Episode08:ថេយ៍ធ្លាប់មានសង្សារឺអត់?

2.5K 127 0
                                    

//កាត់មកពេលល្ងាច ទើបលោកអ៊ុំវ៉ូត្រឡប់មកពីនេសាទវិញ វាក៏ដូចគ្នាដែលថេយ៉ុងនឹងជុងហ្គុកបានមកដល់ផ្ទះដែលគាត់ឲស្នាក់នៅ។

<ទីនេះវាមិនហាយ មិនឡូយឆាយមានម៉ាសុីនត្រជាក់ ទឹកក្ដៅទឹកត្រចៀកអ្វីនោះទេ! បើនៅមិនបានអាចប្ដូរចិត្តត្រឡប់ទៅវិញបាន!> លោកអ៊ុំ ទឹកមុខគាត់តែងតែចងចិញ្ចើមជាប់ ការនិយាយស្ដីក៏មិនពិរោះពិសារ។ ផ្ទះដែលឲពីរនាក់គេនៅនេះ សង់នៅលើទឹក ការតុបតែងមានលក្ខណៈសាមញ្ញខ្លាំង ធម្មតាៗ ប៉ុន្តែស្អាតបាត អាកាសធាតុក៏ល្អ។ ដោយពេលយប់គឺប្រើចង្កៀងគូម ម្យ៉ាងវិញទៀតគ្មានសេវានោះទេ។

<អរ៎!..មិនអីទេលោកអ៊ុំ ពួកយើងនៅបានកុំបារម្ភអី!> ថេយ៍រហ័សលើកដៃជាការប្រកែក បង្ហាញស្នាមញញឹមឡើងទៅកាន់គាត់។ គេប្រាកដជានៅបានហើយចៃដន្យមិនមែនកូនអ្នកមានអ្វីផង។ ជុងហ្គុកនាយក៏បង្ហាញទឹកមុខបញ្ជាក់អឺអើតាមនឹង។

<ទីនេះពេលយប់គ្មានភ្លើងទេ ចង់ធ្វើអ្វី ធ្វើពីក្បាលល្ងាចឲហើយទៅ!> គាត់ព័តដៃទៅក្រោយ ប្រាប់ឲដឹងតែប៉ុន្នេះ ក៏ដើរឡើងទៅកាណូតវិញ ព្រោះគាត់មិនម្ដុំនេះទេ។

<ជំរាបលាលោកអ៊ុំ ធ្វើដំណើរដោយសុវត្ថិភាព!> ថេយ៍លាគាត់ជាចុងក្រោយ អ្នកជាវ័យចំណាស់មើលមុខបន្តិចមុននឹងបើកចេញទៅ។

<សមសួនណាស់នែ!!~> ជុងហ្គុកងាកមកសម្លឹងថេយ៍បន្តិចមុននឹងដើរចូលក្នុងផ្ទះ ដើម្បីទៅដេកនេះឯង ព្រោះគេចុកដៃចុកជើងមួយថ្ងៃហើយ។

<ធម្មតាមនុស្សខ្ញុំត្រឹមត្រូវ មិនដូចលោកប្រធានទេ!> ថេយ៍ក៏លើកអីវ៉ាន់ដើរតាមពីក្រោយជុងហ្គុក។

<យើងយ៉ាងមិច? មនុស្សបែបណាទើបគេហៅថាត្រឹមត្រូវ? ហើយមនុស្សបែបណាទើបគេហៅថាមិនត្រឹមត្រូវនោះ?> នាយចូលមកដល់ក្នុងភ្លាមដើរសម្ដៅទៅដេកផ្កាប់មុខលើគ្រែតែម្ដង។ តាំងពីព្រឹកដល់ម៉ោង6ល្ងាចទើបតែបានប៉ះនឹងគ្រែ រាល់ដងគ្មានហត់ចឹងផង។

<មនុស្សដូចខ្ញុំគឺត្រឹមត្រូវ ចំណែកឯលោកប្រធានក៏ត្រឹមត្រូវដែរ តែត្រឹមត្រូវខុសខ្នាត!> -,-!

<ងងុយគេងណាស់ គ្មានពេលនិយាយទៀតទេ ងើបឡើងសឹមវិភាគត!> បើរាល់ដងដូចដឹងអញ្ចឹងថេយ៍និយាយមិនដែលឈ្នះនាយទេ ប៉ុន្តែក្ដារនេះឲឈ្នះសិន។
____
គ្រោសៗឈានដល់ម៉ោង7យប់ទៅហើយ ផ្ទះលើទឹកមានតែពន្លឺភ្លើងព្រៀលៗបំភ្លឺឡើងតែឯង ដោយអ្នកនៅក្បែរៗនោះតែមិនកៀកពេកទេ ចន្លោះខ្លាំងដែរ គេពន្លត់ចង្កៀងគូមចូលគេងអស់ហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now