Episode 38:សាច់អាំង

1.3K 80 0
                                    

//ម៉ោង11:00នាទីថ្ងៃត្រង់ ជុងហ្គុកគេមិនទៅធ្វើការពាក់កណ្ដាលថ្ងៃព្រោះជាប់ម្ដាយមកលេង ម្យ៉ាងស្មើរនេះអ្នកស្រីចនក៏ទៅវិញដូចគ្នា។

<ម៉ាក់ទៅវិញហើយណា៎! មើលៗកុំបុិនឈ្លោះគ្នាខ្លាំងពេកមិនមែនកូនក្មេកទៀតទេ> មុននឹងគាត់ឡើងឡានឆ្លៀតនៅផ្ដែផ្ដាំកូនខ្លះៗ។

<បាទម៉ាក់!~> ជុងហ្គុកដៃអោបក្រសផបចង្កេះប្រពន្ធជាប់ ហាក់ធ្វើដូចជាយប់មិញគ្មានរឿងអីកើតឡើង។

<ម៉ាក់ទៅហើយណាកូនថេយ៍!>
<បាទ! ជំរាបលាម៉ាក់> បន្ទាប់ពីនិយាយចប់ ម៉ាសុីនឡានក៏បង្វិលកង់បញ្ជេះចេញទៅ។

<អូនស*..អូយ៎!~>
<អឺស!..កុំមកប៉ះ> បន្ទាប់ពីដឹងម្ដាយចេញបាត់ អ្នកដែលអោយគេអោបថើបសុខៗនេះ រហ័សច្រានទ្រូងមាំក្រាស់អ្នកជាស្វាមីចេញយ៉ាងលឿន ស្របនឹងដំណើរដើរចូលក្នុងផ្ទះបាត់។ សួរថាមកត្រូវគ្នាវិញពីអង្អាល?

<ថេយ៍!~ អូនកើតអី?-ខឹងមិនទាន់បាត់ទៀត ក្រែងមុននឹងល្អនឹងគ្នាហើយតើ> ត្រូវហើយ ពេលអ្នកស្រីចននៅ គេធម្មតាដូចរាល់ដង ឲនាយប៉ះបងសម្លាញ់អូនសម្លាញ់ជារឿយៗ ចុះម្ដេចអីឡូវដូរលឿនដូចរន្ទះ?

<មុននឹងល្អនឹងគ្នា តែអីឡូវមិនល្អ> រាងតូចដាក់បង្គុយចុះលើសាឡុង ព័តដៃចូលគ្នាឆ្លើយបែបកំបុតៗ។

<ចុះប្រុងឲបងធ្វើមិចទើបអូនបាត់ខឹង?..បងសូមទោសក៏សូមហើយដែរ ប្រុងឲធ្វើមិចទៀត?> នាយដាក់ខ្លួនអង្គុយក្បែរគេ ប៉ុន្តែត្រូវអ្នកខាងទៀតខិតជិត សូម្បីមុខក៏មិនពាល់ដែរ។

<....> ស្ងាត់!
<..ប្រុងចង់ខឹងដល់អង្អាល? ចង់ខឹងបងរាល់ថ្ងៃចឹងៗមែនទេ?> ដោយឃើញថាមុខរបស់រាងតូចក្រម៉ូវជាប់មិនរីក បណ្ដាលឲចិត្តគេចាប់ផ្ដើមធុញទ្រាន់, អង្វរក៏អង្វរហើយ សូមទោសទទួលកំហុសក៏សូមហើយ ប្រុងឲធ្វើមិចទៀតទើបបាត់ខឹង?
<...> ដូចដើមគ្មានការឆ្លើយតប!
<ថេយ៍!~>

<កុំប៉ះ*!~~> គ្រាន់តែដឹងដល់ដៃរបស់នាយលូកមកប៉ះនឹងប្រអប់ដៃខ្លួន ធ្វើឲគេរហ័សក្រវាសដៃនាយចេញ មិនសូម្បីតែឲប៉ះប៉ុនចុងក្រចក។ ដែលទង្វើរបែបនេះហាក់ឲអ្នកម្ខាងទៀតសែនខ្មួលខ្មាញ់ សឹងតែហឹងក្រដាសត្រចៀកទៅហើយ, នេះរឿងតូចតាចប្រុងខឹងគ្នាមែនទេ? គេតាមទ្រប៉ុន្នឹងហើយចង់បានអីទៀតសួរ?

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now