Episode13:បងឆ្កួតព្រោះស្រឡាញ់អូន

2.1K 95 0
                                    

@ ពេលយប់!

<តែងខ្លួនរួចរឺនៅ?> ជុងហ្គុក ឈរចាំនៅមុខបន្ទប់របស់រាងតូច! ដែលពួកគេទាំងពីរចេញទៅហូបអាហារពេលល្ងាចនៅក្រៅ ។

<រួចហើយ តឿននោះតឿន!~> ថេយ៍

<ធ្វើខ្លួនយូរនោះយូរ ប្រុងស្អាតទៅណា៎?> គ្រាន់តែចេញមកភ្លាមក៏ទទួលបានពាក្យថាឲ ព្រោះរាងតូចត្រឹមតែចេញទៅក្រៅញុាំអីសោះ ធ្វើខ្លួនដូចទៅកម្មវិធី! មើលចុះពាក់អាវឡើងស្ដើង! ដឹងលោកប្រធានមួយនេះប្រចណ្ឌទេ?><

<យូរអីគ្រាន់តែប៉ុន្នឹងសោះ!~>
<មើលពាក់អាវ! អាវស្ដើងឃើញដល់សាច់ក្នុង! ឆាប់ទៅដូរចេញទៅ!> រាងក្រាស់ចងចិញ្ចើមឡើងក្នុងចិត្តនឹងខឹងដែលឃើញរាងតូចពាក់អាវបែបនេះ! ឃើញតែឯងមានអី តែបន្តិចទៀតនឹងឃើញជាសាធារណៈ!

<..អត់!~> គេស្ងាត់បន្តិចមុននឹងតមាត់! ឆ្ងល់ដែរខ្លួនប្រាណគេសោះ ធ្វើដូចទ្រង់ទើសទាល់ម្ល៉េះ?

<ឆាប់ទៅដូរចេញភ្លាមទៅ!~> ជុងហ្គុកសង្កត់សម្លេងដាក់គំនាបជាងមុន។ ទ្រាំមិនបានចាប់មួល.កអីឡូវនឹង ផ្គើននោះផ្គើន!

<លោកប្រធាន!~~ វាជាខ្លួនខ្ញុំ! ទោះពាក់យ៉ាងមិចក៏ខ្លួនខ្ញុំដែរ! ស្ដើងឃើញសាច់ឯណា មិនឃើញមានត្រង់ថាផងឡើងងងឹតស្លប់នឹង! ភ្នែករបស់លោកប្រធានក៏បុិនម្ល៉េះ?> ថេយ៍ហៅនាយដោយបង្អូសសម្លេងលក្ខណៈមនុស្សមិនយល់ ហើយក៏មិនចង់ធ្វើតាម! ម្យ៉ាងអាវនេះសាច់សារ៉ូពណ៍ខ្មៅ វាគ្មានឃើញស្អីទេ! នាយនោះចេះតែថា។

<..តាមចិត្ត!~> សម្ដីរបស់ថេយ៍ដូចជាធ្វើឲនាយខឹង, ត្រូវហើយគេមិនត្រូវជាអ្វីនឹងថេយ៍នោះទេ ចង់គេពាក់យ៉ាងមិចក៏ជាខ្លួនរបស់គេ! ដូច្នេះហើយនាយពោលតែប៉ុន្នេះបែបដាច់ក្បាលដាច់កន្ទុយ ដើរទៅមុនបាត់! មុខកុំបាច់មើលជាងគេចាប់ធាក់ទៀត។

<មិនឃើញស្ដើងកន្លែងណា៎ផង!> ថេយ៍រង៉ូបតិចៗម្នាក់ឯង ទន្ទឹមនឹងដើរទៅតាមក្រោយ! អត់ទាន់ដឹងខ្លួនទេថាលោកប្រធានកំហូចម្នាក់នោះហួងហែងចង់លើសឈាមហើយ។
//ហាងអាហារមួយកន្លែង
ពួកគេជិះឡានមកញុាំហាងរាងឆ្ងាយពីផ្ទះកម្សាន្ត ហេតុថាវានៅជាយក្រុង គ្មានភោជនីយដ្ឋានលំដាប់ផ្កាយប្រាំអ្វីនោះទេ, នៅតាមផ្លូវលោកចន ជុងហ្គុកនេះមួយ ស្ងាត់មាត់ដូចគេចុក! ខុសពីរាល់ដងដែលនិយាយឥតល្ហែរ!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now