Episode34: សត្វក្អែក

1.3K 70 0
                                    

ថ្ងៃថ្មី!
<ថ្ងៃនេះអូនទៅក្រៅហេ៎ប្រពន្ធសម្លាញ់?> រាងក្រាស់ចេញពីបន្ទប់ទឹកដើរតម្រង់ទៅរកថេយ៍ដែលអង្គុយនៅមុខតុសម្អាង មុននឹងឱនទៅថើបថ្ពាល់គេមួយខ្សឺតយកកម្លាំង។

<អឹម!~ ថ្ងៃនេះអូនទៅក្រៅជាមួយឈូយីម ព្រោះខានជួបគ្នាយូរហើយ> រាងតូចងាកសម្លឹងមើលនាយពោលដោយសម្ដីទន់ភ្លន់ រួចក៏ក្រឡេកមើលកញ្ចក់វិញ។

<ទៅអីឡូវហេ៎?>
<អឹម!~>
<អញ្ចឹងអូនជួយចងក្រវ៉ាត់.កឲបងបន្តិចមក បងជូនអូនទៅ>
|កាត់|
ងុឺត!~ ឡានស្ព័រទំនើបពណ៍ខ្មៅសារីចុងក្រោយបង្អស់ឈប់ងក់នៅពីមុខហាងសៀវភៅមួយដែលវាគឺជាឡានរបស់ ចន ជុងហ្គុកនេះឯង។

<អូនណាត់មិត្តមកទីនេះ?> គេឆ្ងល់ព្រោះអ្នកផ្សេងៗដើរលេងជាមួយមិត្តច្បាស់ជាតម្រង់រកផ្សារទំនើបហើយ ចម្លែកអីតែប្រពន្ធនាយ!

<ហឹម! ពួកយើងអានសៀវភៅហើយក៏ទៅដើរលេងផ្សេងៗទៀត>
<អ៎រ!~~>

<លោកប្ដី!~> ដល់ទីតាំងហើយប៉ុន្តែគេមិនចុះឡើយ ព្រោះ..ព្រោះដូចជាភ្លេចរបប><

<បាទ!~ អូនកើតអីហេ៎?>

<ហឺយ!~ ពិតជាពិបាកនិយាយណាស់ ប្រពន្ធចេញមកដើរលេងមួយទាំងមូល បែរជាប្ដីមិនឲអ្វីបន្តិច ចុះបើចង់ញុាំអីឲទៅលួចគេរឺក៏សុំ? ពិបាកណាស់មិនធ្វើការខ្លួនឯងចឹង> ថេយ៉ុងដកដង្ហើមធំមួយឃូស ផ្អែកខ្នងនឹងកៅអីឡានឲត្រង់វិញ, គេចង់និយាយឲនាយលឺប៉ុន្តែមិនហា៎ឲត្រង់ ជំនួសការស្រដីចោលម្នាក់ឯង។

អ្នកដែលស្ដាប់លឺនេះចាប់យល់ក៏អស់សំណើចមួយរំពេច, មែនហើយនាងភ្លេចឲឆឹង អីឡូវឃើញទេ ប្រពន្ធកំហូចម្នាក់នេះរអ៊ូទៀតហើយ។

<ហឹសៗ!..បងភ្លេច ពូកែគិតវែងឆ្ងាយណាស់យើងនឹង> នាយសើចឡើងក្នុងបំពង់.កតិចៗ ស្របនឹងយកដៃទៅអង្អែលក្បាល ទើបដកកាបូបចេញហុចកាតខ្មៅរបស់ខ្លួនឲទៅរាងតូច><

<នេះ អូនចង់បានអីចង់ញុាំអីក៏ទិញទៅណាប្រពន្ធសម្លាញ់>

<ហិហិ!~ អគុណលោកប្ដី ចឹងអូនទៅហើយណា៎> សួរថាបានកាតខ្មៅប៉ុន្នេះទៅហើយអ្នកណាទៅនៅទៀតនោះ?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now