Episode17:គេត្រឡប់មកវិញហើយ

1.8K 96 2
                                    

    // In office!
<ជុងហ្គុក ថ្ងៃនេះមានប្រជុំ>
<ម៉ោងប៉ុន្មាន?> រាងក្រាស់ភ្នែកកំពុងមមាញឹកនឹងការងារ នាយសួរត្រឹមមាត់ព្រោះជាប់រវល់។

<បន្តិចទៀតនឹង បងត្រៀមខ្លួនទៅអូនត្រៀមឯកសារសិន> ម្នាក់ៗដូចជាញឹកដៃញឹកជើង ហេតុថារវល់តែអង្គុយញ៉ែញ៉ងគ្នាពេកភ្លេចការភ្លេចងាអស់។
    20នាទីក្រោយ!
   ក្រាក!!
  ទ្វារនៃបន្ទប់ប្រជុំបើកឡើង បង្ហាញវត្តមានម្ចាស់CEOក្រុមហ៊ុន នឹងលេខារូបស្រស់ដើរតាមពីក្រោយ ធ្វើឲភ្នែកអ្នកគ្រប់គ្នាដែលនៅក្នុងការប្រជុំតាមមើលមិនដាក់!

<ថេយ៍!?~> បុរសម្នាក់ដែលមានរាងខ្ពស់ស្រឡះមុខមាត់មាំសង្ហារ នាយហាក់ដូចជាស្គាល់ថេយ៉ុងច្បាស់ពោលឡើងម្នាក់ឯងតិចៗបើកភ្នែកទាំងគូរអស់ សម្លឹងមកនដាក់ លក្ខណៈដូចជាមនុស្សខានជួបគ្នាយូរ។

< Kevin!?~> រាងតូចដែលទឹកមុខមុននេះញញឹមបែបជឿជាក់មានម្ចាស់ការ ប្រែជាស្រឡាំងកាំង ហាក់ស្លេកមុខស្លេកមាត់មិនស្រណុកក្នុងខ្លួនមួយរំពេច! ចិត្តរបស់គេស្រាប់តែផ្ទួនសំណួរសួរថា÷ ហេតុអ្វីផែនដីមួយនេះតូចយ៉ាងនេះ?
   _____
   រំលងប្រហែលជាមួយម៉ោងក្រោយការប្រជុំត្រូវបានបញ្ចប់ទៅមិនសូវជារលូន ហេតុថាជុងហ្គុកនាយមានអារម្មណ៍មិនល្អ ព្រោះលួចដៀងទៅកាន់អ្នកជាសង្សារដូចភ្លេចភាំងៗ ទាំងដែលមុននោះគេធម្មតាសោះ។

<..បាទខ្ញុំពិតជាពេញចិត្តជាមួយគំរោងនេះណាស់!> លោកស្ទីន ត្រូវជាជនជាតិអង់គ្លេស ដែលទើបតែមករួមការងារនឹងក្រុមហ៊ុនTK ពោលទាំងសប្បាយចិត្ត ដើរបណ្ដើរសន្ទនាជាមួយម្ចាស់CEOបណ្ដើរ!

<បាទ!..ខ្ញុំក៏ដូចគ្នា!> ពួកគេដើរនិយាយគ្នាទាំងមានរាងតូចនឹងkevinដើរតាមពីក្រោយ ជាមួយក្រុមការងារ2-3នាក់ទៀត។ ភ្លាមៗរាងតូចកាន់តែមានអារម្មណ៍លែងល្អទៅ ដោយហេតុវត្តមានបុរសក្បែរខ្លួននេះហើយ គេសម្លឹងមកមិនដាក់ មើលតាមទឹកមុខដូចជាចង់និយាយជាខ្លាំង។ នៅមិនបានតទៅទៀត ថេយ៉ុងដើរតម្រង់ទៅបន្ទប់ទឹកបាត់ ចំណែកkevinមិនអង្អង់យូរ កាលដែលថេយ៍ចេញទៅបែបនេះ។
    ឈូ!!~ សម្លេងបើកទឹករុំម៉ានេលាងដៃ!

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now