Episode41:ចំណីដល់មាត់ខ្លា

1.3K 52 0
                                    

<ថេយ៍បងសូមទោស..កុំទៅអី បងសំពះអូន បងលុតជង្គង់សូមទោសអូនហើយណា៌ប្រពន្ធសម្លាញ់..លើកលែងឲបងផងទៅអូន!..បងសូមទោសៗកុំទៅអី នៅផ្ទះយើងហើយណា៎ បងសូមអង្វរ!>

<ហ្ហឹកៗ!..បងអង្វរអូនធ្វើអី?..សំពះអូនធ្វើអី?..អ្ហឹក-ហ្ហឹក! បងលុតជង្គង់សំពះមនុស្សដែលបងបានជេរថាថោកទាបនឹងហេ៎? កុំប៉ះអូន> រាងតូចយំបណ្ដើរពោលឡើងជាមួយគ្នាបណ្ដើរ គេមិនឲនាយប៉ះគេឡើយ,

<ថេយ៍ បងសូមទោស! បងដឹងខុសហើយកុំទៅអីណា៎! មកពីបងប្រចណ្ឌ័អូនជ្រល់ពេកបងខ្លាចអូនទៅស្រឡាញ់វាវិញ..បងដឹងខុសហើយកុំទៅអី> និយាយបណ្ដើរដៃស្រវេស្រវាកាន់ដៃប្រពន្ធបណ្ដើរ,គេចង់ឃាត់ទុកមិនឲទៅក៏បានប៉ុន្តែបើបែបនោះ គេនឹងទទួលបានការស្អប់។

<ហ្ហឹក!..ទឺត*..ហាឡូឈូយីម!~> ចង់នាយនិយាយអីនិយាយទៅគេលែងខ្វល់ហើយ មានតែយកទូរស័ព្ទខលទៅអ្នកជាមិត្ត។

"ហ្អ៎!?..ថេយ៍ឯងកើតអី?" គ្រាន់តែចុចលើកភ្លាមលឺសម្លេងយំអណ្ដឺតអណ្ដក់របស់អ្នកជាមិត្ត កើតចិត្តឲនាងបារម្ភមួយរំពេច។

<អ្ហឹក-ហ្ហឹក ឯងជួយមកយ*/..ថេយ៍បងសូមទោស>

<ហឹម! ចាំបន្តិចទៅណា៎..ទឺត!~> គ្រាន់តែលឺសម្លេងមាត់មួយមាត់ពីចូលក្នុងទូរស័ព្ទអាចឲនាងដឹងទៅហើយថាពីរនាក់នេះឈ្លោះគ្នា, បន្ទាប់ពីសន្ទនាចប់ខ្សែទូរស័ព្ទក៏បានកាត់ផ្ដាច់។

<លែងអូន!~> ដោយហេតុថាជុងហ្គុកមាននៅកាន់ដៃគេជាប់ដូចកូនទារបៅ ធ្វើឲ្យអ្នកម្ខាងទៀតអូសវ៉ាលីចេញមិនកើត។

<ថេយ៍កុំទៅអី> នាយក្រោកឈរឡើងមកសម្ដែងទឹកមុខយ៉ាងគួរឲអាណិត។

<អូ-អូនទៅផ្ទះម៉ាក់> ស្រដីចប់ក៏ដើរចាកចេញទៅដែលមានជុងហ្គុកតាមពីក្រោយមិនដាច់។

<ថេយ៍ អូនមករកបងវិញទេ? អូននៅផ្ទះម៉ាក់ប៉ុន្មានថ្ងៃ? ថ្ងៃណាអូនមកវិញ? បងទៅជាមួយអូនដែរបានទេ?> នាយដើរបណ្ដើរពោលក្បែរត្រចៀកគេបណ្ដើរ រីឯអ្នកម្ខាងទៀតមិនបានទៅខ្វល់រវល់តែជូតទឹកភ្នែក។ ឆ្ងល់តែបើសុំទៅដែរចឹងស្មានតែគេទៅ?-,-
    //15នាទីក្រោយ ឡានរបស់ឈូយីមក៏មកដល់ល្មម នាងក្រមុំរហ័សចុះពីឡានរត់មករកថេយ៉ុងដែលឈរចាំមុខផ្ទះ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now