Episode37: ដេកក្រៅបន្ទប់

1.6K 91 2
                                    

<ហ្ហឹកៗ!..ចឹងអូនខុសដែលបិទសិទ្ធបងហេ៎?..មិនអីទេចឹង កុំឲបងពិបាកនឹងចូលផ្ទះមានគេរករឿង..លែងគ្នាទៅ!~ លែងគ្នាកាលណាបងនឹងមិនហត់មកប៉ោងសរសៃ.កបែបនឹងទៀត> សម្ដីរបស់រាងតូចដែលពោលពាក្យលែងលះធ្វើឲអ្នកម្ខាងទៀតបើកភ្នែកប៉ុនៗពងមាន់ ប្រហោងពោះដូចមនុស្សធ្លាក់ជ្រោះ!..លែងគ្នា?

<អ្នកណាឲអូននិយាយពាក្យឆ្កួតឡប់អស់នេះចេញមក?..វាផុយឲអូននិយាយណាស់ហេ៎?..រឿងតូចតាចប៉ុន្នឹងអូនចង់លែងលះ កុំធ្វើចរឹកដូចក្មេកបៀមដៃបានទេ?>

<អ្ហឹកៗ!..ចុះក្រែងបងចង់បានសេរីភាព?..អូនដោះលែងឲបងបានសេរីភាពហើយតើ លែងគ្ន*..>

<ថេយ៉ុង!~~> ដោយអត់មិនបាននឹងសុាំត្រចៀកលឺតែពាក្យលែងគ្នា ធ្វើឲនាយខឹងឡើងមកឡើងក្រហមមុខ ក៏ស្រែកសម្លុតថាឲសឹងបែកបន្ទប់, គេស្អប់ពាក្យថាលែងលះអស់នឹងណាស់ ត្រឹមរឿងតូចតាចប៉ុន្នឹងរកលែងគ្នា?

<..ហ្ហឹក-ហុឺៗ!~> សម្លេងស្រែករបស់នាយវាខ្លាំងប្រៀបដូចរាជសី មកគំហកមុាំងៗបែបនឹង គេលួសព្រលឹងដល់ថ្នាក់ទន់ជើងអង្គុយចុះអោបជង្គង់យំ។ បានស្រែកដូចបានចិត្ត!

<បងស្អប់ពាក្យនឹងណាស់ កុំនិយាយឲបងបានលឺទៀត..សូមទោស!~> ឃើញរាងតូចដល់ថ្នាក់ទន់ជង្គង់ ក៏ធ្វើឲនាយស្ងាត់បន្តិចមុនបន្ទាបសម្លេងមកធម្មតាវិញ ទន្ទឹមនឹងយកកន្សែងចូលបន្ទប់ទឹកបាត់ តែនិយាយយូរនឹងវែងឆ្ងាយលើសនេះទៀត, ម្យ៉ាងគេសូមទោសដែលស្រែកដាក់។

<ហ្ហឹកៗ!..និយាយធម្មតាៗទៅចាំបាច់ស្រែក?..ហុឺៗ!~~>
.....
20នាទីក្រោយ!
ក្រាក!~
<ថេយ៉ុង! អូនធ្វើស្អីនឹង?> ខំសម្អាតកាយឲត្រជាក់ចិត្តមិនទាន់បានប៉ុន្មានផង បើកទ្វារបន្ទប់ទឹកមកឃើញ ខោអាវនាយមួយវ៉ាលី នឹងភួយខ្នើយក្រវែងចោលមាត់ទ្វារបន្ទប់-,-! ហើយប្រុងធ្វើអីទៀតហើយចឹង? បែបយប់នឹងឈ្លោះគ្នាអត់បានដេកហេ៎?

<យប់នឹងអូនចង់គេងម្នាក់ឯងបងទៅដេកនៅបន្ទប់ផ្សេងទៀត> រាងតូចកំពូលក្បាលខូចរកគូប្រជែងមិនឃើញ ឈ្លោះមិនឈ្នះគេដេញគេចេញពីបន្ទប់><

<ថេយ៍!~ បងសូមទោសហើយតើអូននៅចង់បានអីទៀត?>

<សូមទោសបានអីមកវិញ? បងសងជំនឿចិត្តហៅព្រលឹងដែលបាត់របស់អូនឲមកវិញបានទេ?..មួយទៀត ទឹកភ្នែកអូនហូរមកប៉ុន្មានដំណក់បងសងបានអត់?>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now