ភាគ៣៤

1.6K 53 0
                                    

កំណាន់ចិត្តម៉ាហ្វៀ
ភាគ៣៤

«ហ៊ឺ..» មួយទឹកចុងក្រោយនាងល្អិតឡេឡានីក៏ទន់ខ្លួនគេងលើរាងកាយរបស់ហូស៊ុក នាយកម្លោះដែលឆ្អែតឆ្អន់ជាមួយនឹងសង្គ្រាមស្នេហ៍ដូចគ្នាឯណោះក៏បានតែញញឹមរួចស្រវ៉ាទាញនាងចុះពីរាងកាយរួចដាក់នាងឲ្យគេក្បែរគេជាប់នឹងទាញភួយមកដណ្ដប់រាងកាយឲ្យនាងដែរ។
ជុប៎..
បបូរមាត់ក្រាស់ឃ្មឹកអោនទម្លាក់ស្នាមថើបនៅលើថ្ពាល់ទន់រលោងរបស់ឡេឡានីពេញប្រៀបទៅដោយភាពពេញចិត្តពេញថ្លើម មុននេះនាយក៏មិននឹកស្មានថានាងស្មោះត្រង់នឹងខ្លួនដល់ថ្នាក់ហ៊ានប្រគល់គ្រប់យ៉ាងបែបនេះ។
«នាងកាន់តែធ្វើឲ្យយើងពិបាកនឹងដោះលែងនាងហើយឡេឡានី..» ហូស៊ុកក៏បញ្ចប់ឃ្លាប្រយោគរបស់ខ្លួនឯងដោយការទាញនាងចូលមកអោបក្រសោបជាប់រាងកាយ ឡេឡានីឯណោះកំពុងតែងងុយគេងអស់កម្លាំងផង តែកាលបើបានទទួលការអោបយ៉ាងកក់ក្ដៅមកនាងក៏ប្រញាប់លូកដៃអោបក្រសោបតបទៅគេវិញដូចគ្នា រួចក៏គេងលង់លក់ដំណេកជាមួយគ្នានាគ្រានោះទៅ។

ព្រឹកថ្ងៃថ្មី..
ត្របកភ្នែកក្រាស់បើកឡើងថ្នមៗកាលបើមានពន្លឺថ្ងៃចាំងចូលមកប៉ះនឹងត្របកភ្នែកហាក់ដូចជាដាស់គេឲ្យក្រោកឡើងក្នុងថ្ងៃថ្មី ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមស្រាលបន្តិចកាលបើគេក្រោកឡើងទាំងចុករោយរាងកាយតិចតួចតែក៏មានក្ដីសុខដែលគេក្រោកមកទាំងបានឃើញនាងល្អិតឡេឡានីនៅគេងក្នុងរង្វង់ដៃគេនៅឡើយ។
«នៅមិនទាន់ក្រោកទេ?» ហូស៊ុកក៏ឧទានឡើងទាំងដៃទាញអ្នកកំពុងគេងអោបគេឡើងខ្វៀននោះចេញពីទ្រូងបន្តិចមុននឹងបានឃើញឡេឡានីនាងគេងលង់លក់ខ្លាំងយកតែមែនទែដល់ថ្នាក់ថាគេរំកិលខ្លួននាងចេញប៉ុណ្ណឹងហើយក៏នៅមិនព្រមក្រោកទៀត។
តុក!តុក..
គ្រានោះទ្វារបន្ទប់ខាងមុខក៏មានអ្នកគោះនាំឲ្យអារម្មណ៍ល្អនឹងការត្រកងបីបមរវាងពួកគេត្រូវបានបញ្ចប់ ហូស៊ុកក៏ដាក់ឡេឡានីឲ្យគេងនៅលើគ្រែឲ្យមានរបៀបមុននឹងនាំខ្លួនក្រោកពីគ្រែរួចបន្តដំណើរទាំងដៃទាញខោយកមកស្លៀករួចចេញទៅទាំងល្វែងខាងលើនៅអាក្រាតនៅឡើយ។
«អូយ៎..ចៅហ្វាយ» គ្រាន់តែហូស៊ុកបើកទ្វារឡើងមកភ្លាម អេដវីនក៏លាន់មាត់ឡើងបន្តិចត្បិតគាត់ចេញមកទាំងមិនពាក់អាវបែបនេះច្បាស់ជាមានរឿងអ្វីកើតឡើងជាមិនខានយប់មិញនេះ។
«មានការអីបានជាមកគោះទ្វារទាំងព្រលឹមបែបនេះ?» ហូស៊ុកក៏សួរនាំទៅកូនចៅជំនិតតែគេក៏មិនទាន់ឆ្លើយនឹងព្យាយាមអើតមើលទៅខាងក្នុងទាំងចារិកច្រឡើមបន្តិច ហូស៊ុកក៏ចងចិញ្ចើមបន្តិចរួចមើលទៅកូនចៅទាំងមិនយល់។
«អូ..គឺលោកម្ចាស់ឲ្យខ្ញុំយកភេសជ្ជៈប៉ូវកម្លាំងមកជូនចៅហ្វាយរាល់ព្រឹកនៅទីនេះទាន៎» អេដវីនក៏និយាយឡើងទាំងទឹកមុខបែបញឹមៗមិនប្រាប់ក៏ដឹងថាលោកប៉ារបស់នាយមានបំណងអ្វីនោះ នេះបើសិនជានាងល្អិតឡេឡានីដឹងថាចាស់ទុំសុទ្ធតែដឹងរឿងនេះជាមុនមិនដឹងថានាងអៀនខ្មាសកម្រិតណាទេ?
«ល្អ..ឯងទៅធ្វើការបន្តចុះ តែអេ៎..»
«ហើយយ៉ាងមិចបានជាអ្នកគ្រប់គ្នានៅទីនេះបាត់អស់អ៊ីចឹង?» ហូស៊ុកក៏កត់សម្គាល់ដឹងថាកូនចៅគេនឹងអ្នកដែលនៅចាំផ្ទះមួយនេះបាត់ទៅណាអស់គ្មានសល់ទាំងដែលកាលពីម្សិលមិញពួកគេនៅយាមកាមពេញទីនេះសោះ។
«អើ..គឺ..» អេដវីនក៏ហាក់អេះអុញនឹងប្រាប់ទៅកាន់ចៅហ្វាយនាយបន្តិច ធ្វើបែបនេះហូស៊ុកក៏កាន់តែមានចម្ងល់លើសដើម ហើយក៏សឹងតែខឹងនឹងអេដវីនទៀតដែលនៅអេះអុញមិនព្រមនិយាយសោះ។
«គឺស្អី?!»
«ចៅហ្វាយនឹងអ្នកនាងឡេឡានីម្សិលមិញគឺ..ខ្ទរឡើងដល់ខាងក្រៅណា៎ទាន៎» អេដវីនក៏និយាយឡើងនាំឲ្យអ្នកដែលមានចម្ងល់មុននោះស្ងាត់មាត់វិញ ភ្នែកក៏ងាកមើលទៅជ្រុងម្ខាងបន្តិចហាក់កំពុងតែព្យាយាមគិតមើលថាយប់មិញនេះពួកគេបញ្ចេញសំឡេងលឺថ្នាក់នឹងហ្អេស៎?
«អ្ហាយ៎!!!!» សំឡេងស្រែកចាច៎ឡើងទាំងព្រឹកព្រលឹមនាំឲ្យម្ចាស់កាយមាំទាំដែលកំពុងតែឈរនិយាយជាមួយកូនចៅឯណោះភ្ញាក់ផ្អើលមិនស្ទើរ អេដវីនឯណោះក៏លើកដៃអេះក្បាលខ្លួនឯងតិចៗហាក់បីដូចជាមានអ្វីចង់និយាយមុននឹងឲ្យចៅហ្វាយចូលទៅអ៊ីចឹង។
«យប់មិញគឺលឺខ្លាំងបែបនឹងទាន៎»
«បិទមាត់» ហូស៊ុកក៏ជ្រឹមចិញ្ចើមដាក់កូនចៅបន្តិចរួចប្រញាប់នាំខ្លួនចូលទៅខាងក្នុងភ្លាម ត្បិតថានាងល្អិតឡេឡានីប្រហែលជាក្រោកឡើងហើយ។
ហូស៊ុកប្រញាប់បើកទ្វារចូលមកខាងក្នុងក៏បែរជាបានឃើញឡេឡានីកំពុងតែអង្គុយនៅចុងគ្រែអោបភួយជុំខ្លួនគ្របបាត់ទាំងក្បាលទៀត នាងអង្គុយបែរមើលទៅស្នាមឈាមដែលប្រឡាក់នៅលើពូកឯណោះ ហូស៊ុកមិនបង្អង់ប្រញាប់ចូលទៅអង្គុយកៀកជិតជាមួយនឹងនាង ឡេឡានីក៏ងាកមើលមកគេទាំងភ្នែកក្រហមងាំង មាត់ពេបតិចៗព្រោះនាងទើបតែយំមុននោះ។
«ហ៊ឹកៗឈាម..ឈាមប្រឡាក់ពូកច្រើនណាស់ ម្ចាស់ប្រុសចិត្តអាក្រក់ ខ្ញុំអាចស្លាប់ទេបើហូរឈាមច្រើនចឹង ហ៊ឹកៗ» ឡេឡានីក៏និយាយទាំងដង្ហក់ នេះគេចេញទៅតែមួយភ្លែតនាងក៏ក្រោកឡើងមកអង្គុយយំឡើងហើមភ្នែកបាត់ទៅហើយ ហូស៊ុកក៏ទម្លាក់ខ្លួនចុះមកអង្គុយក្បែរនាង តែស្រីតូចក៏ខិតខ្លួនចេញហាក់បង្ហាញភាពខឹងសម្បារទៅកាន់គេអ៊ីចឹងដែរ។
«យើងមានវិធី សាកម្ដងទៀតទៅ បើលើកនេះលែងមានឈាមបានន័យថានាងមិនអីទេ..» ហូស៊ុកក៏នៅតែស៊កសៀតពាក្យសម្ដីទៅកាន់នាងព្រោះនាងនៅក្មេងនាងមិនយល់អ្វីដែលគេនិយាយឡើង សូម្បីតែយប់មិញគេមុននឹងគេបញ្ចូលគ្រប់យ៉ាងទៅក្នុងខ្លួននាងក៏នាងយំឡាំប៉ាដែរព្រោះនាងខ្លាចមានកូន។
«អត់ទេ..» ឡេឡានីក៏ងាកមើលមកគេរួចបដិសេធភ្លាមៗ ហូស៊ុកក៏ញញឹមរួចលូកដៃទៅប៉ះអង្អែលក្បាលនាងបន្តិច រួចក៏ទាញនាងចូលមកកៀកជិតនឹងគេ។
«មិចបានអត់?» ឡេឡានីក៏ងាកមើលទៅគេរួចទាញភួយទម្លាក់ចុះពីក្បាលនាងបន្តិចរួចពេបមាត់តិចៗដូចជាកូនក្មេង។
«ខ្លាចកូនកើតមកលើសអវយវៈ..» ឃ្លាប្រយោគរបស់នាងក៏នាំឲ្យហូស៊ុកអស់សំណើចនឹងក្រវីក្បាលជាប់ នៅជាមួយនាងមិនដែលថាមិនមានរឿងថ្មីឲ្យគេអស់សំណើចឡើង ឃើញម្ចាស់ប្រុសញញឹមជាប់ឡេឡានីក៏ញញឹមតាមគេដែរ ស្រីតូចក៏ត្រសុលចូលទៅអោបក្រសោបហូស៊ុកភ្លាមទាំងដែលអម្បាញ់មិញនាងព្យាយាមគេចពីគេសោះ។
«មានរឿងអី? ក្រែងមុននេះគេចពីយើងណាស់ហ្អេស៎?»
«ខ្ញុំអាចគេចពីម្ចាស់ប្រុសទៀតបានយ៉ាងមិចទៅ? ម្ចាស់ប្រុសយកគ្រប់យ៉ាងពីខ្ញុំទៅហើយ» ឡេឡានីក៏និយាយឡើងទាំងសំឡេងស្រាលហាក់ដូចជានាងកំពុងតែមិនប្រាកដក្នុងចិត្តចំពោះរឿងកាលពីយប់មិញនោះ។
«នាងមានមន្ទិលលើយើងមែនទេ? ឡេឡានី..» ហូស៊ុកក៏ទាញនាងចេញពីការអោបក្រសោបរួចសំឡឹងមើលមុខនាង ឡេឡានីក៏មិនទាន់ឆ្លើយតែបង្ហាញទឹកមុខហាក់ស្រគត់ស្រគំបន្តិច ហូស៊ុកក៏លូកដៃទាញផ្ញើយចង្ការនាងឡើងបន្តិច ព្រោះចង់ឲ្យនាងប្រឈមមុខជាមួយនឹងគេ។
«ម្ចាស់ប្រុសជាអ្នកមាន ប្រាកដជាមានមនុស្សស្រីជាច្រើនតាម..»
«តែយើងក៏មិនដែលមានអ្នកណា..យើងប្រាប់រឿងនាងមួយទៅចុះ យប់មិញវាក៏ជាលើកដំបូងរបស់យើងដូចគ្នា» ហូស៊ុកក៏លួងលោមឡេឡានីជាមួយនឹងរឿងរ៉ាវដែលគេមិនដែលធ្លាប់និយាយប្រាប់នរណា ហើយក៏គ្មាននរណាស្មានថាម៉ាហ្វៀដូចជាគេមិនដែលឆ្លងកាត់មនុស្សស្រីណាម្នាក់ពីមុនមក សូម្បីតែឡេឡានីក៏នាងមើលមកគេទាំងមិនចង់ជឿដែរ។
«ចុះស្រីម្នាក់នោះ?» ឡេឡានីក៏និយាយពីស្រីម្នាក់តែមិនបញ្ជាក់ឈ្មោះថាស្រីម្នាក់នោះជានរណាសោះ តែនាងដូចជាមានចម្ងល់ជាមួយនឹងមនុស្សស្រីណាស់អ៊ីចឹងដែរ។
«ស្រីម្នាក់ណា?!»
«គេមករករហូតសោះម្ចាស់ប្រុសអាចភ្លេចគេបានដែរហ្អរ៎?» គ្រាន់តែលឺនាងនិយាយថាមនុស្សស្រីម្នាក់នោះមករកគេជាប្រចាំនាយក៏អាចដៅបានថាឡេឡានីកំពុងតែនិយាយពីរ៉េនដា តារាម៉ូដែលស្រីដែលតែងតែមកផ្ទះគេជាប្រចាំនោះ នាយក៏ញញឹមបន្តិចត្បិតឡេឡានីសួរបែបនេះ នាងកំពុងតែប្រចណ្ឌ័នឹងគេមែនទេ?
«ហេតុអីក៏យើងត្រូវចងចាំមនុស្សស្រីផ្សេង? បើយើងមានក្មេងក្បាលខូចនៅចំពោះមុខទៅហើយ ក្មេងក្បាលខូចតែមួយគ្មានពីរលើលោកនេះ»
«ឆ្កួត..ឈប់ស្រឡាញ់ម្ចាស់ប្រុសហើយ»
«នេះនាងសារភាពថាស្រឡាញ់យើងរឺ?»

បើភាគនេះបាន៩៦០នៅម៉ោង៩កន្លះ អេតមីនផុសភាគបន្តជូន៕

កំណាន់ចិត្តម៉ាហ្វៀ ( រដូវកាលទី០១)Tahanan ng mga kuwento. Tumuklas ngayon