Episode51:ព្រោះអូនជាមនុស្សរំអួយដូចសម្ដីបង

1.4K 104 5
                                    

#ថ្ងៃថ្មី!
//នៅក្រុមហ៊ុន!
ជុងហ្គុកអង្គុយធ្វើការតាំងពីព្រឹកមកទល់ថ្ងៃត្រង់ទាំងមិនស្រណុកសុខចិត្តរសាប់រសល់ពេញទ្រូង ខួរក្បាលចេះតែរំញោចគិតដល់ស្ថានភាពដែលនាយធ្វើដូចជាជ្រុលដាក់ថេយ៍។

<ហឺយ!~ ចង្រៃយ៍នេះ~> អត់មិនបាននឹងភាពស្មុគស្មាញជំនួសឲបានធូរស្បើយខ្លះក៏ជេរប្រទេចចេញមកក្រៅ លើកដៃទ្រូងសក់ខ្លាំងៗស្ទើរតែជ្រុះសក់អស់ទៅហើយ។

<ទឺត!~ ហាឡូម៉ាក់ដោះ> ទ្រាំពុំបានតទៅទៀត នាយយកទូរស័ព្ទមកខលទៅម៉ាក់ដោះដើម្បីសួរពីសុខទុក្ខប្រពន្ធ។

"ចា៎ ហាឡូ! អ្នកប្រុសចនមានអ្វីហេ៎?"

<ប្រពន្ធខ្ញុំនៅផ្ទះទេ?>
"កូនថេយ៍នៅតើ តាំងពីព្រលឹមមិនទាន់ចុះចេញពីបន្ទប់មកក្រៅម្ដងទេ"

<មិចម៉ាក់ដោះមិនទៅសួរគេ? ហេតុអីទុកឲប្រពន្ធខ្ញុំនៅបែបនេះ?> លឺសម្ដីម៉ាក់ដោះប្រាប់ថាថេយ៍មិនទាន់ចេញពីបន្ទប់ អ្នកខាងនេះផ្ដើមល្បឿនសម្ដីមួយរំពេច! ចុះបើប្រពន្ធនាយកើតអីនោះ? គេកំពុងតែខូចចិត្តស្រាប់។

"ម៉ាក់ដោះសួរហើយ ប៉ុន្តែកូនថេយ៍ថាចង់សម្រាក ម៉ាក់ក៏មិនហ៊ានថាអ្វីទៀត!..តើឈ្លោះគ្នាទៀតហើយមែនទេ?"

<អ-អត់ទេ> លឺសំណួរគាត់នាយរាងស្ទាក់ក្នុងការឆ្លើយបន្តិច តើឲគេទៅនិយាយថាឈ្លោះគ្នាយ៉ាងមិច?

"ម៉ាក់ដោះមិនមែនក្មេងបៀមដៃទេអ្នកប្រុស"
<ទាស់សម្ដីគ្នាតិចតួច តែមិនអីទេ>

"តិចតួចអីដល់ថ្នាក់កូនថេយ៍សំងំតែក្នុងបន្ទប់? ឃើញមួយរយៈនេះមុខប្រពន្ធក្រៀមក្រំមករហូត" គាត់មិនមែនជាម្ដាយបង្កើតទេ ប៉ុន្តែគាត់ក៏ជាម៉ាក់ដោះដែលមើលថែនាយតាំងពីក្មេងៗមកដែរ។

<..ប៉ុន្នឹងចុះម៉ាក់ដោះ ខ្ញុំរវល់ហើយ> នាយថាចប់ក៏ចុចបិទបាត់ទៅ គាត់និយាយនាយមិនខឹងឡើយជំនួសឲអារម្មណ៍ហាក់ដឹងថាខុស។
|កាត់|
ពេលយប់ម៉ោង7:00នាទី!
ងុឺត!~ ឡានដែលឈប់មុខភូមិគ្រឹះ វាដូចតែសព្វដងចឹង គ្មានអ្វីក្រៅពីជុងហ្គុកនោះទេ!
ក្រាក~
ទ្វារបន្ទប់បើកឡើង បង្ហាញវត្តមានឲឃើញអ្នកជាប្រពន្ធអង្គុយសំកុកលើពូក មិនមាត់.កមិនងាកមើលមកកាន់ទ្វារដូចសព្វដង ពេលលឺសម្លេងបើក, គេពិបាកចិត្តគ្មានអារម្មណ៍ទៅចាប់អារម្មណ៍ស្អីនោះទេ ដឹងម្យ៉ាងតែបើកទ្វារបន្ទប់ច្បាស់ជាលោកប្ដីគេហើយ។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now