Episode45:អន់ចិត្ត

1.4K 83 5
                                    

<ហុឹស! ដំណើរការហើយ> គ្រាន់តែវិដេអូដំណើរការភ្លាម រហ័សឲរាងតូចផ្ចង់អារម្មណ៍ដាក់យ៉ាងរហ័ស! វិនាទីរបស់វិដេអូចាប់ផ្ដើមចាក់ សន្សឹមៗលោតទៅមុខបន្តិចម្ដងៗ ហាក់ដូចជាគេចាប់ថតពីទីងងឹតហើយវាក៏..

<ហ្ហឹក!~~> ថេយ៉ុងផ្ដើមយកដៃមកខ្ទប់មាត់របស់ខ្លួនឯងមួយរំពេចសឹងមិនជឿអ្វីចំពោះមុខ..តើភ្នែកទាំងគូរបស់គេបានឃើញអ្វីទៅ?

<ហ្ហឹកៗ~..មិនពិតទេ!..ជានារីម្នាក់នោះ!> សាច់ក្នុងប្រអប់ទ្រូងខាងឆ្វេងចាប់ផ្ដើមជ្រួលជ្រាបអារម្មណ៍ឈឺចាប់ បណ្ដាលឲទឹកសន្សើមថ្លាឆ្វង់ហូរស្រក់មកម៉ាត់ៗមួយរំពេច!..វាច្បាស់ពេកហើយ ច្បាស់ដូចជាទៅឃើញផ្ទាល់នឹងភ្នែកទាំងគូ..ស្វាមីរបស់គេកំពុងតែអោបថើបនារីម្នាក់ដែលខ្លួនបានជួបនៅហាងកាហ្វេកាលពីថ្ងៃនោះ។
   រាងតូចដៃចាប់ផ្ដើមញ័រអារម្មណ៍ហេងហាងគិតចេញតែមួយមុខគត់គឺយំ!
   វិដេអូនេះវាច្បាស់ណាស់ មិនព្រិលរូបសូម្បីតែប៉ុនចុងក្រចក ប្រដូចបានមានមនុស្សម្នាក់ទៀតថតមកពីជ្រុងម្ខាង ផ្នែកខាងឆ្វេង។

<ថេ--ថេយ៍អូនកើតអី?> ជុងហ្គុកបើកទ្វារចេញពីបន្ទប់ទឹកភ្លាម ប្រទាក់ភ្នែកនឹងប្រពន្ធកំពុងឈរក្បែរបង្អួច កាន់ទូរស័ព្ទក្ដាប់នឹងដៃយំយ៉ាងខ្សឹបខ្សួល រហ័សឲនាយចូលទៅសួរនាំយ៉ាងលឿន។

<ហ្ហឹកៗ! ចេញទៅ!~..កុំប៉ះអូន> រាងតូចផ្ដើមស្រែកមួយវ៉ាស់នៅពេលដែលដឹងដល់ជុងហ្គុកចូលមកចាប់ដៃ ,គេច្រាននាយចេញមួយទំហឹងមិនបានគិតខ្វល់ពីអារម្មណ៍អ្នកម្ខាងទៀតដែលបារម្ភ។

<អូ-អូនកើតអី?..អ្នកណាធ្វើអីអូន កុំយំអី បងមិនទៅជិតក៏បាន> នាយជ្រួញចិញ្ចើមចូលគ្នាសម្លឹងមើលមុខថេយ៍ភ្លឹសៗពោរពេញដោយក្ដីមិនយល់ សុខចិត្តឈរថយក្រោយពីជំហាន ស្រដីទន់ភ្លន់បែបស្ដាប់បង្គាប់។

<ហ្ហឹក-អ្ហឹក..បងឯងអាក្រក់ណាស់ ថ្ងៃឈ្លោះគ្នាជាមួយអូនបងទៅណា៎? ថ្ងៃអូនចេញពីផ្ទះយប់នោះបងទៅណា៎?..ហ្ហឹកៗ! បងទៅមានស្អីៗជាមួយស្រីណា៎?~ ឆ្លើយនឹងអូនភ្លាមមក>

<ថេយ៍!..បង បងមិនយល់ទេ អូនចង់បានន័យ*..> ផូស!~

<អូយ៌!..shit*!~> និយាយមិនទាន់ផុតពាក្យថេយ៉ុងស្រាប់តែគប់ទូរស័ព្ទមកត្រូវក្បាលរបស់នាយបណ្ដាលឲគេអោនមុខចុះយកដៃទៅទប់កន្លែងគេគប់យ៉ាងរហ័ស! ម្ដេចក៏ចឹងទៀតហើយ? លើកនោះគប់ត្រូវទ្រូងតែពេលនេះត្រូវក្បាល ទូរស័ព្ទនឹងវាបែកខ្ទេចហើយលើកនេះ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now