ភាគ២០+២១+២២

938 51 0
                                    

៣ភាគតាមសន្យាដែលឡាច៎អាល់ប៊ុមម្សិលមិញ🤍 អានរួចខមិនផង ព្រោះបើខមិនតិចអេតមីនអាចនឹងបន្ថយហ្គេមហើយ

កំណាន់ចិត្តម៉ាហ្វៀ
ភាគ២០+២១+២២

«ទៅ..ទៅជាមួយម្ចាស់ប្រុសហេស៎?» ឡេឡានីកាន់តែភាំងជាងមុននេះទៅទៀត ស្រីតូចក៏ប្រញាប់ប្រញាល់រត់ទៅតាមពីក្រោយហូស៊ុកភ្លាមព្រោះតែចង់សួរឲ្យដឹងរឿង។ «សូមស្វាគមន៍លោក..អូ! លោកហ្វ្រេដ៍ឌើរីកស៍?» បុគ្គលិកក្នុងហាងដំបូងក៏ស្វាគមន៍ធម្មតា តែកាលបើបានឃើញថាជានាយហូស៊ុក ពួកគេក៏ប្រញាប់ប្រើភាសាការនិយាយផ្សេង បុគ្គលិកម្នាក់ក៏ប្រញាប់ចូលទៅរកម្ចាស់ហាងថែមទៀតផង មួយសន្ទុះក៏មានមនុស្សស្រីម្នាក់ចេញមកប្រញាប់ប្រញាល់ព្រមជាមួយនឹងស្នាមញញឹមរាក់ទាក់ អ្នកណាមិនភ្ញាក់បើសុខៗអ្នកជំនួញនឹងជាម៉ាហ្វៀប្រចាំតំបន់មកហាងពួកគេបែបនេះ។
«ស្វាគមន៍អ្នកប្រុស នេះខ្យល់អីបក់អ្នកប្រុសមកដល់ហាងខ្ញុំថ្ងៃនេះ?» ថៅកែស្រីម្នាក់នោះនិយាយរាក់ទាក់ជាមួយហូស៊ុករួចក៏ងាកភ្នែកមើលឃើញមានក្មេងស្រីម្នាក់នៅឈរកៀកក្បែរនឹងហូស៊ុកនាងក៏ទទួលដឹងភ្លាមរួចក៏ចូលទៅជិតឡេឡានីនឹងកាន់ស្មានាងជាប់បែបស្និតស្នាល។
«នាងនឹងត្រូវទៅចូលរួមពិធីជប់លៀងជាមួយយើង អ៊ីចឹងតុបតែងនាងនឹងយកឈុតណា៎ថ្មីបំផុតមកឲ្យនាងផង»
«ធានាជូនណា៎អ្នកប្រុស..តោះនាងអូនទៅជាមួយបងយើងណា៎ ហីយ៉ា! មុខគួរឲ្យស្រឡាញ់ណាស់»
«តែ..ម្ចាស់ប្រុស!!» ឡេឡានីក៏ងីងើហាក់មិនដឹហខ្យល់អី បានត្រឹមងាកមើលមកម្ចាស់ប្រុសទាំងដែលនាងត្រូវគេអូសចូលទៅខាងក្នុងឯណោះ ហូស៊ុកក៏ជ្រែងហោប៉ៅសំឡឹងមើលទៅនាងរួចក្រវីក្បាលបន្តិច គេក៏នាំខ្លួនចូលទៅអង្គុយក្នុងបន្ទប់វីអាយភីដើម្បីរង់ចាំតែម្ដង។

ឡេឡានីឯណេះនាងមកដល់ជាន់ខាងលើក៏មានបុគ្គលិកជាច្រើននៅឈរតម្រង់ជាជួរតែម្ដង ថៅកែស្រីនោះក៏នាំនាងចូលមកដល់ខាងក្នុងបន្ទប់វីអាយភីដែលមានអាងទឹកក្ដៅឧណ្ឌបានរៀបជាស្រេចនឹងមានផ្ការោយលើនោះ។
«អូនទៅដោះខោអាវចេញទៅ..»
«ហ្អេ៎! មីងមកឲ្យខ្ញុំដោះខោអាវចេញយ៉ាងមិច? អត់ទេ..» ឡេឡានីក៏ប្រញាប់គេចចេញនឹងលើកដៃបិទបាំងខ្លួនទាំងនៅស្លៀកពាក់ជិតនៅឡើយ ថៅកែហាងក៏ច្រត់ចង្កេះច្បូញមាត់បន្តិចរួចងាកមើលទៅកូនចៅស្រីៗដែលនៅក្បែរនោះ។
«ហ្អាយ៎..អត់ទេ! លែង..លែងខ្ញុំមិនស្រាតខោអាវទេ»
«ចាត់ការផ្លាស់អាវនាងចេញឲ្យអស់នឹងអាលមកត្រាំទឹក» ថៅកែស្រីនោះក៏បញ្ជាកូនចៅឲ្យលើកឡេឡានីទាំងទីងណាត់ទីងណែងទៅកាន់បន្ទប់ផ្លាស់ឈុតឯណោះ ស្រីតូចក៏ស្រែកឡាំប៉ារហូតទាល់តែចូលបាត់ទៅក្នុង សំឡេងនាងក៏ធ្វើឲ្យភ្ញៀវម្នាក់ដែលទើបតែចេញពីបន្ទប់វីអាយភីក្បែរនោះប្រញាប់ឆផងចូលមកមើល។
«នេះមានរឿងអីហ្អេស៎?»
«អូ!គឺក្មេងនឹងណាអ្នកនាង នាងមកតុបតែងខ្លួនដើម្បីទៅចូលរួមពិធី តែមើលទៅវាប្រហែលជាលើកទីមួយរបស់នាងហើយទើបនាងខ្លាចបែបនេះ» ថៅកែស្រីក៏និយាយពន្យល់បកស្រាយ ភ្ញៀវម្នាក់នោះក៏ញញឹមងក់ក្បាលរួចចាកចេញទៅបាត់ពីទីនោះ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now