Episode48:សោះកក្រោះ

1.3K 85 7
                                    

     បន្ទាប់ពីអង្គុយយំអស់ចិត្តម្នាក់ឯងរួចរាល់ហើយ គេដើរសម្ដៅទៅបន្ទប់ទឹកលុបលាងដាមទឹកភ្នែកចេញ ហើយក៏ឡើងលើគ្រែដើម្បីគេងនេះឯង។

<ជុងហ្គុក!..កុំខឹងអូនអីណា៎> ថេយ៍សសៀរទៅគេងក្បែរនាយ លើកដៃអោបគេពីក្រោយពោលឡើងតិចៗ! , គេមិនដឹងឡើយថារឿងនេះខុសមកពីគេរឺជានាយ អ្វីដែលគេដឹង គ្រាន់មិនចង់មានរឿងមានសម្ដី ម្យ៉ាងអាក្រក់ល្អអ្វីជាប្ដីរបស់គេទៅហើយ។

<...> គ្មានការឆ្លើយតប មិនមែននាយដេកលក់គ្រាន់មិនចង់និយាយ។

<អូនដឹងថាបងមិនទាន់គេងទេ និយាយជាមួយអូនមួយម៉ាត់មក> ពេលនេះអាចដឹងហើយថាចរឹកគេពេលខ្លះក៏ទ្រនាយណាស់ដែរ ប្រាកដព្រោះគេស្រលាញ់នាយ គេដាក់ចិត្តស្រឡាញ់នាយខ្លាំងណាស់ទើបនៅជាមួយគ្នាបានរាប់ឆ្នាំបែបនេះ ម្យ៉ាងថ្មីៗនេះទេដែលមានរឿងនឹងគ្នាច្រើន។

<បងងងុយហើយ ស្អែកព្រឹកត្រូវធ្វើការ> ចប់ហើយ! លឺសម្ដីតែមួយឃ្លានេះ គេអាចយល់បាន ដូច្នេះក៏រហ័សដកដៃចេញពីនាយខិតទៅគៀនគ្រែ, យប់នេះគេងបែរខ្នងដាក់គ្នា។

<សឺត!~ មិនអីទេ> ធម្មតាពេលមានរឿងឈ្លោះទាស់ទែងគ្នា តើជាប្រពន្ធមែនទេដែលត្រូវគេងបែរខ្នងលួចយំខ្សឹបខ្សួលម្នាក់ឯង? គេយំទៀតហើយ តើព្រឹកស្អែកភ្នែករបស់គេអាចហើបទេបើយំថ្នាក់ៗនេះ?
   |កាត់|
   ព្រឹកថ្ងៃឈានចូលមកដល់ ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួចប៉ះនឹងត្របកភ្នែករបស់រាងតូច បណ្ដាលឲរំខានដំណេក។

<ហឹម!~ គាត់ទៅធ្វើការបាត់ហើយ> ក្រឡេកមើលជុំវិញបរិវេណបន្ទប់ ក៏ដឹងហើយថានាយទៅណា៎! រាល់លើកគេក្រោកឡើងតែឯងៗបែបនឹង សុាំទៅហើយ។
    _____
   ថ្ងៃត្រង់

<មុខក្រៀមក្រំម្ល៉េះ? ឯងកើតអីហេ៎ថេយ៍?> ឈូយីម ហេតុថាឃើញអ្នកជាមិត្តអង្គុយភ្លឹកៗទើបដាច់ចិត្តសួរ។

<អ៌រ! គ្មានទេ>
<មិនសប្បាយចិត្តរឿងលោកចនហេ៎?> គេជាមិត្តគេមើលដឹង ថេយ៉ុងអីឡូគ្មានរឿងអីត្រូវខ្វល់ក្រៅពីរឿងចឹងៗឡើយ។

<ហឹម! លាក់ឯងក៏លាក់មិនជិតដែរ ពួកយើងឈ្លោះគ្មាទៀតហើយ ល្អនឹងគ្នាសុខៗក៏ទៅជាឈ្លោះ>

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now