ?»
«អាចមកពីឯងត្រូវគេវាយប្រហារមុន-»
«អេមម៉ាលីជាគ្នារបស់ពួកនោះ វាចាក់ខ្ញុំព្រោះតែខ្ញុំលបលួចស្ដាប់លឺថាអេមម៉ាលីប្រើល្បិចថាមានកូនជាមួយចៅហ្វាយដើម្បីចងជើងចៅហ្វាយ..» អ្វីដែលអេដវីនបាននិយាយក៏នាំឲ្យគ្រប់យ៉ាងហាក់ប្រែទៅជាស្ងប់ស្ងាត់មួយរំពេច ទាំងថេយ៉ុង ទាំងម៉ាដាមម៉ែលក៏ភាំងដែលបានលឺថាវាជាផែនការដែលអេមម៉ាលីបានរៀបចំ។
«ឯងប្រាកដទេ? ឯងឆ្លើយមកអេដវីន..នាងពិតជាមិនមានកូនជាយើងមែនទេ?»
«នាងមិនទាំងបានឡើងគ្រែជាមួយចៅហ្វាយផងទាន៎ វាជាផ្នែកមួយនៃផែនការរបស់នាងនឹងពួកនោះ..» អេដវីនពោលឡើងទាំងមុខមាំ គេក៏ខឹងសម្បារមិនស្ទើរដែលមកត្រូវឈឺខ្លួនព្រោះតែស្រីមាយាម្នាក់នឹង តែអ្នកដែលគួរតែខឹងសម្បារជាងគេនៅពេលនេះគឺជាហូស៊ុកទើបត្រូវ ព្រោះគេក៏ចាញ់បោកអេមម៉ាលីនឹងត្រូវនាងបង្វិលក្បាលជាច្រើនរឿងដូចដែលថេយ៉ុងបាននិយាយមិនខុសពិតមែន។
«ចង្រៃយ៎អើយ!» ហូស៊ុកក៏កាន់តែក្រពុលមុខ កំហឹងក៏វាចេះតែកើនឡើងពីមួយកម្រិតទៅមួយកម្រិតទៀត នាយបែរលើកដៃជ្រប់មុខខ្លួនឯង មុននឹងបើកភ្នែកឡើងឃើញរាងកាយដេកស្ដូករបស់ឡេឡានីម្ដងទៀត គេក៏ចងចាំនូវពាក្យសម្ដីដែលនាងធ្លាប់បាននិយាយមកកាន់គេ។
(បើសិនជាអ្នកដែលមានកូនជាខ្ញុំ លោកម្ចាស់អាចនឹងយល់ព្រមទាំងឆាប់រហ័សបែបនេះទេ?)
(ខ្ញុំកំពុងតែឆ្ងល់ថាហេតុអីក៏លោកម្ចាស់តែងតែនិយាយពីរឿងមង្គលការឲ្យតែនិយាយដល់អេមម៉ាលីម្ដងៗ ហ៊ឹក)
(ខ្ញុំលែងមានអារម្មណ៍ថាគាត់ព្រមឲ្យខ្ញុំនៅព្រោះតែគាត់ស្រឡាញ់នឹងចាត់ទុកខ្ញុំជាកូនទៀតហើយ ហ៊ឹកៗ)
ពាក្យសម្ដីគ្រប់បែបយ៉ាងដែលឡេឡានីធ្លាប់បាននិយាយវាហាក់នៅដក់ជាប់ពេញក្នុងខួរក្បាលរបស់ហូស៊ុកនៅឡើយ គ្រាដែលនាងនិយាយគឺពោរពេញទៅដោយភាពឈឺចាប់តាមការសំឡេងត្អូញត្អែរនោះ នាងក៏យំនៅចំពោះមុខគេប្រៀបបីដូចជានាងបាត់បង់គ្រប់យ៉ាងជាថ្មីព្រោះតែរឿងមួយនេះ។
«បែបនឹងមែនទេទើបឡេឡានីតែងតែយំនឹងខឹងជាមួយនឹងយើងគ្រប់ពេល?» ហូស៊ុកទម្លាក់ខ្លួនអង្គុយនៅលើពូកក្បែរឡេឡានីរួចលូកកាន់ក្រសោបដៃអ្នកកំពុងគេងលង់លក់ឯណោះម្ដងទៀត នាងគួរតែនិយាយប្រាប់គេថាអេមម៉ាលីបានធ្វើអ្វីខ្លះមកលើនាង មិនមែននៅស្ងៀមស្ងាត់បែបនេះឡើយ ព្រោះចុងក្រោយពួកគេទាំង២ក៏ឈឺចាប់បែបនេះ។
«នាងមិនមែនចូលមកដោយគ្មានគោលបំណងទេចៅហ្វាយ នាងមានអ្នកតាមឃ្លាំមើលនឹងចាំចាត់ការសម្អាតឲ្យនាងគ្រប់រឿង គ្រាន់តែខ្ញុំមិនដឹងថាពួកនោះជានរណា?» អេដវីនចងចិញ្ចើមបន្តិចរួចក៏ងាកបែរទៅម្ខាង ថេយ៉ុងក៏គ្មានអ្វីត្រូវនិយាយដូចគ្នាព្រោះគេក៏មិនបានដឹងពីផែនការដែលហូស៊ុកនឹងលោកហ្គេសស្ពើបានរៀបចំឡើយ។
«នាងជាអ្នកប្រព្រឹត្តិអ៊ីចឹងនាងក៏គួរតែជាអ្នកសារភាពដោយខ្លួនឯង» ហូស៊ុកនិយាយឡើងដោយសំឡេងប្រាកដប្រជា ទឹកមុខមាំទាំក៏ងាកមើលទៅអ្នកដែលរងគ្រោះព្រោះតែល្បែងរបស់អេមម៉ាលីឯណោះ នាយលូកដៃអង្អែលប៉ះក្បាលឡេឡានីរួចក៏អោនទម្លាក់ស្នាមថើបនៅលើថ្ងាសនាងបន្តិច។
(គេងឲ្យស្រួលណា៎ ពេលដែលអូនក្រោកមកគ្រប់យ៉ាងប្រាកដជាត្រឡប់មកល្អជាថ្មី)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now