២៧,២៨

859 34 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ២៧,២៨

ល្ងាចម៉ោង៧..
ខណៈវេលាល្ងាចងងឹតស្លុបៗទៅហើយនោះក៏មានឡានមួយចូលមកដែលវាជាឡានដែលលោកម្ចាស់ហ្គេសស្ពើបញ្ជូនឲ្យទៅមន្ទីរពេទ្យតាំងពីថ្ងៃ ឡានចូលមកដល់ឈប់ចតនៅពីមុខវិមាន។
ទ្វារឡានបើកឡើងនាំរាងកាយមាំទាំរបស់ហូស៊ុក អ្នកដែលគ្រប់គ្នាបារម្ភពេញមួយថ្ងៃនោះចុះមក គេមានរបួសត្រង់ស្មាខាងឆ្វេងនឹងមានរបួសក្បាលបន្តិចបន្សល់ពីកម្ទេចគ្រាប់បែកនោះ គេមានរបួសច្រើនថ្នាក់នឹងហើយគេក៏នៅតែមិនខ្វល់នឹងប្រញាប់នាំខ្លួនចុះពីឡានយ៉ាងលឿនរួចឡើងហួសទៅខាងលើភ្លាម ហួសទាំងលោកប៉ានឹងក្មួយប្រុសគេទៀតផង ត្បិតគេបានលឺនឹងដឹងដំណឹងរបស់មនុស្សម្នាក់ដែលនាំឲ្យគេបារម្ភនឹងបប់ស្រន់ឲ្យដែលម៉ោងមកដល់ផ្ទះនឹងអាលគេទៅរកនាង។
«ឡេឡានី! ឡេឡានី ស្ទេឡាវីស? នាងនៅឯណា?» មកដល់ខាងក្នុងហូស៊ុកក៏ស្រែកហៅនាងតែមិនលឺនាងឆ្លើយ នាយប្រញាប់រត់ឡើងទៅជាន់ខាងលើភ្លាម សម្ដៅទៅបន្ទប់គេងរបស់គេ តែមកដល់ក៏ជ្រួសផ្លូវគ្នាជាមួយនឹងឡេឡានីល្មម នាងចេញមកទាំងភ្នែកឡើងហើមក្រហមព្រោះតែនាងយំពេញមួយថ្ងៃទៅហើយ ស្រីតូចក្ដាប់តុក្កតាមួយជាប់ណែន បបូរមាត់ពេបតិចៗកាលបើបានឃើញវត្តមានម្ចាស់ប្រុសដែលទៅចោលនាងតាំងពីព្រលឹមទាបភ្លឺមិនប្រាប់ហើយក៏នាំយករបួសមកវិញជាមួយទៀត។
«ឡេឡានី..» ហូស៊ុកមកឈរចំពោះមុខនាងរួចឧទានហៅឈ្មោះនាង ឡេឡានីក៏ខាំមាត់រួចលើកដៃម្ខាងគួកទ្រូងហូស៊ុកតិចៗ ទឹកភ្នែកក៏ស្រក់ចុះមកជាថ្មីទៀតនាំឲ្យហូស៊ុកកាន់តែពើតផ្សាក្នុងចិត្តលើសដើម។
«ម្ចាស់ប្រុសគិតចង់ទៅចោលខ្ញុំរឺ? ដឹងទេថាខ្ញុំក្រោកមកបាត់ដំណឹងម្ចាស់ប្រុសបែបនេះខ្ញុំភ័យយ៉ាងណាទេ ហ៊ឹកហ៊ឺ បឹប» រាងកាយពួកគេក៏ប៉ះគ្នាព្រោះតែការស្រវ៉ាអោបក្រសោបរបស់ហូស៊ុក នាយទាញនាងមកអោបក្នុងរង្វង់ដៃរួចមិនភ្លេចថើបសក់នាងជាច្រើនខ្សឺត ឡេឡានីឯណោះក៏ខ្ទប់មុខនឹងទ្រូងហាប់ណែនរួចយំ។
«ខ្ញុំស្មានតែម្ចាស់ប្រុសនឹងបោះបង់ខ្ញុំចោលដូចជាប៉ាម៉ាក់ខ្ញុំ ហ៊ឹកហ៊ឺ..»
«ឲ្យយើងសុំទោសឡេឡានី..សុំទោស» ហូស៊ុកអោបក្រសោបរាងកាយឡេឡានីនឹងលួងលោមនាងពីការយំខ្សឹបខ្សួលព្រោះបារម្ភពីខ្លួន ឡេឡានីឯណោះក៏ប្ដូរពីក្ដាប់ខ្ញាំនឹងគួកទ្រូងហូស៊ុកមកជាលូកអោបនាយពេញដៃវិញ ស្រីតូចមិនដែលខ្លាចអ្វីឡើយ ការវាយធ្វើបាប ការចោទប្រកាន់ នាងខ្លាចតែម៉្យាងប៉ុណ្ណោះគឺគ្រប់គ្នានឹងចាកចេញពីនាងដូចជាកាលដែលប៉ាម៉ាក់បង្កើតនាងបានបោះបង់ ប៉ាម៉ាក់ចិញ្ចឹមនាងក៏យកនាងទៅលក់ ជីវិតនាងចួបប្រទះនឹងការត្រូវគេបោះបង់ចោលជាច្រើនលើកច្រើនសារមកហើយទើបបានជាការបាត់វត្តមានរបស់ហូស៊ុកធ្វើឲ្យនាងមានការប៉ះទង្គិចផ្លូវចិត្តជាខ្លាំងបែបនេះ។
«ហ៊ឹកហ៊ឺ..» សំឡេងយំសោករបស់ឡេឡានីក៏អន្ទងហៅអ្នកឯទៀតឲ្យឡើងមកខាងលើ មុននឹងឈប់សំឡឹងមើលទៅកម្លោះក្រមុំទាំង២នាក់កំពុងតែអោបក្រសោបរាងកាយគ្នានោះ ឡេឡានីអោបហូស៊ុករឹតណែនខ្លាំងមែនទែនដល់ថ្នាក់ថាអ្នកឯទៀតអាចដឹងនឹងយល់ថានាងខ្លាចបាត់បង់មនុស្សប្រុសម្នាក់នេះខ្លាំងកម្រិតណា។
«ឡេឡានី..ស្ដាប់យើង» ហូស៊ុកក៏ប្រញាប់ដកខ្លួនពីការអោបក្រសោបរួចទាញនាងឲ្យមកឈរប្រឈមមុខចំជាមួយគេ ឡេឡានីក៏សំឡឹងមើលទៅគេទាំងដង្ហក់ខ្យល់ នាងតូចលើកដៃញ័រទទ្រើតចាប់កាន់ប៉ះស្មាហូស៊ុកហាក់ចង់មើលឲ្យច្បាស់ថានាងមិនបានយល់សប្ដិឡើយ តែគ្រប់យ៉ាងក៏ផ្លាស់ប្ដូរកាលបើក្បាលនាងចាប់ផ្ដើមឈឺខ្ទោកៗ ស្រីតូចទម្លាក់ដៃម្ខាងទប់ក្បាលខ្លួនឯងរួចអស់ជំហដួលទៅក្នុងរង្វង់ដៃរបស់ហូស៊ុក។
«ឡេឡានី..នាងកើតអី?» ហូស៊ុកលូកដៃក្រសោបទប់នាងទាំងមិនខ្វល់ថាខ្លួនគេក៏កំពុងតែមានរបួសឡើយ ម៉ាដាមម៉ែលនឹងអ្នកឯទៀតក៏ចូលមកដោយម៉ាដាមចូលមកជួយគ្រាឡេឡានីដែលកំពុងតែសេសឺនឹងលើកដៃទប់ក្បាលនោះ។
«អ្នកនាងប្រហែលជាឈឺក្បាលព្រោះមិនទាន់បានញ៊ាំអីមកតាំងពីព្រលឹមហើយ»
«អ៊ីចឹងម៉ាដាមទៅរៀបចំអាហារមកចាំខ្ញុំយកឡេឡានីទៅចាំខាងក្នុងបន្ទប់» ហូស៊ុកក៏ជម្នះការឈឺចាប់បៃរបួសរួចលើកត្រកងបីរាងកាយឡេឡានីចូលទៅខាងក្នុងទាំងដែលនាងនៅបើកភ្នែកម៉ក់ៗសំឡឹងមើលគេនៅឡើយ កែវភ្នែកថ្លាសំឡឹងមើលទៅផ្ទៃមុខសង្ហា ស្របនឹងដំបៅក្នុងទ្រូងហាក់ជាសះបន្តិចម្ដងៗកាលបើនាងបានដឹងថាម្ចាស់ប្រុសមិនបានមានបំណងបោះបង់នាងចោលឡើយ។
(ម្ចាស់ប្រុសកុំទៅណាបាត់បែបនេះទៀតបានទេ?)

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Where stories live. Discover now