Episode11:កុំហៅខ្លួនឯងថាបង

2.3K 124 1
                                    

<ខ្ញុំស្រឡាញ់ថេយ៍!> ជុងហ្គុក កែវភ្នែកប្រាកដប្រជា និយាយដោយស្មោះត្រង់បញ្ជាក់ពីកូនប្រុសដើមទ្រូងប្រាំហត្ថមិនលេងសើច រឺចូលចិត្តលោដូចរាល់ដង។ ដែលសម្ដីរបស់នាយធ្វើឲអ្នកម្ខាងទៀត បើកភ្នែកធំៗសាជាថ្មី រកពាក្យនិយាយតបតមិនឃើញ ព្រោះមិនដឹងត្រូវតបតបែបណា៎?

<តើ..តើថេយ៍គិតបែបណា៎?> ឃើញថារាងតូចស្ងាត់មិនហា៎ស្ដីជាមួយនាយ ដូច្នេះក៏ធ្វើចិត្តគេហាក់មិនស្រណុក ខ្លាចក្រែងត្រូវបានគេបដិសេធ។

<ខ្ញ--ខ្ញុំមិនដឹងនោះទេ!> ត្រូវហើយគេមិនដឹងឡើយ! គេមិនដឹងថាគួរផ្ដល់ចម្លើយឲនាយបែបណា៎! ហេតុថាក្នុងខ្លួនគេផ្ទាល់ ស្ទង់ចិត្តខ្លួនឯងមិនត្រូវផង..ម្ដេចនឹងអាចឆ្លើយតបភ្លាមៗនោះ? ម្យ៉ាងនាយមកសារភាពត្រង់ៗពេកហើយ។ ដែលចម្លើយមួយនេះហាក់ធ្វើឲរាងក្រាស់មានអារម្មណ៍ថាត្រូវបានគេបដិសេធ ទាំងដែលការពិតមិនដូច្នោះ!

<គឺ..គឺខ្ញុំគ្រាន់តែមិនដឹងថាគួរឆ្លើយតបបែបណា៎!..ព្រោះ!!..ព្រោះលោកប្រធាន..> ព្រោះលោកប្រធានជាមនុស្សសាវាយ៉ាងនេះ! ម្ដេចនឹងអាចឲគេបើកចិត្តទទួលយកនាយភ្លាមៗនោះ? គេធ្លាប់និយាយខ្លួនឯងរួចហើយ បើអ្នកណាបាននាយជាសង្សារ មុខជាទឹកភ្នែកជូតក្បាលជង្គង់រាល់ថ្ងៃ។

<ព្រោះខ្ញុំជាមនុស្សសាវា!~> ខ្លួនគេ គេដឹងច្បាស់ ដូច្នេះហើយមិនចាំបាច់ឲថេយ៍និយាយ គេនិយាយខ្លួនឯង! តែថា..ពីមុនផ្សេង! អីឡូវគេផ្លាស់ប្ដូរហើយទេតើ! មើលទៅ1ខែមកនេះគេដែលទាក់ទងស្រីណាទៀតទេ?

<ណ្ហើយ! ថេយ៍មិនចាំបាច់ផ្ដល់ចម្លើយឲខ្ញុំពេលនេះក៏បាន!..រងចាំពេលមួយដែលថេយ៍ទុកចិត្តខ្ញុំ..ខ្ញុំនឹងរងចាំចម្លើយពីថេយ៍ជានិច្ច!> ធម្មតាស្នេហាមិនចូលចិត្តការបង្ខិតបង្ខំ! ហេតុថារាងតូចមានចំណុចទាំងអស់នេះហើយ ទើបធ្វើឲគេចាប់អារម្មណ៍! វាខុសដាច់ពីអ្នកមុនៗ ដែលផ្ដល់ឲនាយលឿនដូចរន្ទះ។

<អ៎រ!..បែបនេះចុះ!~> ឃើញនាយបែបនេះគេក៏ចេះតែអឺអើ!

<តោះ!~~> នាយត្រឡប់មកធ្វើធម្មតាវិញ មុននឹងញញឹមដាក់ថេយ៍លើកដៃរបស់ខ្លួនឡើង បំណងឲរាងតូចកាន់!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now