Episode14:បងយល់ហើយ!

1.9K 96 0
                                    

ជុងហ្គុកនឹងថេយ៉ុងចំណាយពេលដើរលេងជាមួយគ្នានៅកន្លែងពិពណ៍ក្នុងភូមិប្រហែលជាមួយម៉ោង! ហើយក៏កំពុងតែត្រឡប់មកវិញព្រោះរាងតូចត្អូតចង់ទៅផ្ទះ!

<ហ្ហឹក! ជើងរបស់ខ្ញុំ> រាងតូចមុខជូរហួញដើរបណ្ដើរត្អូតបណ្ដើរ ព្រោះថាឡាននៅហាងបាយដែលពួកគេញុាំ! ពេលដើរទៅមានអី ដើរមកវិញសឹងធ្លាក់ក្អួតម្ដងៗ។

<ឈឺខ្លាំងហេ៎?~> ជុងហ្គុកដើររាងឃ្លាតពីថេយ៍មួយជំហាន! ហេតុថាលេខានេះមិនឲនៅជិត។

<មិនឈឺទេ តែចុកចង់បាក់ទៅហើយ!~ ថែមទាំងងងុយដេកទៀត> គេប្រើទឹកមុខត្អូតត្អែរដាក់នាយ មើលទៅដូចជាមានបំណងចង់ទទួលបានជំនួយច្បាស់ណាស់។

<ឡើងជិះស្មាបងមក ចាំបងអៀវ!> ជុងហ្គុកឈប់ងក់ដើរទៅរករាងតូច! សម្ដីរបស់នាយកែរមិនបានឡើយ ព្រោះគេស្រលាញ់ទៅហើយ។

<..ពិតហេ៎? តែខ្ញុំធ្ងន់ណាស់ មិនអីទេនាំតែលំបាកដល់លោកប្រធាន!> សម្ដីយកគួរមិនគួរជឿទេ ត្បិតថាក្នុងចិត្តចង់សឹងអីទៅហើយ។

<សម្រាប់ថេយ៍មួយមិនធ្ងន់ទេ! ឡើងមក!> នាយស្រដីចប់ ចាប់បន្ទន់ជង្គង់ដើម្បីឲរាងតូចតោង.ក។

<ចឹងខ្ញុំឡើងហើយណា៎?..ហិហិ! រួចហើយ> គេសួរបញ្ជាក់ទាំងញញឹមញញែម! មិនរំភើបស្អីទេ តែគេសប្បាយចិត្តព្រោះមានអ្នកអៀវមិនចាំបាច់ហត់នឹងដើរ។ បន្ទាប់ពីដឹងដល់ខ្លួនស្រាលដូចសម្លីរបស់រាងតូចឡើងលើខ្នងហើយ នាយចាប់ងើបឈរអស់កម្ពស់ ស្របនឹងដំណើរទៅមុខបន្ត។

<ចុកជើងខ្លាំងទេ?> ជុងហ្គុក សួរដោយទឹកមុខធម្មតា! ធម្មតាមនុស្សស្រឡាញ់គេដូច្នេះត្រូវ careបន្តិច។

<អឹម!~~> រាងតូចងក់ក្បាលតិចៗជំនួសឲការឆ្លើយតប ដោយដាក់ចង្ការលើស្មារាងក្រាស់ ដៃទាំងគូអោប.កជាប់។

<ចុកបែបនេះទៅផ្ទះវិញត្រូវបិទកៅអៀក បន្ទាប់មកជិះលើរទេះរុញ ថែមឈើជ្រាត់មួយផងដើម្បីជំនួយការដើរ!> សម្ដីរបស់នាយសុភាពបុរសមិនទាន់បានប៉ុន្មានតឹកក៏ចេញចរឹកផ្លេសផ្លោះមកសារជាថ្មី។
ផាច់!~
<ខ្ញុំមិនមែនជនពិការបាក់ជើងដើរមិនរួចទេ!> ថេយ៉ុងលើកដៃវាយស្មានាយបន្តិច! ដែលទ្រង់រៀបរាប់មកធ្វើមើលតែគេបាក់ជើង។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now