Episode16:មិនមែនចោរទេ..គឺទន្សាយ

2K 90 1
                                    

<អរ៎!..ម៉ាក់ចង់បានន័យថា កូនជុងគេរញ៉េរញ៉ៃកូនមិនបានគេង វាធ្វើឲឈឺក្រពះ!~>

<ហឹសៗ!..បាទ!~> រាងតូចសើចស្ញេញដាក់គាត់ទាំងមិនសូវសម ។ រីឯរាងក្រាស់នាយអស់សំណើចមុននឹងសម្ដៅចូលមក។

<បើមិនឲថេយ៍គេងជាមួយខ្ញុំ ចុះឲថេយ៍គេងឯណាម៉ាក់!>

<ផ្ទះឲឡើងបុិនវិហារលោក ចេះសួរថាកូនថេយ៍គេងឯណាទៅកើត ម៉ាក់ដឹងគំនិតឯងច្បាស់ណាស់កុំមកសួរ!> អ្នកជាម្ដាយលើកដៃចង្អុលមុខកូនប្រុសប្រុសបន្តិចបែបគ្រឺតខ្នាញ់។ គាត់ហួសពីស្គាល់ចរឹកកូនថាដៃដល់កម្រិតណា៎

<ជីជី! ឲនាំកូនថេយ៍ទៅបន្ទប់ក្បែរអ្នកប្រុសធំឯងទៅ!> អ្នកស្រីចន ងាកមកស្រដីជាមួយនឹងជីជី ដែលត្រូវជាខ្ញុំបម្រើក្នុងផ្ទះ។

<ចា៎លោកស្រី!..មស់! អ្នកប្រុសថេយ៍ខ្ញុំនាំទៅបន្ទប់!>
______
រាត្រីយប់យន់ស្ងាត់បាំងបិទពន្លឺព្រះចន្ទពាក់កណ្ដាលដោយពពកខ្មៅដែលជាស្បែររាត្រី! កម្លោះតូចក្នុងឆុតអាវគេងយប់ កំពុងអង្គុយលើពូកនិយាយទូរស័ព្ទជាមួយនឹងមិត្ត!

<..យើងនឹងលោកប្រធានទាក់ទងគ្នាហើយ!> ឃ្លាដែលសាច់រឿងបានចាប់បង្ហាញគឺត្រង់កន្លែងដែលថេយ៉ុងបានប្រាប់ពីទំនាក់ទំនងរបស់ខ្លួនទៅកាន់អ្នកជាមិត្ត។

"ហា៎!..ថា--ថាមិច? យើងដូចស្ដាប់ច្រលំឯងនិយាយសារថ្មីថេយ៉ុង!" ឈូយីម ដែលត្រូវជាមិត្តនាងស្ដាប់មិនច្រលំឡើយប៉ុន្តែ គេមិនចង់ជឿ ថេយ៉ុងស្អប់មនុស្សចរឹកបែបនេះណាស់ ហេតុអ្វីបើកចិត្តទទួលយក?

<យើងទាក់ទងគ្នាហើយ!> តាមថារឿងរ៉ាវកន្លងមកគេតែងតែយកមកពិភាក្សានឹងមិត្ត តាំងពីថ្ងៃដែលជុងហ្គុកចាប់សារភាពលើកដំបូងមកម្ល៉េះ! គ្រាន់តែលើកនេះវាច្បាស់ការ។

"អរ៎!..ឯងគិតច្បាស់ហើយហេ៎?" នាងក្រមុំត្រឡប់មកស្រដីបែបធម្មតាវិញ! នាងមិនអាចឃាត់ឃាំងចិត្តគេមិនឲស្រឡាញ់ទេ ត្បិតចិត្តមួយខ្លាចថាមិត្តត្រូវឈឺចាប់ម្ដងទៀត។

<អឹម!..អាចថាបែបនោះ ម្យ៉ាងយើងមើលទៅគេក៏ផ្លាស់ប្ដូរច្រើនហើយ មិនដូចពេលជួបដំបូងនោះទេ!>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now