Episode20:ឈ្លោះគ្នាដូចឆ្កែឆ្មា

2.2K 96 1
                                    

@ ថ្ងៃថ្មី
//ក្រុមហ៊ុនអចលនទ្រព្យTK
<គាត់សង្ហារណាស់!>
<មែនហើយ សង្ហារណាស់> បុគ្គលិកស្រី4-5នាក់នាំគ្នាលួចជជែកគួចចិត្តសរសើរពីភាពសង្ហាររបស់kevin ត្រឹមនាយដើរចូលក្រុមហ៊ុនភ្នែកនារីម្នាក់ៗមើលដល់ផុតកន្ទុយភ្នែក។

<លឺថាជាកូនប្រសាររបស់លោកស្ទីន ដែលមានក្រុមហ៊ុននៅសុីដនីយ៍!>

<ម្សិលមិញយើងមិនមកធ្វើការតើមានអ្វីរឺ?>
<ច្បាស់ជាមានហើយ យើងប្រាប់ឯង..ឃើញប្រុសសង្ហារមុននេះទេ គាត់គឺ Kevin Stine ចាប់ពីថ្ងៃនេះទៅគាត់មានភាគហ៊ុនមួយចំណែកនឹងអចលនទ្រព្យTK ដូច្នេះពួកយើងក៏បានរួមការងារជាមួយគាត់ដូចគ្នា!> បុគ្គលិកស្រីដែលមានតួនាទីឆែកស្មោះចេញចូល បកស្រាយទៅមិត្តនាងដែលមិនបានមកធ្វើការស្ដាប់យ៉ាងក្បោះក្បាយ។

<អ៎រ!~~>
<អ៎រប៉ុន្នឹងទេ? យើងខំរៀបរាប់ចង់ងាប់> shii នាយសួរដោយលើកចិញ្ចើម ខំនិយាយបែកអូរហូរស្ទឹងស្មានតែជួយជ្រួលជ្រើម។

<ចុះប្រុងឲយើងធ្វើមិច? ទៅស្រែកក្ដែងៗថាបាមរួមការងារនឹងគាត់?> Wan

<ឆឺស! ចឹងយើងសួរឯងតើគាត់សង្ហារទេ?>
<សង្ហារតើ>
<ពិតណាស់កន្លែងនេះឯងច្បាស់ជាមិនអាចប្រកែកនឹងការពិតបាន>

<តែ..លោកអគ្គនាយកសង្ហារជាង> បាក់ចង្កេះ! Wanនិយាយរួចក៏ត្រឡប់មកធ្វើការវិញ ទុកឲshii ឈរគាំង។

<យើងដឹងថាលោកអគ្គនាយកសង្ហារហើយ ប៉ុន្តែលោកkevinក៏សង្ហារមិនចាញ់ដែរ>

<ចុះយើងមានថាចាញ់ឯណា! ធ្វើការទៅយើងថ្លង់ឯងនិយាយណាស់>
____
តុកៗ!!
<អញ្ជើញ!~> ជុងហ្គុកកំពុងឆ្ងក់មុខនឹងឯកសារនាយឆ្លើយតបត្រឹមសម្ដី រីឯអ្នកគោះក៏ចូលតាមការអនុញ្ញាត។

<លោកចន នេះជារបាយការណ៍ខ្លះៗដែលខ្ញុំបានរៀបរាង សូមអញ្ជើញពិនិត្យ!> Kevin ដើរចូលមកដាក់ឯងសារ3ទៅ4ច្បាប់ពីមុខរាងក្រាស់។ នាយពោលឡើងដោយធម្មតាហាក់គ្មានអ្វីកើតឡើងព្រោះថេយ៍បានសូមទោសជំនួសរាងក្រាស់កាលម្សិលមិញ។

<អ៎រ!~> ជុងហ្គុកងើបមុខឡើងសម្លឹងមើលនាយបន្តិចមុននឹងទាញឯកសារមកពិនិត្យ ទាំងដែលក្នុងចិត្តហាក់មិនស្រណុកនឹងវត្តមានរបស់kevinបន្តិចណា៎ឡើយ មានអារម្មណ៍ថាគេដូចអាលាក់សុីចឹង។
នាយkevinភ្នែកចេះតែលួចដៀងទៅមើលរាងតូចនៅជ្រុងម្ខាង ដែលជុងហ្គុកក៏ចេះតែលួចសម្លឹងនាយនឹងថេយ៍ដូចគ្នា។

 សំណាញ់ស្នេហ៍ព្រាននារី ᥫ᭡[ចប់]Where stories live. Discover now