ភាគ៩១

608 34 0
                                    

រឿង "កំណាន់ចិត្តម៉ាហ្វៀ"
#ភាគ៩១

«ម្ចាស់ប្រុស» កាលបើបានលឺសំលេងក្អួតចង្អោរបន្តជារឿយៗក្នុងបន្ទប់ទឹកឯណោះឡេឡានីក៏មិនបង្អង់ព្រមទាំងប្រញាប់នាំខ្លួនចុះពីគ្រែនឹងដើរសម្ដៅទៅបន្ទប់ទឹកភ្លាមព្រមជាមួយនឹងភាពព្រួយបារម្ភ។
«អេ៎..ម្ចាស់ប្រុសយ៉ាងមិចទៅហើយ?» ទម្រាំតែឡេឡានីមកដល់ខាងមុខបន្ទប់ទឹកឯណោះ ហូស៊ុកក៏ជ្រុលជាចេញមកវិញល្មម នាយបង្ហាញទឹកមុខបែបស្លេកស្លាំងឲ្យឡេឡានីបានឃើញ ស្រីតូចងើបមុខមើលទៅបុរសជាទីស្រឡាញ់បន្តិចរួចលូកដៃកាន់ប៉ះថ្ពាល់របស់អ្នកម្ខាងទៀតទាំងមិននិយាយពាក្យអ្វីសូម្បីតែមួយម៉ាត់។
«ប្រហែលមកពីបងមិនបានញ៊ាំអាហារទៀងពេលហើយ អូនកុំបារម្ភអី..» ហូស៊ុកនិយាយឡើងទាំងស្នាមញញឹមរួចក៏លូកដៃទាញនាងមកអោបក្រសោបជាប់នឹងដើមទ្រូង ឡេឡានីឯណោះក៏បានត្រឹមតែបិទភ្នែកញញឹមទទួលយកការអោបដ៏សែនកក់ក្ដៅមួយនោះ។
«និយាយអ៊ីចឹងបងនៅមិនទាន់បាននិយាយប្រាប់អូនទេមែនទេ?» ហូស៊ុកក៏ស្រាប់តែដកនាងចេញពីការអោបក្រសោបរួចកាន់ប៉ះស្មានាង ចោទសួរនូវសំណួរមួយដែលឡេឡានីត្រូវចងចិញ្ចើមឆ្ងល់។
«រឿងអីទៅម្ចាស់ប្រុស?!» កាលបើឡេឡានីសួរឡើងភ្លាមហូស៊ុកក៏ងក់ក្បាលយល់ថាគេពិតជាមិនទាន់បាននិយាយប្រាប់នាងពិតមែន ដៃមាំទាំលូកក្រសោបកាន់ដៃនាងនឹងនាំនាងទៅកាន់សាឡុងពូកដែលនៅក្បែរនោះរួចទាញស្មាឡេឡានីឲ្យនាងអង្គុយចុះកៀកក្បែរជាមួយគេ មុននឹងឈោងដៃទាញយកអាយផេតពីលើតុមក ចុចវាសដូចកំពុងរកអ្វីម៉្យាង។
«នេះឃើញហើយ! សម្រាប់អូន» ហូស៊ុកក៏បង្ហាញរូបភាពរ៉ូបស្រមោលរាត្រីស្រស់ស្អាតមួយឈុតទៅកាន់ឡេឡានីព្រមទាំងបញ្ជាក់ច្បាស់ថាវាជារបស់នាង ឡេឡានីក៏ងាកបើកភ្នែកម៉ក់ៗសំឡឹងមើលគេទាំងមិនយល់ថាគេកំពុងតែចង់ធ្វើអ្វី។
«មុនពេលដែលពួកយើងរៀបការ បងក៏ចង់នាំអូនទៅបញ្ចេញមុខមាត់ឲ្យមិត្តនឹងអ្នកជំនួញដទៃទៀតបានស្គាល់ដែរណាឡេឡានី ទៅជាមួយបងលឺទេ?ហើយ..» ហូស៊ុកបញ្ឈប់ប្រយោគដោយក្រោកពីសាឡុងដោយលូកដៃទាញនាងឲ្យក្រោកជាមួយនឹងគេដែរ ដៃមាំម្ខាងលូកកាន់ប៉ះចង្កេះនាង ខណៈដៃម្ខាងទៀតទាញដៃនាងឲ្យអោបកររបស់គេជាប់ រាងកាយយោលយោគទៅមកទាំងមិនមានតន្ត្រីតែក៏ហាក់អន្លង់អន្លោចនឹងមានក្ដីសុខចម្លែកសម្រាប់ពួកគេទាំង២នាក់។
«អូនអាចមិនសាកសមជាមួយម្ចាស់ប្រុសទេ តែអូនស្រឡាញ់ម្ចាស់ប្រុសណាស់ ពួកយើងកុំបែកគ្នាទៀតបានទេ? បើសិនជាពយកយើងបែកគ្នាម្ដងទៀតក៏អូនមិនឲ្យម្ចាស់ប្រុសជាអ្នកចាកចេញមុនទៀតដែរ ហិហិ» ឡេឡានីនិយាយរួចក៏សើច ហូស៊ុកក៏អោនមើលមុខនាងរួចញញឹមបន្តិច ក្មេងម្នាក់នេះតែងតែធ្វើឲ្យគេខ្នក់ខ្នាញ់ជានិច្ច មិនថាពេលនាងនិយាយរឺក៏ពេលនាងសើច។
«កុំញញឹមរឺធ្វើខ្លួនគួរឲ្យស្រឡាញ់បែបនេះដាក់ប្រុសណាផ្សេងទៀតយល់ទេ?» ឡេឡានីក៏ងើបមើលមុខនាយបន្តិចទាំងចងចិញ្ចើម។
«ហេតុអីទៅ?»
«យើងបញ្ជា..» ហូស៊ុកក៏ប្រើភាសាបែបនេះជាមួយនាង តែក៏ធ្វើឲ្យនាងកាន់តែអៀនជាមួយនឹងគេលើសដើមថែមទៀត អៀនដល់ថ្នាក់ផ្ទប់មុខនឹងទ្រូងហូស៊ុករួចអោបក្រសោបគេជាប់ណែនតែម្ដង ហូស៊ុកក៏បានត្រឹមក្រវីក្បាលនឹងលូកអង្អែលក្បាលនាងតិចៗ។
..
ខណៈអ្នកនៅកាលីហ្វ័រញ៉ាកំពុងតែផ្អែមល្ហែម អ្នកនៅប៉េកាំងឯណោះក៏មិនណយដែរ ថ្ងៃនេះជាថ្ងៃចុងក្រោយដែលថេយ៍នឹងរូម៉ាក៏ទស្សនកិច្ចសិក្សាហើយក្នុងថ្ងៃនេះពួកគេក៏ត្រូវបានគ្រូចាប់ដៃគូឲ្យធ្វើការស្រាវជ្រាវដែរ ទាស់ត្រង់ថារូម៉ានឹងថេយ៍មិនបាននៅក្រុមជាមួយគ្នាទេ។
«ម៉ាធ្ងន់ទេ? ចាំបងជួយស្ពាយកាតាបឲ្យ» រ៉ូហ្សេស៍បុរសជាមិត្តរួមទស្សនកិច្ចហើយក៏មានតួនាទីជាមិត្តរួមក្រុមជាមួយនឹងរូម៉ាក៏សួរនាំឡើងកាលបើបានឃើញនាងល្អិតស្ពាយកាតាបជាប់នៅនឹងស្មាឡើងភ្នំហាក់ដូចជាមិនហត់នឿយអ្វីសោះ ទើបគេមានបំណងចង់សួរនាំនឹងយកអាសារនាង។
«ខ្ញុំមិនអីទេ!បងកត់អ្វីដែលពួកយើងបានឃើញផងណា ព្រោះទៅវិញខាងសាលាទាំង២នឹងត្រូវធ្វើបទបង្ហាញផង» រូម៉ានិយាយទាំងញញឹមគួរឲ្យស្រឡាញ់ដល់ថ្នាក់នាយកម្លោះដែលជាដៃគូរួមក្រុមឯណោះញញឹមមិនឈប់។
ពួកគេបន្តដំណើរឡើងទៅទៀតខណៈដំណើរឈានមួយៗរបស់ពួកគេនោះត្រូវសម្លឹងមើលដោយមនុស្សម្នាក់ទៀតដែលគេប៉ងចង់បានរូម៉ាជាដៃគូតែក៏យឺតពេលទើបនាយត្រូវក្លាយជាដៃគូជាមួយរូហ្សាលីនឯណេះវិញ។
«បងថេយ៍..កុំដើរលឿនពេក» រូហ្សាលីនក៏ពោលឡើងទាំងហត់ដង្ហក់ត្បិតនាងព្យាយាមដើរតាមពីក្រោយថេយ៉ុងយ៉ាងញាប់ស្អេកហើយតែក៏នៅដើរមិនទាន់នាយទៀត។
«ញាប់ដៃជើងបន្តិចទៅរូហ្សាលីន វាជិតរសៀលទៅហើយប្រយត្ន័មិនទាន់គេ» ថេយ៉ុងមិនបានបង្ហាញភាពយកចិត្តទុកដាក់ជាមួយនឹងរូហ្សាលីនសោះ ព្រោះថាចំណាប់អារម្មណ៍គេទាំងអស់ផ្ដោតទៅលើក្មេងស្រីនៅក្រុមផ្សេងឯណោះអស់គ្មានសល់ទៅហើយ។
(ដើរមិនប្រយត្ន័សោះតិចដួលទៅនាងល្អិតអើយ) ដើរតាមពីក្រោយរូម៉ាបណ្ដើរថេយ៉ុងក៏គិតម្នាក់ឯងបណ្ដើរ ភ្នែកគេមើលទៅនាងល្អិតដែលដើរទាំងស្វាហាប់ខណៈដៃគូរបស់គេបោះដៃជើងសឹងតែមិនរួច បានតែស្រែកឲ្យគេចាំ គួរឲ្យធុញបំផុត។
«អាក៎..» គិតមិនទាន់ចប់ផងរូម៉ានាងក៏រអិលជើងនឹងដុំថ្មដួលពិតមែន ការដួលរបស់នាងបង្កជាការភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្នានៅទីនោះ រូហ្សេស៍ឯណោះក៏ប្រញាប់ទៅឲ្យទាន់នាងព្រោះចង់ជួយលើកនាង តែគេមិនបានដឹងឡើយថាមានក្រសែភ្នែកផ្សេងនឹងបុរសផ្សេងរង់ចាំតែឆក់យកឱកាសជានិច្ច។
«ម៉ា..ម៉ាយ៉ាងមិចទៅហើយ?» ថេយ៉ុងបំបុកស្មារូហ្សេស៍រួចចូលទៅលើករូម៉ាឡើង នាងតូចក៏ក្រវីក្បាលត្បិតថានាងមិនអាចក្រោកបានដោយសារតែរបួសនោះ ថេយ៉ុងក៏អោនមើលឃើញថាជើងនាងមានឈាមហូរមក មិនចាំយូរនាយក៏ប្រញាប់ទាញកាតាបនាងយកមកស្ពាយដោយដៃម្ខាង ងើយលូកត្រកងបីរាងកាយនាងឡើងម្នាក់ទៀត។
«លោកគ្រូអាចនាំពួកគេឡើងទៅលើភ្នំបាន ខ្ញុំយកម៉ាទៅសម្រាកនៅតង់ព្រោះនៅទីនោះទើបមានថ្នាំលាងរបួស» ថេយ៉ុងគ្រាន់តែជម្រាបតែមិនបានសុំការអនុញ្ញាតឡើយ ហើយលោកគ្រូឯណោះក៏មិនហ៊ានជំទាស់ដែរព្រោះនៅទីនោះមានអ្នកណាហ៊ានជំទាស់ជាមួយគ្រួសារត្រកូលមួយនេះទៅ? បើហ៊ានមានតែអាយុខ្លីហើយ...
«បងថេយ៍គួរតែទៅជាមួយរូហ្សាលីន នាងជាដៃគូបងណា៎» រូម៉ាក៏និយាយជាមួយអ្នកដែលបីនាងចុះមកឯណោះ ថេយ៉ុងក៏មិនបានបញ្ចេញប្រតិកម្មអ្វីតែបន្តបីនាងចុះមកកាន់ជំរុំតង់ដែលមានតែវត្តមានពួកគេឯណោះ មិនបង្អង់ថេយ៍ក៏បីនាងចូលទៅកាន់តង់ពួកគេរួចរ៉ូតវាបិទ។
«បងមិននឹងអាចទុកម៉ាឲ្យឈឺទៅ?»
«តែខ្ញុំក៏មានដៃគូដែរ បងរូហ្សេស៍- ហ៊ឹម» គ្រប់សម្ដីចង់និយាយតវ៉ាទាំងអម្បាល់ម៉ានក៏ត្រូវលេបចូលវិញកាលបើអ្នកម្ខាងទៀតប្រថាប់បបូរមាត់ថើបនាងទាំងមិនប្រាប់ជាមុន គេថើបមួយសន្ទុះទើបដកបបូរមាត់មកវិញ។
«ថ្ងៃក្រោយបើចាប់ក្រុមហាមចាប់ជាមួយប្រុសផ្សេងទៀត»
«ហេតុអី?»
«ព្រោះបងមិនចូលចិត្ត» ថេយ៉ុងនិយាយទាំងចងចិញ្ចើមរួចក្រោកឡើងទៅយកប្រអប់ថ្នាំដែលគ្រូបានចែកឲ្យ រូម៉ាក៏នៅស្ងៀមតែខ្លួន ឯភ្នែកក៏ងាកមើលទៅអ្នកដែលបែរខ្នងយកថ្នាំលាងរបួសឯណោះ ដៃតូចក៏លូកប៉ះមាត់ខ្លួនឯងបន្តិចមុននឹងញញឹមខ្ជឹបដោយគ្មានមូលហេតុ។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now