ភាគ១១០

568 19 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ១១០

«ម៉ា..ម៉ាម៉ា ហិហិ» កាលបើគ្រាន់តែបើកទ្វារបន្ទប់ឡើងឃើញម្ដាយអង្គុយរង់ចាំភ្លាមខេវីនដែលនៅក្នុងដៃរបស់ថេយ៉ុងឯណោះក៏កញ្ជ្រោលឡើងនិងព្យាយាមចូលទៅឲ្យលឿនដើម្បីបានអោបម្ដាយ អ្នកដែលកំពុងតែបីឯណោះក៏ប្រញាប់ចូលទៅឲ្យលឿនតាមចិត្តគេភ្លាម។
«នេះពូយកមករកម៉ាម៉ាហើយ»
«ពូ?» គ្រាន់តែថេយ៉ុងនិយាយសព្វនាមគេភ្លាមឡេឡានីក៏ភ្ញាក់បន្តិចព្រោះបើតាមខ្សែស្រឡាយមក គេជាក្មួយរបស់ហូស៊ុកអ៊ីចឹងខេវីនគួរតែហៅគេថាបងប្រុស មិនមែនជាលោកពូនោះឡើយ។
«បងដឹងថាអូនកំពុងគិតអីណា៎ តែថាថេយ៉ុងគេពេញចិត្តនឹងឲ្យកូនវីននឹងកូនៗយើងដទៃទៀតហើយគេថាពូជាង ម៉្យាងខេវីនក៏ដូចជាចូលចិត្តពេលដែលគេហៅខ្លួនថាពូៗនៅចំពោះមុខគេដែរ» ហូស៊ុករៀបរាប់គ្រប់យ៉ាងប្រាប់ឡេឡានី ស្រីតូចក៏ងក់ក្បាលរួចលូកដៃទទួលយកកូនប្រុសយកមកថើបទាំងនឹករលឹកតែម្ដង។
«នឹកម៉ាម៉ាទេ? ជុប៎ ម៉ាម៉ានឹកអូនវីនណាស់» ឡេឡានីថើបកូនតិចៗនាំឲ្យខេវីនរមួលខ្លួនព្រោះតែរសើបហើយគេក៏ប្រញាប់ត្រសុលចូលអោបក្រសោបម្ដាយជាប់ណែន យកថ្ពាល់ត្រដុសនឹងពោះម្ដាយតិចៗហាក់ដូចជាប្រាប់ថាគេនឹកម្ដាយហើយក៏នឹកប្អូនក្នុងពោះឯណោះ។
«កូនវីនតែងតែមកគេងជាមួយអូនពេលដែលអូនសន្លប់នោះ បើទោះជាមិនបានអោបអូនក៏គេគេងក្បែរអូនបៅទឹកដោះគោដែរ គេនឹកការមើលថែរបស់អូនបំផុតហើយណាឡេឡានី» បានដឹងលឺអ្វីដែលហូស៊ុកនិយាយរួចមកឡេឡានីក៏កាន់តែអាណិតអាសូរដល់កូនថែមទៀត នាងក៏លើកកូនប្រុសឡើងរួចបានឃើញទឹកមុខញញឹមរបស់គេ ដៃតូចៗក៏ក្ដាប់លាៗដូចជាទម្លាប់ នាងក៏ថើបថ្ពាល់កូនទាំងទឹកភ្នែករួចអោបគេជាប់ទ្រូង។
«លាញ់ម៉ាម៉ា..ម៉ាម៉ា» ខេវីននិយាយពាក្យស្រឡាញ់ជាលើកដំបូងឲ្យឡេឡានីបានលឺ ទាំងដែលពាក្យនេះគេនិយាយរហូតរយៈពេល១ខែនេះ និយាយទាំងម្ដាយគេគេងលង់លក់ដំណេកនោះ ពេលនេះគេក៏មានឱកាសបាននិយាយចំពោះមុខម្ដាយហើយវាជាអារម្មណ៍ល្អបំផុតសម្រាប់អ្នកជាម្ដាយដែលបានលឺ។
«លាញ់តែម៉ាម៉ាទៅ ពូៗនេះប្ដូរកន្ទបឲ្យកូនរហូតមិនឃើញលាញ់ពូៗដែរសោះ» ថេយ៉ុងឯណោះក៏បែរជាងិងក់ដាក់ក្មួយប្រុសកាលបើគេនិយាយលេងនិងស្និតស្នាលជាមួយម្ដាយរបស់គេ ឡេឡានីក៏ងាកមើលមកថេយ៉ុងទាំងអោបកូនជាប់និងដៃមិនភ្លេចក្រវីក្បាលតិចៗផង។
«មិនបាច់លាញ់ពូៗទេកូន ពូៗហ្នឹងខូចណាស់ឈ្លោះនឹងរករឿងម៉ាក់រហូតណ៎» ឡេឡានីក៏និយាយបកទៅថេយ៉ុងវិញនាំឲ្យសកម្មភាពក្នុងបន្ទប់ឯណោះមានភាពអ៊ូអរជាងសព្វមួយដង ម៉ាដាមម៉ែលដែលនៅជិតនោះក៏ក្រឡុកដបទឹកដោះគោខេវីនតិចៗរួចចូលមកអង្គុយលើគ្រែក្បែរគេ។
«តោះដល់ម៉ោងមឹមៗទឹកដោះគោហើយណា៎» ម៉ាដាមម៉ែលក៏ហុចទឹកដោះគោទៅខេវីន ក្មេងតូចក៏សើចកាច់ករទទួលយកដបទឹកដោះគោយកមកបៅរួចទម្លាក់ខ្លួនគេងអោបចង្កេះម្ដាយគេជាប់ ដៃទាំងសងខាងក៏លើកឡើងក្ដាប់លាៗដូចជាសប្បាយចិត្តខ្លាំងណាស់ ឡេឡានីក៏ញញឹមមើលទៅកូនរួចទម្លាក់ខ្លួនគេងក្បែរកូននិងអោបកូនជិតៗទាំងរំភើបចិត្ត។
«និយាយអ៊ីចឹងបងភ្លេចប្រាប់អូនទៅ បងរកឈ្មោះកូនបានហើយ បើកូនប្រុសបងចង់ដាក់ថាជេយ៍គី បើសិនជាស្រីបងចង់ដាក់ថាអុីនណា អូនគិតយ៉ាងមិចដែរ?» ហូស៊ុកក៏ទម្លាក់ខ្លួនអង្គុយម្ខាងក្បែរខេវីនរួចលូកដៃកាន់ប៉ះអង្អែលក្បាលឡេឡានីតិចៗ ស្រីតូចក៏ញញឹមបន្តិចរួចងក់ក្បាលយល់ស្របជាមួយគេ។
«អូនពេញចិត្តឈ្មោះទាំង២នេះណាស់ យើងប្រើទាំងអស់ល្អទេ?»
«ប្រើទាំងអស់ អូនធ្វើមើលតែកូនពួកយើងកើតមកម្ដងទាំង២អ៊ីចឹងណា៎» ហូស៊ុកនិយាយឡើងទាំងអស់សំណើច ឡេឡានីក៏មើលមុខគេបន្តិចព្រមទាំងច្បូញបបូរមាត់តែនាងក៏ងក់ក្បាលបន្តិចនិងមិននិយាយអ្វីទាក់ទងនឹងរឿងឈ្មោះនេះទៀត ស្រីតូចក៏បែរមើលមកម៉ាដាមម៉ែលរួចលូកដៃម្ខាងអោបគាត់បន្តិច នាងកក់ក្ដៅពេលនៅក្បែរគាត់ដូចជាម្ដាយអ៊ីចឹងព្រោះគាត់តែងផ្ដល់ភាពសំខាន់ដល់នាងជានិច្ច ទាំងដែលជីវិតនាងតាំងពីដើមមកមានតែការបោះបង់និងមិនឲ្យតម្លៃសោះ។
«ម៉ាដាមនឹងអ្នកនាងណាស់ នឹកសំឡេងចេចចាច៎សុំឲ្យម៉ាដាមបង្រៀនធ្វើម្ហូប សំឡេងរត់ស្ររទៅមកៗសួរពេលណាទើបម្ចាស់ប្រុសមកផ្ទះ ម្ចាស់ប្រុសនឹងចូលចិត្តអាហារអ្នកនាងធ្វើទេ? ម៉ាដាមនឹកខ្លាំងណាស់»
«ម៉ាដាម..កុំនាំខ្ញុំយំទៅមើល ហ៊ឹកហ៊ឺ» ឡេឡានីពេបមាត់តិចៗរួចក៏យំបានសម្រេច ម៉ាដាមចូលមកអោបនាងរួចអស់សំណើចបន្តិច មិនថាយូរយ៉ាងណានាងក៏នៅតែជាក្មេងសម្រាប់គាត់ដែរ នេះដៃនាងបីកូនតែនាងក៏នៅធ្វើចារិកដូចជាកូនក្មេងដដែលទៀត។
«ខ្ញុំក៏នឹកម៉ាដាមដែរ នឹកពេលម៉ាដាមលួងលោមខ្ញុំឲ្យញ៊ាំទំពាំងបាយជូផ្អែមៗ ហើយក៏នឹកអាហារពេលព្រឹកដែលម៉ាដាមធ្វើឲ្យខ្ញុំមុនទៅសាលាហើយក៏...» និយាយបានត្រឹមប៉ុណ្ណឹងនាងក៏ប្រែទឹកមុខបន្តិចរួចងាកបែរមើលទៅហូស៊ុកដែលនៅក្បែរនោះហាក់ដូចជាក្រែងចិត្ត។
«ហើយក៏នឹកសាលារៀន..» ឡេឡានីហាក់ក្រែងចិត្តដែលនាងនិយាយរឿងរៀនជាមួយហូស៊ុកត្បិតថាពេលនេះនាងមានខេវីនហើយក៏មានកូនក្នុងផ្ទៃទៀត តែផ្ទុយទៅវិញហូស៊ុកក៏មិនបានខឹងរួចប្រញាប់លូកដៃប៉ះអង្អែលថ្ពាល់នាងរួចទម្លាក់ស្រាលៗចុះមកច្បិចថ្ពាល់នាង។
«រឿងរៀនអូនកុំបារម្ភអី បងបានឲ្យប្រុសតូចទៅនិយាយជាមួយខាងសកលវិទ្យាល័យរួចហើយ ក្រោយសម្រាលកូនរួចបាន៣ខែអូនអាចចូលរៀនបាន ហើយរៀនថ្នាក់ជាមួយប្រុសតូចដូចដើម អ៊ីចឹងអូនមើលថែខ្លួនឲ្យបានល្អហើយកុំបារម្ភរឺគិតច្រើនអី»
«តែចុះកូននោះ?»
«ម៉ាដាមមិនទាន់ចាស់មិនអាចមើលក្មេងបានឯណាអ្នកនាងឡេឡានី ម៉្យាងអ្នកប្រុសខេវីនក៏តាមលោកម្ចាស់រហូត អ៊ីចឹងមិនពិបាកនោះទេណា៎» ឡេឡានីក៏ងាកមើលទៅលោកម្ចាស់ហ្គេសស្ពើបន្តិច គាត់ក៏ងក់ក្បាលមើលមកនាងទាំងញញឹម គ្រប់គ្នាសុទ្ធតែគិតគូរពីនាងនឹងចង់ឲ្យនាងបានល្អ។
«អរគុណម្ចាស់ប្រុសណាស់ ហ៊ឹក» ឡេឡានីក៏លូកដៃអោបហូស៊ុកជាប់ណែន ខេវីនដែលគេងបៅទឹកដោះគោឯណោះក៏ងើបមើលប៉ាម៉ាក់រួចលាដៃក្ដាប់លាៗទាំងសប្បាយចិត្ត ថេយ៉ុងឯណោះក៏ច្រត់ចង្កេះមើលមកគ្រួសារតូចមួយនេះទាំងញញឹម តែនាយក៏ក្រឡេកភ្នែកមើលទៅនាឡិកាប៉ោលជាប់ជញ្ជាំងរួចបែរនឹកឃើញដល់អ្វីម៉្យាង។
«និយាយអ៊ីចឹងខ្ញុំគិតទៅសិនហើយ ព្រោះត្រូវឡើងយន្តហោះផង»
«ថេយ៍ទៅណាមែនទេ?» ឡេឡានីនាងក៏សួរឡើងទាំងឆ្ងល់ ថេយ៉ុងមិនបាននិយាយអ្វីតែក៏ញញឹមបន្តិច គ្រាន់តែស្នាមញញឹមរបស់នាយបង្ហាញចេញមកឡេឡានីនាងក៏បានដឹងបាត់ទៅហើយថាគេបំណងចង់ទៅណា ចួបនឹងនរណានោះ។
«អ៊ីចឹងតាមសម្រួលណា ហើយកុំភ្លេចទិញរបស់ផ្ញើផង ហិហិ» ថេយ៉ុងក៏ញាក់ស្មាបន្តិចរួចចាកចេញទៅបាត់ ឡេឡានីក៏តាមមើលនាយរហូតដាច់កន្ទុយភ្នែកមុននឹងងាកមើលមកហូស៊ុកវិញ។
«ម្ចាស់ប្រុសមើលមកអូនចម្លែកម៉្លេះ?» ឡេឡានីនិយាយសួរនាំទាំងដែលនាងក៏ដឹងថាគេឆ្ងល់ព្រោះតែរឿងនាងនិយាយជាមួយថេយ៍តាមក្រសែភ្នែកមុននោះ។
«អូនគ្រាន់តែជូនពរថេយ៍នឹងណា៎ វិស្សមកាលក៏មកដល់ប្រហែលជាទៅដំណើរកំសាន្តជាមួយមិត្តទេដឹង?» ហូស៊ុកក៏ងក់ក្បាលតិចៗលែងឆ្ងល់ជាមួយនឹងអ្វីដែលនាងនិយាយហើយគេក៏មិនដឹងដែរថាពាក្យ 'មិត្ត' ដែលនាងនិយាយនោះចង់សម្ដៅទៅលើអ្វី។

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Onde histórias criam vida. Descubra agora