Episode04:ត្រង់ណាថាយើងថើប

2.9K 143 1
                                    

ពេលល្ងាច!
ជុងហ្គុកនាយអង្គុយធ្វើការដូចធម្មតា តែមានថេយ៉ុងអង្គុយពីលើមែន ថែមទាំងគេងលក់បាត់ទៀតផង។
//រីងៗ!!

<ហាឡូ!~> ជុងហ្គុកលើកទូរស័ព្ទឡើងនិយាយបែបធម្មតា។

"លោកចន! 5ល្ងាចហើយណា៎ ភ្លេចណាត់របស់ពួកយើងរឺនៅ?" សម្លេងស្រួយស្រេសរបស់មនុស្សស្រីម្នាក់បន្លឺឡើង ពោលយ៉ាងផ្អែមល្ហែម។ នេះគឺជាមិត្តស្រីថ្មីដែលនាយទើបតែទាក់ទងបាន1សបា្តហ៍ហើយ ព្រោះនាងគឺជាតារាម៉ូតចំណូលថ្មី ស្អាតៗសរម៉ត់ចឹងទៅ។

<ហឹស! ម្ដេចនឹងអាចនោះ? អន្ទះសារចង់ជួបganieមួយថ្ងៃហើយ!> រាងក្រាស់ផ្ញោចស្នាមញញឹមឡើងទាំងសប្បាយចិត្ត ពោលភាសានឹករលឹកទាំងដែលដៃអង្អែលសក់រាងតូចលេង។

"ចឹងឆាប់មកៗ..ខ្ញុំនឹកលោកចនណាស់!"
<បន្តិចទៀតទៅដល់!> សន្ទនាចប់ប្រពន្ធ័ទូរស័ព្ទទាំងពីរក៏បានផ្ដាច់។

<..មានអី មុខមើលយូរៗទៅគួរឲចាប់អារម្មណ៍ដែរតើ! មិនអន់ឡើយ!> នាយអង្គុយសម្លឹងមុខរាងតូចដែលគេងលង់លក់ ថែមទាំងលើកសរសើរ នឹងយកដៃរបស់ខ្លួនទៅអូសលើច្រមុះស្រួចរបស់គេ មុននឹងឈប់អង្អែលលើបបូរមាត់តិចៗ។

<...> អង្អែលអស់ចិត្តចង់ស្រាប់តែលោមុខសន្សឹមៗយឺតៗទៅរកបបូរមាត់តូចច្រមិចមួយនោះ ចង់សាករសជាតិទៅមើលថាផ្អែមជាប់ចិត្តកម្រិតណា៎? តែ..

<ហឹម!..លោកប្រធានធ្វើស្អីនឹង?> ថេយ៍មានអារម្មណ៍ដូចជាក្ដៅមុខភាយៗ បើកត្របក់ភ្នែកឡើងសន្សឹមស្រាប់តែឃើញ លោកប្រធានកំពូលដៃដល់នេះចង់ឆក់ស្នាមថើបដំបូងមិនចាំយូរ គេរុញនាយចេញងើបឈរគ្រោសអស់កម្ពស់។

<ធ្វើស្អី?> ជុងហ្គុកសម្ដែងទឹកមុខលេងលឺមដូចមនុស្សមិនដឹងខ្យល់អ្វី រឹតតែធ្វើឲថេយ៍គេខឹងជាមួយនាយ។

<លោកប្រធានចង់ថើបខ្ញុំច្បាស់ណាស់! នៅធ្វើពើជាមិនដឹងទៀត?> ថេយ៍ទឹកមុខចងចិញ្ចើមជាប់សម្លក់សម្លឹងនាយមិនដាច់។ ដូចនិយាយចឹង គេស្អប់មនុស្សប្រុសណាចរឹកដៃដល់ណាស់។

<ស្រមើស្រមៃពេកទេដឹង? ត្រង់ណាថាយើងចង់ថើបឯង? យើងចង់ដាស់ឯងឲភ្ញាក់តើមិនមើលម៉ោងទេ?>គេងើបឈរឡើងដើរសម្ដៅទៅរករាងតូច។ ថេយ៍ក៏ចេះតែថយក្រោយរហូតខ្នងត្រូវផ្អឹបនឹងជញ្ជាំង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now