Episode 44: គណនីអាថ៍កំបាំង

1.2K 58 0
                                    

    //ពេលយប់ដដែល នៅភូមិគ្រឹះត្រកូលចន បើក្រឡេកទៅមើលក្នុងចង្រ្គានបាយ សបង្ហាញវត្តមានថ្មីប្រពន្ធមួយគូកំពុងតែផ្អែមល្ហែមនឹងគ្នាដោយការជួយចំអិនម្ហូប។

<ហឹម!~ ឈ្ងុយណាស់..ប្រពន្ធបងពូកែម្ល៉េះទេ?..សូមថើបមួយខ្សឺតមក..សឺត!~> រាងក្រាស់ឈរក្បែរអ្នកជាប្រពន្ធ លើកសរសើរពីស្នាដៃរបស់រាងតូច មុននឹងញញឹមខិលអោនទៅថើបថ្ពាល់ក្រពុំមួយដង្ហើមយ៉ាងវែង, តាមថាមិនជួយអីទេគឺជួយថើប><

<ហឹស!~ លោកប្ដីថើបអូនរហូតមិនចេះហត់ទេហេ៎?> ថេយ៉ុងញញឹមស្រស់បិទមាត់មិនជិតពោរពេញដោយក្ដីរីករាយ ឆាសាច់បណ្ដើរងាកមកសួរនាយបណ្ដើរ ឆ្លាស់គ្នា!

<អឺមហឹម!~ មិនហត់ថេយ៍កាន់តែថើបកាន់តែញៀន> នាយក្រវីក្បាលតិចៗមុននឹងលើកដៃទៅប៉ះចុងច្រមុះអ្នកខាងនោះបន្តិច, មិនបោកទេថ្ពាល់គេទន់ៗដូចជាmochii ណែបណិតលើកណាពេញចិត្តដកមិនរួច។

<ញៀនធ្វើមើលអូនអាភៀន>
<ហឹស!..បុិនណាស់>

<អា៎! លោកប្ដី អូនដូចជាភ្លេចបិទទឹកនៅលើ បងជួយឡើងទៅបិទបានទេ?> ផ្អែមល្ហែមសុខៗក៏ចាប់ភ្លឹកថាខ្លួនបើកទឹកអាងចោល មិនដឹងជាវាហូរហាប៉ុណ្ណាទេ?

<បាទ> នាយស្រដីរួចក៏ដើរចាកចេញទៅទាំងស្នាមញញឹម មួយថ្ងៃពេញចំណាយនៅជាមួយប្រពន្ធនិយាយពីស្រស់ស្រាយរកលេខដាក់គ្មាន។
   ទឹង!~
  កំពុងឆាសាច់សុខៗហៀបនឹងចាក់ដាក់ចាន អេក្រង់ទូរស័ព្ទនៅក្បែរដៃក៏លោតសារឡើង ប៉ុន្តែថេយ៉ុងត្រឹមសម្លឹងពុំចាប់អារម្មណ៍!
   ទឹងៗ!~~
<អ្នកណានឹង ដូចទ្រង់រវល់ម្ល៉េះ?> ហេតុថាវាលឺសម្លេងជាប់ៗគ្នាពេក ក៏បណ្ដាលឲគេទុកការងារចោលសិន ចុចដោះសោរទូរស័ព្ទយកមកបើកកន្លែងសារនៅក្នុងIGមើល!

<គណនីមួយនឹងទៀតហើយ?> រាងតូចត្រូវចងចិញ្ចើមឡើងភ្យួរសញ្ញាសួរពេញក្បាល នាពេលដែលគណនីមួយដែលធ្លាប់សេនរូបជុងហ្គុក ត្រូវបុគ្គលិកស្រីដួលលើឲមកគេ! ពីមុនគេលុបចោលហើយ តែអីឡូវនេះវាមកទៀតហើយ..ដោយឈ្មោះគណនី.. foxx_A
   !ក្នុងសារ..

"សួស្ដី! យើងផ្ញើរសារទៅឯងម្ដងទៀតហើយ តើឯងនៅចាំយើងដែរទេថេយ៉ុង?"
"យើងបាននាំរឿងថ្មីមកឲឯង តើឯងចង់ដឹងទេ?"
"យ៉ា! មិចឯងចូលមើលមិនឆ្លើយតបនឹងយើង?" ប្រយោគចុងក្រោយដែលលោតមកឲថេយ៉ុងបានឃើញ ហាក់ពោរពេញដោយក្ដីមិនចិត្តដូចជាខឹង ដែលគេគិតតែពីអានមិនបានឆ្លើយតប!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now