Episode59: បិទច្រមុះរត់?

1.8K 139 10
                                    

    @ ពេលយប់!
      ថ្លែងពីរាងតូចឯនេះ ប្រៀបបានដូចជីវិតមួយត្រូវនៅលើទូកដាច់ខ្សែរកណ្ដាលទន្លេម្នាក់ឯងអញ្ចឹង ទៅមុខក៏មិនកើតថយក្រោយរឹតតែមិនអាច!
     ក្នុងផ្ទះឈើតូចមួយសម្លឹងមើលសភាពក្បែរផ្ទះឡើងងងឹតស្លុងស្លប់ មានតែភ្លើងភ្លឺស្លុងៗដែលចេញមកពីក្នុងប៉ុណ្ណោះ!

<សឺត~~> សម្លេងខ្សឺតខ្សត់ខ្សឹបខ្សួលចេញពីក្នុងបន្ទប់ ត្បិតអីមានមនុស្សម្នាក់កំពុងគេយំនៅលើគ្រែ! មានដឹងទេថាវាពិតជាមិនប្លែកឡើយ ព្រោះវាស្ទើរតែរាល់ថ្ងៃ គេតែងតែយំបែបនេះឲតែពេលយប់, រយៈពេល2ខែគ្មានថ្ងៃណាមួយដែលក្នុងទ្រូងគេសប្បាយម្ដងណាទេ វាប្រៀបដូចជាត្រូខ្ទេចខ្ទីទៅហើយ,

<អូនស្អប់បងណាស់ជុងហ្គុក~> មាត់ថាស្អប់គេប៉ុន្តែគ្រប់ដង្ហើមចេញចូលមានវត្តមានគេគ្រប់យ៉ាង, ចិត្តចង់បំភ្លេចមនុស្សម្នាក់នេះចោលណាស់ ប៉ុន្តែខួរក្បាលរបស់គេហាក់មិនស្ដាប់ កាន់តែចង់បំភ្លេចកាន់តែឈឺលើសដើម។
   _____
  @ ថ្ងៃថ្មី~
  តុកៗ~
<បងថេយ៍~ បងភ្ញាក់រឺនៅ?> ព្រឹកឡើងស្រាងៗវត្តមានក្មេងស្រីម្នាក់វ័យប្រហែល17ឆ្នាំ ឈរគោះទ្វារមុខផ្ទះដែលរាងតូចនៅ។
  ក្រាក~
<ភ្ញាក់ហើយៗ~> ទ្វារបើកឡើងរហ័សឲថេយ៍ញញឹមទៅកាន់អ៊ីអ៊ី, គេគឺបែបនេះពេលថ្ងៃញញឹមសប្បាយចិត្តដូចគេឯងធម្មតាៗ មនុស្សគ្មានទុក្ខកង្វល់ ប៉ុន្តែឲតែយប់ឡើងទឹកភ្នែករាល់យប់។

<បងយំទៀតហើយមែនទេ?> នាងមើលដឹងព្រោះភ្នែកគេក្រហម។
<មានឯណា~ បងគ្រាន់តែឈឺភ្នែកធម្មតាប៉ុណ្ណោះ>

<ប្រុសម្នាក់នឹងជាអ្នកណាអីក៏មានឥទ្ធិពលលើបងម្ល៉េះ ឲបងស្អាតរបស់ខ្ញុំយំរាល់ថ្ងៃ> នាងច្រម៉ក់ចាប់ជ្រួញចិញ្ចើមក្រញ៉ូវឡើង ត្បិតចង់ដឹងណាស់ថាគេម្នាក់នោះជាអ្នកណា ព្រោះថេយ៍មិនបានប្រាប់នាងច្រើនឡើយពីរឿងរបស់គេ។

<ឈប់គិតទៅៗ..តែទៅមិនទាន់ប្រយ័ត្នឡានចេញចោលណា៌~> រាងតូចញញឹមហួសចិត្តបន្តិចមុននឹងលើកដៃទៅញីសក់នាងតិចៗ បន្ទាប់មកអ្នកទាំងពីរក៏ដើរចេញទៅ។
    រឿងរបស់ថេយ៉ុងគឺបែបនេះ នៅពេលដែលជិះរថភ្លើងនោះពីសេអ៊ូលមកនោះ គេរួមដំណើរនឹងអ៊ីអ៊ីដែលនាងត្រឡប់ពីសេអ៊ូលមកលេងអ្នកផ្ទះព្រោះវិសមកាលសាលា! ត្បិតនាងមានបញ្ហាសុខភាពក៏បានរាងតូចជួយ បន្ទាប់មកគ្រួសាររបស់អ៊ីអ៊ីក៏ជួយគេវិញទៅ។
    ម៉ាក់ប៉ាគេឲមកនៅជាមួយប៉ុន្តែថេយ៍មិនព្រម ត្រឹមគេជួយមានការងារឲធ្វើប៉ុន្នេះសំណាងណាស់ទៅហើយ, ត្បិតផ្ទះមិនឆ្ងាយពីគ្នាប៉ុន្មានទេ ដើរតែ15នាទីអីនឹងដល់ហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now