Episode31 :Jung soorang

1.4K 75 0
                                    

  @ ថ្ងៃថ្មី!
  ពន្លឺព្រះអាទិត្យរះឡើងមកបំភ្លឺថ្ងៃថ្មី សរបង្ហាញឲឃើញពីរាងក្រាស់កំពុងសម្លឹងគយគន់សម្រស់អ្នកជារាងតូចដែលគេងលង់លក់។

<សឺត!~~> អត់មិនបានជាមួយថ្ពាល់ទាក់ទាញមួយនេះធ្វើឲនាយឱនទៅថើបញីញក់ខ្សឺតៗលឺពេញបន្ទប់, ហើយវាក៏រណខានដល់ដំណេករបស់អ្នកម្ខាងទៀតដូចគ្នា។

<ហឹម!~ កុំរំខានអូន> រាងតូចស្រដីទាំងមរមីរមមើរ គ្រងួរៗបែបមនុស្សមិនទាន់ស្វាង, គេឱនក្បាលឆ្មុលចូលទៅកាន់ដើម្បីមាំក្រាស់របស់ជុងហ្គុក។

<ហឹស! ភ្លឺហើយ..អូនគេងទ្រមក់ម្ល៉េះ? ក្រែងថានឹងរៀបចំខ្លួនឲប្ដីនោះអី..បងត្រូវទៅធ្វើការណា៎>

<ទៅធ្វើការហេ៎?~> រាងតូចដៃអោបនាយខ្វិត ផ្ងើយ.មុខឡើងធ្វើមាត់ស្រួចបញ្ជាក់!

<ហឹម! សួរអីចឹង បងត្រូវទៅធ្វើការដូចរាល់ដង>

<អញ្ចឹងអូនទៅដែរ>
<ទៅធ្វើអីទៀត អូនមិនមែនជាលេខាទៀតនោះទេ> នាយមិនបានដឹងគំនិតដែលថេយ៍តាមទារទៅនោះទេ ,គេចង់ទៅជាមួយនាយក៏មានហេតុផលពីក្រោយនេះឯង។

<តែអូនចង់ទៅ អូនទៅជួយការងារលោកប្ដី មិនមែនជាលេខានោះទេ>

<ទេ! អូនជាប្រពន្ធគួរនៅផ្ទះមើលថែរក្សាអ្វីដែលបងរកបាន ចំណែកបងមានតួនាទីរកមកឲអូនរក្សាទុក..ការងារក្រុមហ៊ុនជា កាតព្វកិច្ចចាំបាច់របស់បងជាអ្នកបំពេញ អូនមិនគួរទៅហត់ជាមួយរឿងទាំងអស់នោះឡើយ> រាងក្រាស់ងើបអង្គុយគ្រោសពោលពាក្យសម្ដីខ្លះៗដែលនាយចង់, គេនិយាយបែបនេះគ្រាន់តែចង់បំពេញតួនាទីជាស្វាមីដ៏ល្អម្នាក់ មិនចង់ឲថេយ៍មកខ្វល់ជាមួយការងារនាយឡើយ។

<តែអូនចង់ទៅដែរ លោកប្ដីឲអូនទៅៗណា៎!~> រាងតូចបញ្ជរញអាកប្បកិរិយាប្រៀបដូចជាកូនក្នេង លេងទឹកមុខកូនឆ្កែសូមអង្វរងង្រួនដៃនាយទទូចសុំតិចៗ។

<សម្ដីរបស់បងនិយាយអូនស្ដាប់មិនយល់ទេ?>ភាសារបស់នាយមួយប្រយោគនេះបើហ៊ានតែមិនថ្នមសម្លេងច្បាស់ជាគិតថាកំពុងឈ្លោះគ្នា។ ថេយ៉ុងបន្ទាប់ពីបានលឺ ប្រលេសដៃចេញពីការអង្រួន ឱនមុខចុះលែងមាត់.ក!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now