Episode02:ចាប់ដោះរបស់ឯង

3.3K 173 2
                                    

នៅថ្ងៃថ្មីថេយ៉ុងគឺប្រកដទៅជាមួយ កូនរបស់អ៊ំតាក់សុី ពេលនេះក៏មកដល់ក្រុមហ៊ុនល្មម ម្យ៉ាងចំថ្ងៃគេរើសបុគ្គលិកខាងលេខាផ្ទាល់ខ្លួន ដោយហេតុថាលេខាមុនត្រូវចាប់បានថាលួចកឹបកេនលុយក្រុមហ៊ុន។

<ហ៊ូ!! ភ័យណាស់បងស្រី..មិនដែលសោះឡើយមកដាក់ពាក្យសូម្បីម្ដង មើលចុះទីនេះធំណាស់ បងសំណាងណាស់ដែលបានធ្វើការនៅទីនេះ!> ថេយ៍អង្គុយកន្លែងរងចាំ ក្រឡេកឆ្វេងស្ដាំមិនឈប់តាំងពីឈានជើងដើរចូលមក ។ សួរថាក្រុមហ៊ុនអចលនទ្រព្យមួយនេះអ្នកណាមិនស្គាល់អ្នកណាមិនចង់មកធ្វើការនោះ?

<ហឹស! ធ្វើធម្មតាៗទៅ ប្រយ័ត្នតែរំភើបខ្លាំងពេកនឹងគាំងនិយាយលេងចេញ!> ជីយ៉ុន ញញឹមអស់សំណើចថេយ៍បន្តិច ដែលមើលទៅគេដូចជាសប្បាយចិត្តខ្លាំងមិនទាន់ដឹងអីផង!

<ហិហិ! មិនដល់ថ្នាក់នឹងពេកទេ!..តែថាមនុស្សច្រើនខ្លាំងណាស់> សើចបន្តិចក្រឡេកទៅមុខវិញមុខស្អុយប៉ែរ ហេតុថាមានអ្នកមកសម្ភាសន៍ច្រើនពិតមែន ដោយភាគច្រើនសុតតែជាស្រីស្អាតៗទាំងអស់ មើលទៅដូចរើសតារាទៅហើយ។

<បើតាមបងគិត អាចថាពេលរសៀលទើបដល់វេនថេយ៍!> រាងតូចមិនមាត់គ្រាន់តែមើលមុខនាងធ្វើមាត់ស្រួចបែបជូរហួញ។
|កាត់|
ម៉ោង1:00នាទីថ្ងៃត្រង់!
ពេលរសៀលមកដល់ពិតជាគ្មានអ្នកណាមកមែន ទាំងដែលព្រឹកមិញសម្ភាសន៍មិនទាន់អស់គ្នាផង។ ថេយ៍ក្រឡេកមើលឆ្វេងស្ដាំកើតចិត្តងើយឆ្ងល់ ប៉ុន្តែចិត្តមួយផ្សេងទៀតគិតថាល្អ ព្រោះខ្លួនអាចចូលមុន។
តុកៗ!!
<សូ-សូមអនុញ្ញាត!> ថេយ៍លើកដៃទៅគោះទ្វារបន្ទប់តិចៗ បន្លឺសម្លេងសុំការអនុញ្ញាត ប៉ុន្តែវាប្រែជាស្ងាត់គ្មានសូម្បីការឆ្លើយតប។ បញ្ជាក់ផងដែរថាមកតែឯងទេ ព្រោះជីយ៉ុននាងជាប់រវល់។

<..តើខ្ញុំអាចចូលបានទេ!> ដូចដើមនៅតែគ្មានចម្លើយតប។ ថេយ៍លើដៃទៅកាន់គន្លឹះទ្វារឃើញថាមិនចាក់សោរ! ឃើញបែបនេះគេក៏សម្រេចចិត្តបើកទ្វារចូលតែម្ដង! ប៉ុន្តែខាងក្នុងគឺមានមនុស្ស..មិនអត់ឡើយតែ គ្រាន់តែ..

<អឺសៗ!..ស្រួលណាស់!>
<អ្ហឹស!!!~>
រាងតូចច្រលឹងឈរគាំងធ្មឹងដូចម៉ារ៉ាកាំង ព្រោះនឹកមិនចង់ជឿថាខ្លួនបានមកឃើញ ម្ចាស់ក្រុមហ៊ុនកំពុងតែធ្វើរឿងស្រីប្រុសនៅលើសាឡុង។ បែបនេះទេតើទើបហៅមិនឆ្លើយសោះ បន្ទប់នេះក៏ទប់សម្លេងបានល្អទៀត បើកទ្វារមកភ្លាមសម្លេងថ្ងូរចង់បែកក្រដាសត្រចៀក។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now