Episode29: ក្លិនទឹកអប់?

1.4K 63 0
                                    

    @ ពេលយប់!
   ជុងហ្គុកបាននាំថេយ៉ុងចេញមកដើរលេងនៅខាងក្រៅតាមសន្យា ដែលនាយនាំរាងតូចមកកន្លែងកម្មវិធីតាំងពិរព័រណ៍នៅកណ្ដាលក្រុងសេអ៊ូល នឹងមានរបស់កម្សាន្តជាច្រើនទៀតផងដែរ។

<ហឹម!~ ជុងហ្គុក!..អូនស្រេកទឹកណាស់ ការ៉េមនេះវាផ្អែមពេកហើយ> រាងតូចកាន់ដៃនាយបណ្ដើរគ្នា ឈប់ងក់នៅក្បែរបង់ និយាយត្អូញត្អែរដោយទឹកមុខជូរហួញពីការ៉េមដែលមានក្នុងដៃ ប្រាប់អ្នកជាស្វាមីឲបានដឹង។

<ចង់ឲបងទៅទិញទឹកឲអូនហេ៎?>
<អឹម!~ បើអូនស្រេកទៅហើយបងចង់ធ្វើមកនខ្វល់ពីប្រពន្ធ?>

<ហៅបងឲស្រួលបួលមិនមែនហៅឈ្មោះរបស់បងទេ បងធ្លាប់ប្រាប់អូនថាមិច? បងពេញចិត្តឲអូនហៅបែបណាភ្លេចហើយរឺ?>

<ហឹម?~ បងចង់ឲអូនហៅបែបណា៎?> រាងតូចលើកចិញ្ចើមម្ខាងឆ្ងល់ទៅកាន់នាយ តើគ្រាន់តែហៅសព្វនាមត្រូវឲគេស្ដាប់ហើយពេញចិត្ត? ត្រឹមពាក្យបងមិនទាន់គ្រប់ទេរឺ?

<លោកប្ដី!~ ថេយ៍ធ្លាប់ហៅបងបែបនោះ បងពេញចិត្តបែបនេះអូនគួរតែផ្លាស់ប្ដូរហើយ> នាយទម្លាក់ទឹកមុខមកជាស្មើរនៅពេលទទួលដឹងថារាងតូចឆាប់ភ្លេចពាក្យសម្ដីដែលនិយាយជាមួយគេ។

<អ៎រ!..លោកប្ដី ពេលនេះអូនស្រេកទឹកណាស់តើលោកប្ដីអាចទៅទិញទឹកឲអូនបន្តិចបានទេ?> រាងតូចច្រលឹងស្ដាប់តាមសម្ដីពោលឡើងដោយសម្លេងផ្អែមល្ហែម ធ្វើឲ្យអ្នកស្ដាប់លឺនេះពេញចិត្តជាប៉ុនពេក។

<ជុប៎!~ គួរស្រឡាញ់ណាស់..អង្គុយចាំបងទីនឹង បងនឹងទៅទិញឲអូនភ្លាម> រាងក្រាស់ញញឹមស្រស់ទប់ចិត្តខ្នួកខ្នាញ់នឹងអ្នកជាប្រពន្ធមិនបានលោមុខទៅថើបបបូរមាត់សុីជម្ពូរបន្តិចមុននឹងដើរចេញទៅ, បានសម្ដីផ្អែមៗបែបនេះប្រើបានមួយសេរី><
  ....
<ប៉ុន្មាន?>
<លោក!..គឺជាលោកមែនទេ?> រាងក្រាស់កំពុងឈរទិញទឹកសុខៗសម្លេងមនុស្សស្រីម្នាក់ក៏បន្លឺឡើងឧទ្យានមកកាន់នាយ, បណ្ដាលឲគេរហ័សងាកមកមើលម្ខាស់សម្លេងយ៉ាងលឿន មុនស្រដីថា÷

<អ្នកនាងមានការអ្វីរឺ?>
<លោកភ្លេចខ្ញុំហើយ?> Alima នាងចាំជុងហ្គុកច្បាស់ដូចថ្ងៃចឹង គ្រាន់តែឃើញផែនខ្នងគេភ្លាមប្រាកដណាស់ គឺជាបុរសម្នាក់ដែលបានក្រសោបប្រាណនាយទប់លំនឹងមិនឲដួល នាងនៅតែចាំក្លិនបុរសម្នាក់នេះបាន។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now